បុរសកំពូលសំណាង មានកូន ១៥១ នាក់ កំពុងស្វែងរកកូនក្រមុំទី ១៧ ក្រោយប្រពន្ធទាំង ១៦ ត្អូញត្អែរទ្រាំទ្រលែងបាន ហើយភ្ញាក់ផ្អើលបំផុតនោះគឺគំរោងយកប្រពន្ធនាពេលអនាគត

កាលពីថ្ងៃទី ១១ ខែឧសភា កាសែត The Sun បានចុះផ្សាយ ពីដំណើររឿងរបស់លោក Misheck Nyandoro អាយុ ៦៦ ឆ្នាំជាជនជាតិហ្ស៊ីមបាវេ និងត្រូវបានគេចាត់ទុកថាជាឪពុកដែលមានកូនច្រើនបំផុតនៅក្នុងពិភពលោក។

លោកមានកូនចំនួន ១៥១ នាក់មានប្រពន្ធ ១៦ នាក់ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេហើយលោក Nanyan Doro និយាយថា លោកត្រូវការរៀកការប្រពន្ធក្មេងៗបន្ថែម ព្រោះដោយសារតែប្រពន្ធនៅផ្ទះកាន់តែចាស់ហើយ ពួកគេត្អូញត្អែរថា ទ្រាំទ្រលែងបានហើយ ដោយសារតែលោករួមមេត្រីញឹកញាប់ពេក ។

លោក Nanyan Doro បាននិយាយថា គាត់បានរៀបចំផែនការ និងធ្វើកាលវិភាគរួចហើយថា រាល់យប់លោកនឹងរួមមេត្រីជាមួយប្រពន្ធបួននាក់។ បន្ទាប់ពីលោកនឹងផ្គាប់ចិត្តប្រពន្ធម្នាក់ហើយ លោកនឹងផ្លាស់ទៅបន្ទប់ផ្សេងទៀត ។

ហើយនេះក៏ជាការងារចម្បងរបស់លោកដែរ ព្រោះលោកគ្មានការងារផ្សេងទៀតទេ ។ លោកបានបន្ថែមថា លោកតែងតែរិះរកវិធីកែប្រែឥរិយាបទនៅលើគ្រែ ឱ្យសមស្របទៅតាមអាយុរបស់ប្រពន្ធនីមួយៗ លោកមិនប្រតិបត្តិជាមួយប្រពន្ធក្មេង ដូចប្រពន្ធចាស់ទេ។

ទន្ទឹមនឹងនោះ លោកក៏ត្អូញត្អែរដែរថា មួយរយៈចុងក្រោយនេះប្រពន្ធចាស់ៗ របស់គាត់មិនសូវចាប់អារម្មណ៍នឹងរឿងទាំងនេះប៉ុន្មានទេ ម្លោះហើយលោកចាំបាច់ត្រូវស្វែងរកប្រពន្ធថ្មីទៀត  ដើម្បីរៀបការជាប្រពន្ធទី ១៧ ។

គួរបញ្ជាក់ផងដែរថា លោក Nanyan Doro ជាអតីតយុទ្ធជនចូលនិវត្តន៍ លោកក៏បានបញ្ជាក់ដែរថា លោកមិនបានធ្វើការទេ បន្ទាប់ពីចូលនិវត្តន៍ ព្រោះការងារសំខាន់របស់លោក គឺផ្គាប់ចិត្តភរិយា។ អ្វីដែលលោកត្រូវធ្វើនៅពេលនេះគឺ ការសំរេចគំរោងមានប្រពន្ធច្រើន។

លោកថែមបានបញ្ជាក់ទៀតថា បានចាប់ផ្តើមធ្វើបែបនេះតាំងពីឆ្នាំ ១៩៨៣ ហើយលោកនឹងមិនឈប់ រហូតដល់ថ្លៃស្លាប់។ ហើយឥលូវនេះលោកក៏មានគម្រោងរៀបការជាមួយប្រពន្ធទី ១៧ នៅរដូវរងារនេះដែរ ។ លោក Nanyan Doro បានសង្កត់ធ្ងន់ថា លោកចង់រៀបការយកភរិយាឲ្យបាន ១០០ នាក់ និងមានគម្រោងយកកូនរហូតដល់ទៅ ១.០០០ នាក់ ។

ជាក់ស្តែង លោក Nanyan Doro និយាយថា ការមានកូនច្រើន លោកមិនមានអារម្មណ៍ថាមានបន្ទុកធ្ងន់ទេ។ ផ្ទុយទៅវិញលោកយល់ឃើញថា កាលដែលមានគ្រួសារធំគឺមានប្រយោជន៍ច្រើន ព្រោះកូនៗ តែងផ្តល់អំណោយ និងថវិកាដល់លោក រីឯបណ្តាប្រពន្ធក៏មានភារកិច្ចធ្វើម្ហូប និងសម្អាតផ្ទះ ថែរក្សាខ្លួនឯង និងគ្រួសារ ។

“កូនៗ របស់ខ្ញុំតាមចិត្តរបស់ខ្ញុំណាស់ ខ្ញុំបានទទួលអំណោយ និងលុយពីកូនៗ ក៏ដូចជាកូនប្រសារទាំងអស់ ។ រីឯប្រពន្ធរបស់ខ្ញុំទាំងអស់ ត្រូវចំអិនអាហារឱ្យខ្ញុំរាល់ថ្ងៃ ប៉ុន្តែខ្ញុំមានច្បាប់មួយ ខ្ញុំនឹងបរិភោគតែអាហារណាដែលត្រូវមាត់ទេ ប្រសិនបើម្ហូបណានៅក្រោមបទដ្ឋានរបស់ខ្ញុំ

ខ្ញុំនឹងបោះចោល ហើយពួកគេដឹងច្បាស់ ពួកគេបានសន្យាថា នឹងមិនខឹងប្រសិនបើខ្ញុំបោះអាហារពួកគេចោល។ ហើយអាហារទាំងនោះ នឹងក្លាយជាមេរៀនដែលអាចជួយឲ្យពួកគេ ចំអិនម្ហូបបានកាន់តែប្រសើរ” នេះជាសម្តីរបស់លោក Nanyan Doro ៕

ប្រភព៖ The Sun