ចំ! ផ្ទះរបស់លោក Jackie Chan (ឈិន ឡុង) ថ្លៃហើយ ថែមទាំងវត្ថុមានតម្លៃច្រើនដល់ម្លឹង សូម្បីតែតារាកូរ៉េក៏សុំចាខញ់ដែរ

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ មានតារាល្បីៗច្រើនត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម IG ដោយសារតែកំឡុងពេលនេះជាពេលវេលានៃការចាក់សោរប្រទេសទាក់ទងនឹងជម្ងឺរាតត្បាត។ យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរឿងមួយ នោះគឺទីដ្ឋានដូចឋានសួគ៌របស់តារាៗ (ផ្ទះដ៏ស្កឹមស្កៃរបស់តារាៗ) ។ នៅក្នុងនោះដែរ ផ្ទះដែលទទួលបានការចាប់អារម្មណ៍បំផុត គឺផ្ទះតារាដ៏ល្បីចំនួន ៣ រូប។

កាលពីពេលថ្មីៗនេះកម្មវិធីបែបកូរ៉េ variety show Mid-Year បានផ្សាយផ្ទាល់ នូវបញ្ជីគេហដ្ឋាន ដែលបំពាក់គ្រឿងដោយសង្ហារិមដ៏ប្រណីតបំផុត ហើយទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេគឺ វិមានរបស់លោក Jackie Chan (ជែកគីចាន់ ឬឈិន ឡុង) ។

ការប្រមូលគ្រឿងសង្ហារិមឈើគ្រញូងរបស់គាត់មានតម្លៃ ១៧,៨ លានដុល្លារ

ជាមួយនឹងទឹកប្រាក់សុទ្ធចំនួន ៤០០ ពាន់លានវ៉ុន (៣៥៦ លានដុល្លារ) វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ សម្រាប់តារាឆ្នើមម្នាក់នេះ លោកបានធ្វើសកម្មភាពប្រមូលទិញវត្ថុបុរាណឈើ ដែលជាមោទនភាពរបស់គាត់ក្នុងការបង្ហាញវាឲ្យគ្រប់គ្នាបានឃើញ។

ការប្រមូលគ្រឿងសង្ហារឹមឈើគ្រញូងដាក់រៀបជាថ្នាក់ៗរបស់គាត់ ដែលត្រូវបានគេរាយការណ៍ថាមានតម្លៃដល់ទៅរាប់ពាន់ដុល្លារនោះ សម្រាប់ការប៉ាន់ស្មានវាអាចមានតម្លៃប្រមាណជា ២០ ពាន់លានវ៉ុន (១៧,៨ លានដុល្លារ) ខណៈដែលការប្រមូលស្រាល្អៗរបស់គាត់ត្រូវបានគេនិយាយថាមានតម្លៃជាង ១០០ លានវ៉ុន (៨៩,៧ លានដុល្លារ) ។

ផ្ទះដ៏ស្កឹមស្កៃរបស់លោក Kim Junsu

ចំណែកចំណាត់ថ្នាក់ទី ២ គឺផ្ទះរបស់លោក Kim Junsu សមាជិក JYJ មានទីតាំងស្ថិតនៅក្នុងអគារ Lotte Tower Signiel Resielences របស់ទីក្រុងសេអ៊ូល ជាកន្លែងដែលមានមាត្រដ្ឋានកំណត់តម្លៃចន្លោះពី ៤ លានដុល្លារ ទៅ ៣០ លានដុល្លារអាមេរិក ។

ផ្ទៃខាងក្នុងមានលក្ខណៈស្កឹមស្កៃ វាត្រូវបានតុបតែងតាមបែបអ៊ឺរ៉ុប និងមានពណ៌មាសសុទ្ធ សូម្បីតែគ្រែរបស់លោក Junsu ក៏មានក្បាលគ្រែពណ៌មាស ដែលមានទំហំ ២៤K ដែរ ។

គាត់មានបន្ទប់បរិភោគអាហារដូចគ្នានឹងលោក ដូណាល់ត្រាំ ដែរ

បន្ទប់ទទួលភ្ញៀវរបស់គាត់ គឺមានសាឡុងរាងកោង ផលិតឡើងតាមតំរូវការរបស់គាត់ ដែលវាមានតម្លៃ ៩០ ពាន់លានវ៉ុន (៨ ម៉ឺនដុល្លារ) ។

ចំណែកវត្ថុពិសេសផ្សេងទៀតរួមមានទូឈុតមានតម្លៃ ២០ លានវ៉ុន (១៧០០០ ដុល្លារអាមេរិក) និងបន្ទប់បរិភោគអាហារមួយឈុតនេះ ដែលត្រូវបានគេរាយការណ៍ថាដូចគ្នានឹងរបស់របរមួយចំនួនដែលស្ថិតនៅក្នុងផ្ទះរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំមាន ៣៥ លានវ៉ុន ( ៣១១៧១ ដុល្លារ) ។

G-Dragon

មេដឹកនាំក្រុម BigBang លោក G-Dragon បានឈរនៅចំណាត់ថ្នាក់ទី ៣ ជាមួយនឹងផ្ទះដ៏ប្រណីត ដែលមានទឹកប្រាក់ប្រមាណ ១១,២ ពាន់លានវ៉ុន (១០ លានដុល្លា) ក្នុងស្រុកហានណាំដុង ក្រុងសេអ៊ូល។

ផ្ទះរបស់លោកត្រូវបានគេដឹងថា ពោរពេញទៅដោយបំណែកសិល្បៈ និងគ្រឿងសង្ហារិម ដែលទៅដូចជាសារមន្ទីរជាងផ្ទះ ប៉ុន្តែសូមបញ្ជាក់ថា តម្លៃសុទ្ធតែថ្លៃៗណាស់។

កៅអីដៃដែលមានរោមនេះ មានតម្លៃ ១,១ ពាន់លានវ៉ុន (១ លានដុល្លារសិង្ហបុរី) និងតុបរិភោគអាហារ ៤០ លានវ៉ុន (៣៦០០០ដុល្លា) ដែលត្រូវបានគេកាត់ចេញពីដើមឈើមួយដើមធំ។

GD គឺជាអ្នកដែលចូលចិត្តប្រមូលវត្ថុសិល្បៈ

ប៉ុន្តែរបស់ទាំងនោះមិនមែនជារបស់មានតម្លៃបំផុតនៅក្នុងផ្ទះនោះទេ។

ផ្ទាំងគំនូរ Richard Prince ដែលមានចំណងជើងថា គិលានុបដ្ឋាយិកាសេដ្ឋី មានតម្លៃប្រហែល ៣,៧ ពាន់លានវ៉ុន (៣,៣ ពាន់លានដុល្លារ) ហើយតាមរបាយការណ៍របស់ GD បានចំណាយប្រាក់ ៩៨៤.៥ ពាន់វ៉ុន (ប្រហែល ១ លានដុល្លារអាមេរិក) សម្រាប់ទិញស្នាដៃសិល្បៈ George Condo មួយ ដែលមានឈ្មោះថា Big John ៕ ប្រភពពី៖ Todayonline