ឧបករណ៍សង្គ្រោះជីវិត បានដឹកជញ្ជូនតាមជើងហោះហើរពីស្កុតឡេន និងវែលដល់ប្រទេសឥណ្ឌាហើយ

ឥណ្ឌា៖ គ្រឿងបរិក្ខារពេទ្យសង្គ្រោះជីវិតពីស្កុតឡេន និង វែល បានមកដល់ប្រទេសឥណ្ឌា ដើម្បីជួយប្រទេសនេះទប់ទល់នឹងការឆ្លងរីករាលដាលនៃកូវីដ-១៩ ដែលមានអ្នកឆ្លងចំនួនច្រើនជាងគេបំផុតនៅលើពិភពលោក ។

Holyrood បានបញ្ជូនបំពង់ខ្យល់ចំនួន ៤០ គ្រឿង ម៉ាស៊ីនផលិតអុកស៊ីសែនចំនួន ១០០ គ្រឿង និងម៉ាស៊ីនបញ្ចូលនីត្រូហ្សែនសម្រាប់អ្នកជម្ងឺធ្ងន់។ ពួកគេបានមកដល់នៅយប់ថ្ងៃសុក្រ ហើយនឹងត្រូវចែកចាយដោយកាកបាទក្រហមឥណ្ឌា (IRCS) ។

ការដឹកឧបករណ៍សំខាន់បានកើតឡើងដោយក្នុងនោះរួមមាន ម៉ាស៊ីនបញ្ចូលអុកស៊ីសែនចំនួន ៦៣៨ គ្រឿង និងម៉ាស៊ីនខ្យល់ ៣៥១ គ្រឿងពីរដ្ឋាភិបាលវេលស៍ និង NHS វែល ដែលបានមកដល់កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ក៏ត្រូវចែកចាយដោយ IRCS ផងដែរ។

ឈុតឆាកនៃការឆ្លងរីករាលដាលរលកទី ២ របស់ឥណ្ឌា បង្កើតឲ្យមានការឆ្លងដល់កម្រិតខ្ពស់ជាង ៤០០.០០០ នាក់ ក្នុងមួយថ្ងៃនៅដើមខែនេះ ដោយបង្ខំឱ្យមន្ទីរពេទ្យជាច្រើន ត្រូវការជំនួយ ដោយសារខ្វះគ្រែ ឧបករណ៍វេជ្ជសាស្រ្ត និងអុកស៊ីសែន។ មនុស្សរាប់រយនាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅពេលដែលការផ្គត់ផ្គង់អុកស៊ីសែនអស់ភ្លាមៗ។

ខណៈពេលដែលចំនួនករណីឆ្លងប្រចាំថ្ងៃថ្មី ដែលត្រូវបានរាយការណ៍ហាក់ដូចជាជិតដល់ ២៥ លាននាក់ ហើយបើយោងទៅតាមកាសែត Hindustan Times មនុស្សដែលបានសំរាកនៅក្នុងមន្ទីរពេទ្យនៅពេលនេះមានចំនួនច្រើនជាងលើកដំបូង ក្នុងរយៈពេលជិត ២ ខែនេះប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះនៅតែប្រឹងប្រែងហួសប្រមាណ បន្ទាប់ពីចំណាយអស់ជាច្រើនសប្តាហ៍ដើម្បីជួយសង្គ្រោះ។

នៅសប្តាហ៍នេះប្រទេសឥណ្ឌា បានបង្កើតកំណត់ត្រាពិភពលោកថ្មីមួយសម្រាប់ការស្លាប់ប្រចាំថ្ងៃ ដែលឈានដល់ ៤.៥២៩ កាលពីថ្ងៃពុធ។

ឧបករណ៍ដែលត្រូវបានបញ្ជូនមកពីស្កុតឡេន និងវែល អាចត្រូវបានប្រើនៅក្នុងមន្ទីរពេទ្យ និងមណ្ឌលថែទាំអ្នកជម្ងឺយ៉ាងជិតស្និទ្ធមួយចំនួន ដោយឥឡូវនេះរដ្ឋាភិបាលក្នុងតំបន់មួយចំនួននៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍ថាបានបញ្ជូនឧបករណ៍ស្រូបអុកស៊ីសែនទៅតាមផ្ទះជាមួយអ្នកជំងឺ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីមន្រ្តីរដ្ឋាភិបាលក្រុងដេលីនៅសប្តាហ៍នេះថា រដ្ឋបានបញ្ជូនឧបករណ៍ជាង ៣៥០ គ្រឿងទៅអោយបុគ្គលម្នាក់ៗនៅទូទាំង ១១ ស្រុក បន្ទាប់ពីតម្រូវការអុកស៊ីសែនបានកើនឡើង។

យោងតាមរដ្ឋាភិបាលស្កុតឡេនបានអោយដឹងថា សំភារៈដែលត្រូវបានបញ្ជូនមកពីចក្រភពអង់គ្លេសគឺបានយកមកស្តុកទុកនៅទូទាំងប្រទេស ដោយទុកសម្រាប់ឲ្យរដ្ឋាភិបាលឥណ្ឌាធ្វើការចែកចាយ៕ ប្រភពពី៖ AFP