ហួសចិត្តស្រឡាញ់កីឡាបាល់ទាត់ពេកមិនដឹងធ្វើយ៉ាងម៉េច ទិញក្លឹបយកតែម្ដងលទ្ធផលចុងក្រោយហួសថ្លែង (មានវីដេអូ)

សហគ្រិនជនជាតិចិនថ្មីៗនេះបានទិញក្លឹបបាល់ទាត់កងពលធំទីពីរ ដើម្បីឱ្យគាត់ និងកូនប្រុសលើសទម្ងន់របស់គាត់អាចលេងនៅក្នុងការប្រកួតផ្លូវការ។

វាមិនដែលយឺតពេលទេក្នុងការបំពេញក្តីសុបិន្តរបស់អ្នក ហើយការបាត់បង់ប្រាក់ដ៏ច្រើននេះជារឿងធម្មតារបស់អ្នកជំនួញរូបនេះ ព្រោះលោក He Shihua អាយុ 35 ឆ្នាំជាសហគ្រិនដែលមានចំណង់ចំណូលចិត្តខាងកីឡាបាល់ទាត់បំផុត ហើយពួកគេក៏មានលុយច្រើនផងដែរ ដូច្នេះគាត់មិនខ្វល់រឿងចំណាយទេ។

ការសោកស្តាយដ៏ធំបំផុតរបស់គាត់ក្នុងជីវិតនោះគឺ តែងតែមិនអាចចូលរួមការប្រកួតជាផ្លូវការក្នុងនាមជាកីឡាករម្នាក់ ប៉ុន្តែសំណាងណាស់ ដែលគាត់ដឹងថាគាត់អាចធ្វើបានដោយទិញក្លឹបបាល់ទាត់ផ្ទាល់ខ្លួនសម្រាប់គាត់ ហើយដាក់សម្ពាធគ្រូបង្វឹកឱ្យបញ្ចូលគាត់ជាសមាជិកលេងនៅក្នុងការប្រកួត។ ឥឡូវនេះទាំង Shihua និងកូនប្រុស បានបំពេញនូរក្ដីស្រមៃហើយ ព្រមទាំងបានលេងក្នុងនាមជាសមាជិករបស់ក្រុមបាត់ទាត់ថែមទៀត បើទោះបីជាការធ្វើជំនួញ មិនដូចជាការប្រកួតនៅលើទីលានបាល់ទាត់ក៏ដោយក៏ពួកគេនៅតែព្យាយាមចង់ធ្វើរឿងនេះ។

លោក He Shihua គឺជាម្ចាស់ភាគហ៊ុនដ៏សំខាន់នៃក្លឹបបាល់ទាត់ Zibo Cuju ដែលជាក្រុមមួយនៅក្នុងផ្នែកទី ២ របស់ចិន (China League One) ជាក្លឹបមួយដែលលោកបានទាក់ទងជាមួយនឹងកីឡាករកាលពីពេលមុន។ ដូច្នេះក្លឹបនេះមិនអាចប្រកែកបានទេ ចំពោះការស្នើសុំរបស់បុរសអាយុ ៣៥ ឆ្នាំ ដែលកក់ទុកលេខ ១០ សម្រាប់ខ្លួនរបស់គាត់ ហើយថែមទាំងយកទៅលេងនៅលើទីលានថែមទៀតផង ប៉ុន្តែកូនប្រុសរបស់គាត់គឺជាបញ្ហាមួយទៀត។

អ្នកជំនួញវ័យក្មេងរូបនេះជាភាគហ៊ុនធំនៃក្លឹប Zibo Cuju ហើយនៅចុងសប្តាហ៍កន្លងមកនេះគាត់បានដាក់សម្ពាធឱ្យគ្រូបង្វឹក ដើម្បីបញ្ចូលកូនប្រុសរបស់គាត់ទៅក្នុងសមាជិកនៃការប្រកួតតង់ទីមួយ។ ប្រសិនបើកូនប្រុសរបស់គាត់មានជំនាញ និងមានសមត្ថភាពខ្ពស់ចំពោះកីឡានេះមិនមែនជារឿងចម្លែកទេ ប៉ុន្តែគេមិនមានជំនាញជាកីឡាករអាជីពឡើយ។

កូនប្រុសរបស់គាត់ត្រូវបានគេរាយការណ៍ថាមានទំងន់ដល់ទៅ ១២៦ គីឡូក្រាម ដែលពិតជាមិនសាកសមសម្រាប់ធ្វើជាកីឡាករបាល់ទាត់ឡើយ ហើយការវិនិច្ឆ័យដោយខ្សែវីឌីអូ ដែលគាត់លេង គាត់មិនមែនជា Messi ឬ Ronaldo នៅលើទីលាននោះទេ។ ទោះយ៉ាងណាមិត្តរួមក្រុមរបស់គាត់ពិតជាមិនអាចត្អូញត្អែរអំពីការបញ្ជូលគាត់ជាសមាជិកក្រុមលេង និងចាត់ចែងទីតាំងរត់សម្រាប់គាត់បានទេ។ ប្រសិនបើពួកគេចង់រក្សាការងាររបស់ពួកគេមានតែទ្រាំប៉ុណ្ណោះ។

ការសម្រេចចិត្តរបស់លោក Shihua ក្នុងការប្រើប្រាស់ក្លឹបនេះជាផ្លូវឡើងសម្រាប់ក្ដីសុបិនរបស់ខ្លួន និងកូនប្រុសលើសទម្ងន់របស់គាត់បានទទួលការឆ្លើយតបជាលក្ខណៈចម្រុះតាមអ៊ិនធរណេត ដោយអ្នកខ្លះសរសើរភាពក្លាហាន និងមហិច្ឆិតារបស់គាត់ រីឯអ្នកផ្សេងទៀតបាននិយាយថា គាត់កំពុងលេងសើចចំពោះកីឡាបាល់ទាត់ ក៏ដូចជាធ្វើឱ្យគ្រូបង្វឹក និងកីឡាករអាម៉ាស់មុខ ព្រមទាំងក្លឹប Zibo Cuju ផងដែរ។

រហូតមកដល់ពេលនេះអ្នកជំនួញ និងកូនប្រុសមិនបានបង្ហាញពីលទ្ធផលល្អដល់ក្រុមឡើយ ព្រោះថាក្លឹប Zibo Cuju ស្ថិតក្នុងលីគចុងក្រោយហើយ ប៉ុន្តែមានតែ ១ ពិន្ទុប៉ុណ្ណោះសម្រាប់ ៥ ប្រកួត៕ ប្រភពពី៖ odditycentra