គំនូរថ្នាំប្រេងជាស្នាដៃរបស់លោក Picasso លក់ក្នុងតម្លៃជាង ១០០ លានដុល្លារនៅទីក្រុងញូវយ៉ក

541

ញូយ៉ក៖ គំនូរថ្នាំប្រេងដែលជាស្នាដៃរបស់លោក Picasso រំពឹងថានឹងចំណេញបានប្រាក់ ៥៥ លានដុល្លារ ប្រសិនបើលក់ក្នុងតម្លៃ ១០៣,៤ លានដុល្លារសម្រាប់ការដេញថ្លៃនៅ Christie’s ក្នុងទីក្រុងញូវយ៉កនៅថ្ងៃទី ១៣ ខែឧសភា។ គេបានហៅផ្ទាំងគំនូរនោះថា ស្ត្រីអង្គុយក្បែរបង្អួច

ផ្ទាំងគំនូរនេះត្រូវបានអ្នកសិល្បៈនិយមស្រឡាញ់និងចូលចិត្តយ៉ាងខ្លាំងនៅក្នុងការតាំងពិព័រណ៍ស្នាដៃរបស់លោក Picasso ដ៏អស្ចារ្យ។ ផ្ទាំងគំនូរនេះក៏ត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍ស្នាដៃ Tate Modern កាលពីឆ្នាំ ២០១៨ ផងដែរ។ ទន្ទឹមគ្នានោះដែរក៏មានមនុស្សជាច្រើនគិតថា វាគឺជាផ្ទាំងគំនូរដែលមិនគួរឱ្យជឿថែមទៀតផង។

ក្រោយមកផ្ទាំងគំនូរនេះមិនត្រូវបានគេដាក់ឱ្យដេញថ្លៃទេចាប់តាំងពីឆ្នាំ ២០១៣។ លោក Keith Gill ជាអ្នកជំនាញខាងសិល្បៈទំនើបនៅទីកន្លែងដេញថ្លៃ Christie’s London បាននិយាយរ៉យទ័រថា មានការកោតសរសើរចំពោះផ្ទាំងគំនូរ Marie-Therese ជាពិសេសឆ្នាំ ១៩៣២។

នៅពេលនោះមកប្រជាប្រិយភាពរបស់វាបានកើនឡើងយ៉ាងខ្លាំង។ ទីកន្លែងដេញថ្លៃ Christie’s បាននិយាយថា បន្ទាប់ពីការដេញថ្លៃគ្នាយ៉ាងស្វិតស្វាញផ្ទាំងគំនូរខាងលើបានបានក្លាយជាម្ចាស់កម្មសិទ្ធិរបស់អ្នកដេញថ្លៃតាមអ៊ីនថឺណិតម្នាក់ពីរដ្ឋកាលីហ្វ័រញ៉ា។

មិនត្រឹមតែប៉ុណ្ណោះទេការដេញថ្លៃកាលពីថ្ងៃព្រហស្បតិ៍ត្រូវបានផ្សាយផ្ទាល់ពីមជ្ឈមណ្ឌល Rockefellerថែមទៀតផង។ ក្រុមមន្រ្តីបាននិយាយថា ការលក់នេះគឺជាស្នាដៃទី ៥ របស់លោក Picasso ដែលលក់បានក្នុងតម្លៃជាង ១០០ លានដុល្លារ៕ ប្រភព៖ Big News Network