ថ្មីៗនេះកញ្ញា Jung Chaeyeon ជាសមាជិក DIA ចូលរួមក្នុង K-Drama “ Yeonmo ” ក្នុងនាមជាភរិយារបស់តារាសម្តែង Park Eun Bin

121

តារាសម្ដែង Rowoon របស់ក្រុម SF9 និង តារាសម្ដែង Park Eun Bin ទាំងពីរនាក់បានដើរតួជាអ្នកដឹកនាំរឿងដែលមានឈ្មោះថា Yeonmo  នេះបើតាមប្រភពរបាយការណ៍កាលពីឆ្នាំមុន ។

នៅក្នុងការដឹកនាំសម្ដែងនោះ ត្រូវបានគេមើលឃើញថា មានការសម្របសម្រួលពីម៉ាហ៊ូវ ដោយខ្សែភាពយន្តនោះមានឈ្មោះតួអង្គដូចគ្នា ទៅនឹងរឿងនិទានដែលនិយាយពីព្រះនាងប្រកាន់យកអត្តសញ្ញាណរបស់បងប្អូនភ្លោះ ដែលបានស្លាប់ទៅ ដើម្បីការពារវង្សត្រកូល និង រាជបល្ល័ង្ក ។

ក្នុងសកម្មភាពរបស់តួអង្គនៃរឿងបានបង្ហាញពីស្ដេចស្រី បន្ទាប់ពីសោយរាជក៏មានចិត្តស្នេហាជាមួយបុរសម្នាក់ដែលមិនមែនជាខ្សែរាជវង្សក្សត្រ ហើយនៅទីបំផុតអាថ៌កំបាំងរឿងរ៉ាវស្នេហានោះបានបែកធ្លាយ ព្រះនាងត្រូវបានគេកាត់ទោសប្រហារជីវិតបាត់ទៅ ។

ត្រឡប់មកមើលនាពេលបច្ចុប្បន្ន ខ្សែភាពយន្តនេះបានថតសារជាថ្មី ដោយកំឡុងពេលនះ គេឃើញមានកញ្ញា Jung Chaeyeon មកពីក្រុម DIA (ហើយក៏ជាអតីតសមាជិកក្រុមនៃ I.O.I ) នឹងមកចូលរួមសម្ដែងផងដែរ ។

នៅទីនោះ តួនាទីរបស់នាងគឺ ត្រូវបានគេរៀបចំឲ្យរៀបអាពាហ៍ពិពាហ៍ជាមួយតួអង្គ Park Eun Bin គឺ Lee Hwi ។ លីហី នោះជាព្រះអង្គម្ចាស់មកុដ ដែលព្រះនាងគ្រងរាជ្យត្រូវតែជ្រើសរើសសម្រាប់ពិធីអភិសេក ។ លើសពីនេះ ដើមឡើយព្រះនាងសុំអភិសេកចេញពីរាជវង្ស ប៉ុន្តែក្រោយមកបានបរាជ័យ ។

ងាកមកមើល តារាស្រី Jung Chaeyeon នាងបាននិយាយពីការចូលសិល្បៈសម្ដែងលើកដំបូងរបស់នាង នៅក្នុងឆ្នាំ ២០១៩ ដែលការសម្ដែងទីមួយនោះ គឺ សម្ដែងក្នុងឈុតឆាកស្នេហា ។ វាក៏បានធ្វើឲ្យនាងមានអារម្មណ៍ថា អៀនបន្តិចដែរ ក៏ព្រោះតែនាងធ្លាប់តែច្រៀង ដល់មកសម្ដែងបែបនេះរាងប្លែកបន្តិចចំពោះនាង ។

បន្ទាប់ពីនោះ នាងបានបាត់មុខមួយរយៈដែលវាមានរយៈពេលជិតពីរឆ្នាំពីការសម្រាកក្នុងវិស័យសិល្បៈ ។ បច្ចុប្បន្ននេះមានអ្នកគាំទ្រជាច្រើនកំពុងតែទន្ទឹងរង់ចាំការវិលត្រឡប់មកវិញរបស់នាងជាខ្លាំងជាមួយនឹងការសម្ដែងរឿង Yeonmo  ៕

ប្រភពពី៖koreaboo