តាមព័ត៌មានកូរ៉េខាងត្បូងបានបញ្ជាក់ថា កៅអីដ៏កម្ររបស់លោក G-Dragon ថាមានតម្លៃរាប់លានដុល្លារ

G-Dragon បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ KBS2 ‘s All Year Live ហើយកំពុងទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយសម្រាប់គ្រឿងសង្ហារឹមដែលមានតំលៃថ្លៃៗរបស់គាត់។

តាមប្រភពព័ត៌មានបានអោយដឹងថា តារាចម្រៀងរូបនេះប្រមូលគ្រឿងសង្ហារឹម និងគំនូរពីសិល្បករជុំវិញពិភពលោក ដោយចំណាយប្រាក់រាប់លានវ៉ុនទៅលើរបស់របរពិសេសទាំងនោះ។

តាំងពីតុបរិភោគអាហារ ដែលមានតម្លៃ ៤០.០ លានវ៉ុន (ប្រហែល ៣៥.៥០.០០០ ដុល្លារ) ដល់គំនូរមួយដែលមានតម្លៃ ៣.៧០ ពាន់លានវ៉ុន (ប្រហែល ៣,២៨ លានដុល្លារអាមេរិក) មានន័យថា G-Dragon ច្បាស់ជាមានថវិកាច្រើនសន្ធឹក។ ការប្រមូលរបស់គាត់ គឺចំណាយលុយច្រើនណាស់ ដែលវាអាចទិញផ្ទះល្វែងបានជាច្រើនល្វែងនៅទីក្រុងសេអ៊ូល។

ទោះជាយ៉ាងណាក៏ដោយវត្ថុពិសេសមួយដែលតែងតែយកដាក់នំខេក គឺជាវត្ថុដ៏កម្រ និងតម្លៃរបស់វាហួសពីការគិត។ កៅអីពណ៌លឿងមួយត្រូវបានគេមើលឃើញនៅក្នុងផ្ទះរបស់គាត់ ហើយវា​ជាកៅអីមួយក្នុងចំណោមកៅអីម្ភៃ ដែលមាននៅលើពិភពលោក។ ដោយមានតម្លៃប្រហែល ១,១០ ពាន់លានវ៉ុន (ប្រហែល ៩៧.៥០០.០០០ ដុល្លារអាមេរិក) កៅអីនេះផលិតដោយមានកំណត់។

គាត់ប្រាកដជាមិនខ្លាចក្នុងការទម្លាក់ប្រាក់មួយចំនួនលើរបស់របរដែលប្រមូលបានទេ!

ប្រភពពី៖ Asian