សូមចូលរួមអបអរ! ទីបំផុតការប្រកួត Miss Universe ឆ្នាំ 2020 បានរកឃើញអ្នកគ្រងមកុដហើយ (មានវីដេអូ)

កម្មវិធីប្រកួតបវរកញ្ញាចក្រវាលលើកទី ៦៩ (បវរកញ្ញាចក្រវាល ២០២០) ដែលប្រារព្ធធ្វើនៅសណ្ឋាគារ និងកាស៊ីណូ Seminole Hard Rock ហូលីវូដ រដ្ឋផ្លរីដា សហរដ្ឋអាមេរិក នាម៉ោង ៧ ព្រឹក ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ (ម៉ោងនៅប្រទេសកម្ពុជា) កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅជុំវិញពិភពលោក ។

ស្រីស្អាតទាំង ៧៣ រូប បានចូលរួមប្រកួត   ពួកគេទាំងអស់សុទ្ធតែបានពាំនាំ ទេពកោសល្យ និងទំនុកចិត្តរបស់ពួកគេដើម្បីបង្ហាញ ពីសក្តានុពលរបស់ពួកគេ នៅចំពោះមុខគណៈកម្មាធិការ ។ ជាលទ្ធផលរាជនីសម្រស់ចក្រវាលប្រចាំឆ្នាំ ២០២០ លើកទី ៦៩ បានធ្លាក់ទៅលើដៃ បវរកញ្ញាមកពីប្រទេសម៉ិកស៊ិក គឺកញ្ញា ANDREA MEZA ។ រីឯជ័យលាភី 1st runner បានទៅលើ កញ្ញា JULIA GAMA មកពីប្រទេស ប្រេស៊ីល ។

***សូមទស្សនាវីដេអូ បំពាក់មកុដនៅខាងក្រោម

2nd runner បានទៅលើ កញ្ញា JANICK MACETA DEL CASTILLO មកពីប្រទេសប៉េរូ ។

3rd runner បានទៅលើ កញ្ញា ADLINE CASTELINO មកពី​ប្រទេសឥណ្ឌា ។

4th runner បានទៅលើ កញ្ញា KIMBERLY JIMENEZ មកពីសាធារណរដ្ឋ ដូមីនីកែន ។

តោះទៅមើលទាំងអស់គ្នា ថាតើ Top 10 មានបវរកញ្ញាមកពីប្រទេសណាខ្លះ ៖

1. MIQUEAL SYMONE WILLIAMS មកពីប្រទេស Jamaica

2.KIMBERLY JIMENEZ មកពីសាធារណរដ្ឋ ដូមីនីកែន

3.ADLINE CASTELINO មកពី​ប្រទេសឥណ្ឌា

4.JANICK MACETA DEL CASTILLO មកពីប្រទេសប៉េរូ

5.MARIA THATTIL មកពីប្រទេសអូស្ត្រាលី

6. ESTEFANíA SOTO TORRES មកពីប្រទេសព័រតូរីកូ

7 . AMANDA OBDAM មកពីប្រទេសថៃ

8.IVONNE CERDAS មកពីប្រទេសកូស្តារីកា

9.ANDREA MEZA មកពីប្រទេសម៉ិកស៊ិក

10.JULIA GAMA មកពីប្រទេស ប្រេស៊ីល ៕

សូមទស្សនាវីដេអូខាងក្រោម៖