ពិតជាធម្មតាទេ! ពេជ្ររបស់រុស្ស៊ីរំពឹងថានឹងលក់បានទឹកប្រាក់ ២០ លានដុល្លារនៅក្នុងការដេញថ្លៃ

172

ទីក្រុងសឺណែវ៖ បើយោងតាមការចុះផ្សាយតាមគេហទំព័រសារព័ត៌មាន Big News Network បានឱ្យដឹងថា ត្បូងពេជ្រដែលមានតម្លៃជិត ២០ លានដុល្លារនឹងត្រូវដាក់ឱ្យដេញថ្លៃនៅប្រទេសស្វីស។ ទន្ទឹមគ្នានោះដែរពេជ្រ ១០០ ការ៉ាត់ដែលមកពីប្រទេសរុស្ស៊ីមានឈ្មោះថា Alrosa Spectacle នឹងត្រូវដាក់លក់ដេញថ្លៃនៅ Christie’s នៅទីក្រុងហ្សឺណែវនៅថ្ងៃទី ១២ ខែឧសភា។

ពិតជាមិនធម្មតាទេ Christie’s គឺជាកន្លែងដាក់ឱ្យដេញថ្លៃរបស់ជបជាតិអង់គ្លេសដែលបានបង្កើតឡើងកាលពីឆ្នាំ ១៧៦៦ ដោយលោក James Christie។ យ៉ាងណាមិញកន្លែងដាក់ឱកយដេញថ្លៃ Christie’s គឺនៅផ្លូវ King Street កែងនឹងផ្លូវ St James’s នៅទីក្រុងឡុងដ៍និងនៅក្នុងមជ្ឈមណ្ឌល Rockefeller នៅទីក្រុងញូវយ៉កគឺសុទ្ធតែជាកន្លែងតាំងលក់គ្រឿងអលង្ការយ៉ាងសម្បូរបែបនៅលើពិភពលោក។

សាកល្បងស្រមើស្រមៃទៅមើល! ពេជ្រទម្ងន់ ១០០ ការ៉ាត់ប្រភេទ D-Color ដ៏អស្ចារ្យនេះត្រូវបានកាត់ចេញពីថ្មរដុបមួយដើមដែលមានទម្ងន់ជាង ២០០ ការ៉ាត់។ វាត្រូវបានគេហៅថាពេជ្ររដុប Sergei Diaghilev កាលពីមិនទាន់ច្នៃ ហើយវាត្រូវបានគេជីកយកកាលពីឆ្នាំ ២០១៦។ ពេជ្រខាងលើត្រូវបានគេចំណាយច្នៃរយៈពេលមួយឆ្នាំនិង ៨ ខែដើម្បីច្នៃចេញជាពេជ្រដ៏ល្អឥតខ្ចោះមួយនេះ។

គួរបញ្ជាក់ផងដែរថាសម្រាប់ការដេញថ្លៃ គេនឹងដាក់តាំងបង្ហាញចិញ្ចៀន ក្រវិល ស៊ីង និងវត្ថុផ្សេងទៀតដែលច្នៃចេញពីត្បូងកណ្តៀងនិងត្បូងទទឹមជាដើម។ មិនត្រឹមតែប៉ុណ្ណោះទេការដេញថ្លៃដោយផ្ទាល់ដ៏អស្ចារ្យរបស់ Christie’s 2021 ប្រព្រឹត្តទៅនៅសណ្ឋាគារ Four Season Hotel នៅក្រុងហ្សឺណែវ។ នៅទីនោះមានការចូលរួមពីសំណាក់មហាសេដ្ឋីលំដាប់កំពូលៗ ដែលមកពីបណ្តាប្រទេសអ្នកមាននៅលើពិភពលោកផងដែរ។

នៅទីនោះអ្នកដេញថ្លៃទាំងអស់អាចជ្រើសរើសគ្រឿងអលង្ការបែបប្រវត្តិសាស្ត្រនិងទំនើបៗពីគ្រប់សម័យកាល និងពីគ្រប់កន្លែងលក់គ្រឿងអលង្ការល្បីៗដូចជា៖ ក្រុមហ៊ុន Cartier ក្រុមហ៊ុន Boucheron ក្រុមហ៊ុន Tiffany & Co. ក្រុមហ៊ុន Chaumet ក្រុមហ៊ុន Reza ក្រុមហ៊ុន Van Cleef & Arpels និងជាច្រើនទៀត៕​