ប្រទេសសឹង្ហបុរី ចាប់ខ្លួនប្តីប្រពន្ធមកពីតៃវ៉ាន់ ក្នុងករណីបោះចោលនូវថង់ទារក

សិង្ហបុរី៖ ប៉ូលីសនៅក្នុងរដ្ឋបាននិយាយថា ប្តីប្រពន្ធជនជាតិសិង្ហបុរីត្រូវបានចាប់ខ្លួនពីបទធ្វើឲ្យទារកទើបនឹងកើតស្លាប់ ដែលគេប្រទះឃើញត្រូវបានគេបោះចោលនៅក្នុងធុងសំរាមនៅកោះតៃវ៉ាន់កាលពី ២ ឆ្នាំមុន។

កោះតៃវ៉ាន់ បានបញ្ចូលគូស្វាមីភរិយាមកពីប្រទេសសឹង្ហបុរីក្នុងបញ្ជីខ្មៅ បន្ទាប់ពីពួកគេបានទុកទារកស្រីនៅក្នុងធុងសំរាមនាទីក្រុងតៃប៉ិ។

បុគ្គលិកក្រុមហ៊ុនកែច្នៃសំរាមក្រោយមកបានរកឃើញរាងកាយរបស់ទារក ដោយមានសុក និងទងផ្ចិតនៅជាប់នឹងថង់សំរាម។

ប៉ូលីសសិង្ហបុរីបាននិយាយថា ពួកគេបានចាប់ខ្លួនបុរសម្នាក់ និងស្ត្រីម្នាក់ដែលមានអាយុ ២៥ ឆ្នាំនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ ពីបទសង្ស័យពាក់ព័ន្ធនឹងការស្លាប់របស់ទារកទើបនឹងកើតនៅតៃវ៉ាន់ក្នុងខែកុម្ភៈឆ្នាំ ២០១៩ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារប៉ូលីសបាននិយាយថាពួកគេបានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីទទួលបានការស្នើសុំជំនួយពីអាជ្ញាធរនៅលើកោះតៃវ៉ាន់។

អាជ្ញាសិង្ហបុរី មិនបានប្រាប់ឈ្មោះប្តីប្រពន្ធនោះទេ ប៉ុន្តែរដ្ឋអាជ្ញាតៃវ៉ាន់បានប្រាប់ AFP ថាលោក Li Heng Xun និងលោក Evon Kay Pei Yee កំពុងត្រូវបានគេចាប់ខ្លួនពីបទបោះបង់ទារកចោល។

បណ្តាញសារព័ត៌មានតៃវ៉ាន់បានរាយការណ៍ថា ប្តីប្រពន្ធជនជាតិសិង្ហបុរីត្រូវបានគេជឿថាបានបោះចោលសាកសពក្មេងស្រី ៧ ថ្ងៃ បន្ទាប់ពីពួកគេបានមកដល់កោះតៃវ៉ាន់ ហើយបានហោះត្រឡប់ទៅទីក្រុងសិង្ហបុរី វិញក្នុងថ្ងៃតែមួយ។

វាមិនច្បាស់ទេថា តើកោះនេះបានស្វែងរកការធ្វើបត្យាប័នប្តីប្រពន្ធនេះដោយបែបណានេះទេ ប៉ុន្តែពេលខ្លះវាប្រឈមនឹងការលំបាកក្នុងការស្នើសុំសំណើបែបនេះ។

នេះក៏ព្រោះតែប្រទេសជាច្រើនមិនបានចាត់ទុកប្រទេសនេះជាប្រទេសអធិបតេយ្យ ជាពិសេសប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយចិន ដែលចាត់ទុកកោះនេះជាផ្នែកមួយនៃទឹកដីរបស់ចិន។

សិង្ហបុរីមានទំនាក់ទំនងល្អទាំងតៃវ៉ាន់ និងចិន៕ ប្រភពពី៖ AFP