តារាចម្រៀង Jennie ក្រុម BLACKPINK មានប្រតិកម្មយ៉ាងដូចម្តេច នៅពេលដែលអ្នកគាំទ្រទាក់ទងនាងនៅតាមផ្លូវ ហើយសរសើរនាង (មានវីដេអូ)

475

ប្រិយមិត្តបានដឹងរួចហើយ តារាចម្រៀងស្រី  Jennie ដែលជាសមាជិកក្រុម BLACKPINK តារាស្រីមួយរូបនេះទទួលបានប្រជាប្រិយភាព និង ល្បីល្បាញបំផុតនៅជុំវិញពិភពលោក ។

មនុស្សគ្រប់គ្នាបាននិយាយថាមិនមែនជាការចម្លែកទេ ដែលអ្នកគាំទ្រមិនអាចជួប ឬ ទាក់ទងជាមួយនឹង Jennie នៅពេលពួកគេបានឃើញនាងនៅទីសារធារណៈ។

ប៉ុន្តែប្រសិនបើមានអ្នកគាំទ្របានជួបនាងនៅកន្លែងណា ពួកគេនឹងចូលទៅជិតនាង តែពេលនោះនាងកំពុងតែឈរនៅកណ្ដាលផ្លូវ ហើយភាគច្រើនតែងតែនិយាយសរសើរនាង ដែលធ្វើឲ្យនាងអៀនមិនហ៊ានតបនិយាយជាមួយអ្នកគាំទ្រទេ ។

ដោយឡែកនៅក្នុង vlog ចុងក្រោយរបស់នាងដែលមានចំណងជើងថា “ Jennie’s Daily Essentials ” នាងបានបង្ហាញរបស់របរទាំង ១២ ដែលនាងមិនអាចរស់នៅដោយគ្មានវា ។

នៅចុងបញ្ចប់នៃការបង្ហាញតាមវីឌីអូ vlog របសនាង បានបើកចំហអំពីការកោតសរសើររបស់នាង ទៅកាន់អ្នកគាំទ្ររបស់នាងថែមទៀត ។

នាងបានពន្យល់ថា BLINKs ដែលដើរទៅរកនាងនៅទីសាធារណៈ បានសរសើរឆានែលយូធូបរបស់នាង ។ នាងបានបន្ថែមថាពេលខ្លះខ្ញុំក៏ជាអ្នកចូលចិត្តមើល YouTube របស់អ្នកផងដែរ ។

ហើយខ្ញុំពិតជាមិនអាចនិយាយអ្វីបានទេ ព្រោះខ្លួនរបស់ខ្ញុំពូកែអៀនណាស់ ប៉ុន្តែខ្ញុំពិតជាអរគុណ ។ នេះមិនមែនជាលើកទីមួយទេ ដែលសមាជិករបស់ BLACKPINK ម្នាក់មានការខ្មាស់អៀនជាសាធារណៈបែបហ្នឹង ។

នៅពេលដែលពួកគេឮចម្រៀងរបស់ពួកគេលេងតាមបារ៍ក្នុងប្រទេសថៃ ពួកគេពិបាកសម្រួលអារម្មណ៍ ហើយមុខពួកគេឡើងក្រហម។ អ្នកដឹងថា យ៉ាងម៉េចបានជាយើងតែងតែធ្វើមិនខ្វល់ទេ នៅពេលដែលយើងឮចម្រៀងរបស់យើង ខណៈពេលញ៉ាំអីនៅខាងក្រៅ? តាមពិតទៅយើងអៀន នៅពេលនោះ៕

មានវីឌីអូនៅខាងក្រោម៖

ប្រភពពី៖koreaboo