បងប្រុសជនជាតិកូរ៉េរបស់អ្នកនាង BoA ដែលមានអាយុ ៣៩ ឆ្នាំ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកនៅដំណាក់កាលចុងក្រោយ គាត់លើកទឹកចិត្តអ្នកគាំទ្រឲ្យទៅធ្វើរោគវិនិច្ឆ័យ

កូរ៉េខាងត្បូង៖ បងប្រុសរបស់តារាចម្រៀង និងសម្ដែងកូរ៉េ BoA កំពុងប្រយុទ្ធនឹងជំងឺមហារីក។

លោក Kwon Soon Wook អាយុ ៣៩ ឆ្នាំ បានចែករំលែកការសារបង្ហោះលើបណ្តាញសង្គម Instagram យ៉ាងវែងកាលពីថ្ងៃច័ន្ទ (១០ ឧសភា ២០២១) ដោយបង្ហាញថាគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមានជំងឺមហារីកដំណាក់កាលទី ៤។ វាជាទម្រង់មហារីកដ៏កម្រមួយ ដែលវិវឌ្ឍន៍នៅក្នុង peritoneum ជាស្រទាប់ស្តើងនៃជាលិកាដែលនៅក្នុងតម្រង់ពោះ។

មិនយូរប៉ុន្មានលោក Wook ដែលជាអ្នកដឹកនាំវីដេអូចម្រៀងដ៏ល្បីម្នាក់មានអារម្មណ៍មិនស្រួលចាប់តាំងពីឆ្នាំមុន ហើយជារឿយៗលោក ត្រូវឆ្លៀតពេលដើម្បីឈប់សម្រាកពីការងារ។ គាត់បានទទួលការវះកាត់កាលពីខែធ្នូ ឆ្នាំមុន ដោយសារគាត់មានជំងឺរលាកស្រោមបេះដូង។ ទោះយ៉ាងណាស្លាកស្នាមនៅខាងក្នុងដងខ្លួនរបស់គាត់បានបំផ្លាញពោះវៀនរបស់គាត់។

វេជ្ជបណ្ឌិតបាននិយាយថា ខ្ញុំអាចមានជីវិតប្រហែលជា ២ ទៅ ៣ ខែ ទៀត ប្រសិនបើមិនព្យាបាល។ នៅពេលឮរឿងនេះ ខ្ញុំពិតជាមិនអាចជឿថារឿងនេះបានកើតឡើងចំពោះខ្ញុំទេ។

មិនយូរប៉ុន្មាន Wook មានអារម្មណ៍ថាមានសុខភាពល្អរហូតដល់ពីរបីខែមុន

ដោយសារតែការស្ទះពោះវៀន គាត់មិនអាចញ៉ាំអ្វីបានរយៈពេលពីរខែ ហើយទំងន់របស់គាត់បានស្រកចុះសល់តែ ៣៦ គីឡូក្រាម។

“ រាងកាយរបស់ខ្ញុំមិនអាចរក្សាទឹកសូម្បីតែមួយតំណក់ ដូច្នេះការស្រេកឃ្លានរបស់ខ្ញុំគឺលើសពីអ្វី ដែលខ្ញុំអាចបង្ហាញដោយពាក្យសំដី។ ខ្ញុំត្រូវរស់ដោយសារសេរ៉ូម ដូច្នេះវាពិបាកសម្រាប់ខ្ញុំក្នុងការធ្វើដំណើរ” ។

ម្តាយរបស់ខ្ញុំនិយាយថា ខ្ញុំនឹងមានសុខភាពប្រសើរឡើង ប៉ុន្តែខ្ញុំបាត់បង់ទំនុកចិត្តស្ទើរតែគ្មានសល់ បន្ទាប់ពីគ្រូពេទ្យ និងមន្ទីរពេទ្យឈប់ផ្ដល់ទស្សនៈវេជ្ជសាស្រ្តដល់ខ្ញុំ ហើយខ្ញុំឃើញថារាងកាយរបស់ខ្ញុំបានបាត់បង់មុខងារមួយចំនួនកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

ទោះបីយ៉ាងនេះក្តីលោកថា លោកនៅតែចង់បន្តការព្យាបាល ហើយនឹងមិនអស់សង្ឃឹមឡើយ។ គាត់ក៏បានលើកទឹកចិត្តដល់ Followers របស់គាត់អោយទៅពិនិត្យសុខភាព ប្រសិនបើពួកគេសង្ស័យថាសុខភាពរបស់ពួកគេខុសប្រក្រតី។

គាត់និយាយថា ” ខ្ញុំមានអារម្មណ៍ធូរស្បើយយ៉ាងខ្លាំងកាលពីប៉ុន្មានខែមុន។ ខ្ញុំដឹងថាជំងឺមហារីករីករាលដាលយ៉ាងលឿនចំពោះមនុស្សពេញវ័យ។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងចេះថែរក្សាសុខភាពអោយបានល្អ ដើម្បីកុំអោយអ្នកទាំងអស់គ្នាជួបប្រទះនូវការឈឺចាប់បែបនេះដូចខ្ញុំ “។

BoA និង Soon Wook

អ្នកលេងអ៊ីនធឺណេត បានសរសេរនូវពាក្យលើកទឹកចិត្តសម្រាប់ Soon Wook នៅលើបណ្តាញសង្គម។

អ្នកនាង BoA ក៏បានស្រែកអបអរសាទរដល់បងប្រុសរបស់នាងដោយសរសេរថា “ Oppa, ខ្ញុំស្រឡាញ់អ្នកណាស់យើងនឹងជៀសផុតពីជំងឺនេះ។ ខ្ញុំនឹងចំអិនមីស្រស់សម្រាប់អ្នក ហើយយើងនឹងញ៉ាំវាជាមួយគ្នាឲ្យបានឆ្ងាញ់ម្ដង។ ខ្ញុំគិតថា បងប្រុសគឺជាមនុស្សរឹងមាំត្រូវជឿជាក់លើខ្លួនឯង ហើយសម្រាប់ខ្ញុំ បងប្រុសជាបុរសសង្ហារ និងខ្លាំងបំផុត។ សូមអរគុណចំពោះការលើកទឹកចិត្តខ្ញុំរាល់ថ្ងៃ។

ក្រៅពី BoA, Soon Wook ក៏បានដឹកនាំវីដេអូចម្រៀងសម្រាប់តារាដូចជា Baek Ji Young និងក្រុមតន្រ្តីរ៉ុក MC MAX ៕ ប្រភពពី៖ Todayonline