អ្នកឈ្នះបវរកញ្ញាហុងកុងទាំង ១០ រូប និងក្រុមគ្រួសារដ៏គួរឱ្យស្រឡាញ់របស់ពួកគេ

1428

ការប្រកួតប្រជែងបវរកញ្ញាហុងកុង ត្រូវបានគេមើលឃើញថា មានការពេញនិយម និងមានភាពល្បីល្បាញបំផុតបំផុតនៅក្នុងតំបន់ ។ ដោយថ្មីៗនេះ ម្ចាស់កម្មវិធីបានអរគុណដល់ការយកចិត្តទុកដាក់របស់ប្រព័ន្ធផ្សព្វផ្សាយចំពោះការប្រកួតបវរកញ្ញាឯកហុងកុង ដែលពួកគេបាននាំទស្សនីយភាពដ៏ឱឡារិកនេះចែកជូនដល់ទស្សនិកជនបានកម្សាន្តរីករាយ ។

ក្នុងកម្មវិធីនេះ មនុស្សដែលត្រូវបានគេផ្ដោតការយកចិត្តទុកដាក់បំផុតនោះគឺ ម្ចាស់ជ័យលាភី ឬមនុស្សដែលត្រូវគ្រងមកុដជ័យលាភី ហើយក្រោយពីនោះមកពួកគេក៏នឹងល្បីល្បាញ ទាក់ទាញទស្សនិកជនឲ្យតាមដានរាល់គ្រប់សកម្មភាព និងគ្រប់ការសម្ដែងរបស់ពួកគេ។ និយាយជារួមក្រោយពេលគ្រងមកុដរួចពួកគេនឹងកាន់តែល្បីល្បាញ។

ប៉ុន្តែអ្វីដែលសំខាន់នៅក្នុងរឿងនេះ តើក្រោយពេលដែលពួកគេបានរៀបការរួច នឹងមានអ្នកចាប់អារម្មណ៍ឬទេ? ចម្លើយគឺនៅតែមានអ្នកចាប់អារម្មណ៍ ដូច្នេះយើងសូមលើកយកខ្សែជីវិតបវរកញ្ញាទាំង ១០ រូបមកបង្ហាញ។

គេហទំព័រព័ត៌មាន ហុងកុង ថ្មីៗនេះបានចងក្រងរូបថតរបស់បវរកញ្ញាហុងកុង មួយចំនួន ដែលមានអាយុកាលជាង ៣០ ឆ្នាំមកនេះ ដើម្បីបញ្ជាក់ថាស្រីស្អាតតែងតែមានកូនគួរឱ្យស្រលាញ់ ។

.អ្នកនាង Anita Yuen ជាបវរកញ្ញាហុងកុង ឆ្នាំ 1990

បវរកញ្ញា Anita មានស្វាមីឈ្មោះ Julian Cheung និងកូនប្រុសម្នាក់

អ្នកស្រី Anita មានអាយុ ៤៩ ឆ្នាំ បានទទួលមកុដបវរកញ្ញាហុងកុងនៅអាយុ ១៨ ឆ្នាំ  ក្នុងឆ្នាំ ១៩៩០ ។ រីឯប្ដីរបស់នាងជាតារាសម្តែង Julian Cheung Chi-lam ក៏មានអាយុ ៤៩ ឆ្នាំ ដូចគ្នា ហើយបានទទួលតំណែងជាតួឯកនៅក្នុងឆ្នាំ ២០០១ ។ កូនប្រុសរបស់ពួកគេ គឺ Morton ឥឡូវនេះមានអាយុ ១៤ ឆ្នាំ ហើយ។

.អ្នកនាង Winnie Young ជាបវរកញ្ញាហុងកុង ឆ្នាំ 1995

Winnie និងកូនៗ

បវរកញ្ញារូបនេះ មានអាយុ ៥០ ឆ្នាំ ។ កាលពីឆ្នាំមុននាងមានកូនស្រីម្នាក់អាយុ ១៥ ឆ្នាំ ឈ្មោះ ហាណា និង កូនប្រុសម្នាក់ឈ្មោះ យ៉ូណាអាយុ ១៤ ឆ្នាំ ប្ដីរបស់នាងជាអ្នកជំនួញឈ្មោះ ស៊ីនវ៉ុង ។

ដោយសារតែការគ្រប់គ្រងអាណាចក្រជំនួញមិនបានល្អ ប្តីប្រពន្ធរូបនេះ បានជួបប្រទះបញ្ហាហិរញ្ញវត្ថុ និង ផ្លូវច្បាប់នៅប៉ុន្មានឆ្នាំក្រោយ ។

នាងត្រូវបានគេរាយការណ៍ថា បានដាក់បញ្ចាំមកុដ Miss Hongkong របស់នាង ប៉ុន្តែចាប់តាំងពីពេលនោះមកជីវភាពរបស់នាងបានត្រឡប់មកល្អឡើងវិញ ។

.អ្នកនាង Virginia Yung ជាបវរកញ្ញាហុងកុង ឆ្នាំ 1997

អ្នកនាង Virginia ជាមួយក្រុមគ្រួសាររបស់នាង

នាងមានអាយុ ៤៧ ឆ្នាំ នៅពេលមានស្វាមី នាងក៏បានបញ្ចប់អាជីពបង្ហាញម៉ូដនៅឆ្នាំ ១៩៩៩ ដោយប្ដីរបស់នាងជាអ្នកជំនួញឈ្មោះ Ching Wu Yau មានវ័យចំណាស់ជាងនាង ២០ ឆ្នាំ ។

ពួកគេមានកូនប្រុសពីរនាក់ ម្នាក់ឈ្មោះ ជេសសាន់ អាយុ ២០ ឆ្នាំ និង កាស្ពារ អាយុ ៥ ឆ្នាំ ។ នាងនិយាយថា ត្រូវហើយ ពួកគេមានគំលាតអាយុខុសគ្នាដល់ទៅ ១៥ ឆ្នាំ។

.អ្នកនាង Shirley Yeung ជាបវរកញ្ញាហុងកុង ឆ្នាំ 2001

អ្នកនាង Shirley ជាមួយកូនស្រីរបស់នាងឈ្មោះ Krystal និងកូនប្រុសម្នាក់

ឥឡូវនេះនាងកំពុងប្រឈមមុខនឹងបញ្ហាជីវិតយ៉ាងស្មុគស្មាញ ។ Shirley អាយុ ៤២ ឆ្នាំ មានកូនស្រីអាយុ ៨ ឆ្នាំ ជាមួយអតីតមិត្តប្រុសអ្នកមុជទឹកឈ្មោះ Andy Ng ។

នៅឆ្នាំ ២០១៩ នាងបានទៅរកបុរសអាថ៌កំបាំងម្នាក់ រហូតមកដល់ពេលនេះបុរសម្នាក់នោះ នៅតែជាអាថ៌កំបាំង ហើយពួកគេមានកូនប្រុសម្នាក់អាយុ ១ ឆ្នាំជាមួយគ្នា ។  អ្នកនិយមលេងអ៊ីនធឺណិតមិនគិតថា នាងមានប្តីនោះទេ ។

.អ្នកនាង Mandy Cho ជាបវរកញ្ញាហុងកុង ឆ្នាំ 2003

តារាសម្តែងវ័យ ៣៨ ឆ្នាំ រូបនេះបានរៀបការជាមួយអ្នកមានទ្រព្យស្តុកស្តម្ភឈ្មោះ Cheung Ka Kit ក្នុងឆ្នាំ ២០១០ ។ ឥឡូវនេះពួកគេមានកូន ៣ នាក់ ។ ម្នាក់អាយុ ១០ ឆ្នាំ ឈ្មោះ Dora ហើយម្នាក់អាយុ ៨ ឆ្នាំ ឈ្មោះ Marco  និង Leo អាយុ ៤ ឆ្នាំ។

.អ្នកនាង Tracy Ip ជាបវរកញ្ញាហុងកុង ឆ្នាំ 2005

Tracy និងបុរសនៅក្នុងជីវិតរបស់នាង

តារាមានអាយុ ៣៩ ឆ្នាំរូបនេះ បានរៀបការជាមួយស្ថាបត្យករ គឺលោក Raymond Zhou ក្នុងឆ្នាំ ២០១៥ ហើយពួកគេមានកូនប្រុស ៣ នាក់ គឺ Jake អាយុ ៣ ឆ្នាំ  Triton អាយុ ២ ឆ្នាំ និង ម្នាក់អាយុ ១ ឆ្នាំ ឈ្មោះ ‘Little Prince’  ។

.អ្នកនាង Aimee Chan ជាបវរកញ្ញាហុងកុង ឆ្នាំ 2006

អ្នកនាង Aimee ជាមួយម៉ូសេ និងកូនចិញ្ចឹមរបស់ពួកគេ

នាងមានអាយុ ៣៩ ឆ្នាំ Aimee បានរៀបការជាមួយតារាទូរទស្សន៍ TVB លោក Moses Chan អាយុ ៤៩ ឆ្នាំក្នុងឆ្នាំ ២០១៣ ។

.អ្នកនាង Kayi Cheung ជាបវរកញ្ញាហុងកុង ឆ្នាំ 2007

តារាស្រី Kayi មានអាយុ ៣៧ ឆ្នាំ រៀបការជាមួយគណនេយ្យករ Nathan Lau មានអាយុ ៤០ ឆ្នាំ នៅ វ៉ាន់ឃូវ កាលពីឆ្នាំ ២០១៥ ។ ពួកគេមានកូនស្រីពីរនាក់ ឈ្មោះ ឡេរ៉ា អាយុ ៤ ឆ្នាំ និង ហាន់ណា ដែលមានអាយុជិត ២ ឆ្នាំ ។

.អ្នកនាង Carat Cheung ជាបវរកញ្ញាហុងកុង ឆ្នាំ 2012

តារាសម្តែងវ័យ ៣៣ ឆ្នាំរូបនេះ បានរៀបការជាមួយមេធាវី គឺលោក Joe Kamho Choy ក្នុងឆ្នាំ ២០១៦ ហើយពួកគេមានកូនប្រុស ២ នាក់ គឺ Mario អាយុ ៣ ឆ្នាំ និង ម្នាក់ទៀតឈ្មោះ  Milo អាយុ ២ ឆ្នាំ ។

១០.អ្នកនាង Grace Chan ជាបវរកញ្ញាហុងកុង ឆ្នាំ 2013

រូបភាពគ្រួសារដ៏ល្អឥតខ្ចោះរបស់ Grace

Grace អាយុ ២៩ ឆ្នាំ នាងមានស្វាមីជាតារាសម្តែងឈ្មោះ Kevin Cheng អាយុ ៥១ ឆ្នាំ ហើយពួកគេមានកូនល្បី ៗ ពីរនាក់ គឺ រ៉ាហ្វាអែល អាយុ ២ ឆ្នាំ និង យ៉ាន់នីក ដែលកើតកាលពីខែកក្កដា ឆ្នាំមុន ។

ប្រភពពី៖todayonline