អ្នកដឹកនាំរឿង One Upon a Time In HongKong បានប្រើបណ្ដាញសង្គមបើកបង្ហាញរឿង លោក Louis Koo ធ្វើការថតតែមួយថ្ងៃគត់ក្នុងឆ្នាំ ២០២០

អ្នកដឹកនាំរឿង “ Once Upon a Time in Hongkong” នៅទីក្រុងហុងកុង លោក Wong Jing ថ្មីៗនេះបានប្រើបណ្តាញសង្គមរបស់គាត់ ដើម្បីបង្ហាញពីការពិតគួរឱ្យភ្ញាក់ផ្អើលមួយអំពីតារាភាពយន្ដម្នាក់គឺលោក Louis Koo ។

កុំបារម្ភលោក Wong Jing មិនបាននិយាយអាក្រក់អំពីទេ គាត់គ្រាន់តែនិយាយសរសើរចំពោះលោក Louis ដែលមានអាយុ 50 ឆ្នាំ ជាតារាម្នាក់ក្នុងចំណោមតារាសម្តែងល្អបំផុតនៅក្នុងឧស្សាហកម្មភាពយន្តនោះទេ។

លោក Louis Koo ផ្ដល់ពេលវាលាដ៏មានតម្លៃសម្រាប់មនុស្សពិសេស

“ មនុស្សជាច្រើនដឹងថាលោក Louis គឺជាមនុស្សគំរូម្នាក់ដែលបានចូលរួមក្នុងខ្សែភាពយន្តល្អៗជាច្រើនរៀងរាល់ឆ្នាំ។ ទោះយ៉ាងណាកាលពីឆ្នាំមុនក្រៅពីការសម្តែងដ៏មានតម្លៃត្រឹមតែមួយថ្ងៃសម្រាប់ការសម្តែងឈុតមួយនៅក្នុងរឿង Once Upon a Time in Hongkong លោក Louis មិនបានចំណាយសម្រាប់ពេលវេលាផ្ទាល់ខ្លួនទេ ឬទទួលការថតថ្មីនោះទេ។

ហេតុអ្វីដូច្នេះ? លោក Wong Jing បានសាកសួរនៅក្នុងប្រកាសរបស់គាត់ បន្ទាប់មកគាត់បានបន្តចែករំលែកហេតុផលដ៏កក់ក្តៅ និងពិសេសមួយនៅពីក្រោយអវត្តមានរបស់លោក Louis ។

តាមពិតទៅមិនមែនថា គាត់មិនចង់ធ្វើដំណើរទៅប្រទេសចិនដើម្បីធ្វើការថតនោះទេ ផ្ទុយទៅវិញវាជាសេចក្ដីស្រឡាញ់ដ៏វិសេសរបស់គាត់ចំពោះឪពុកម្តាយចំណាស់របស់គាត់។ គាត់បារម្ភថាក្នុងករណីមានអ្វីកើតឡើងចំពោះអ្នកមានគុណរបស់គាត់ គាត់នឹងមិនអាចវិលមកជួយលោកទាំងពីរបានភ្លាមៗទេ (ចាប់តាំងពីពួកគាត់ត្រូវបានគេទុកចោលកាលពីលើកមុនម្ដង)” ។

គាត់កំពុងធ្វើការដើម្បីភាពសប្បាយរីករាយ

លោក Wong Jing និយាយថា និយាយដោយត្រង់ចុះលោក Louis ពិតជាមិនត្រូវការប្រាក់បន្ថែម ដោយធ្វើការច្រើនម៉ោងទៀតទេ។

តារាសម្តែងរូបនេះត្រូវបានគេរាយការណ៍ថាមានទ្រព្យសម្បត្តិ ២៣៦ លានដុល្លារសឹង្ហបុរី ហើយត្រូវបានគេដឹងថាគាត់តែងតែចូលរួមធ្វើវិភាគទានយ៉ាងលើសលុបដល់សប្បុរសជន ថែមទាំងបង្កើតមូលនិធិសប្បុរសធម៌ Koo Tin Lok ក្នុងឆ្នាំ ២០០៩ ថែមទៀតផង។

របាយការណ៍ប៉ាន់ស្មានថាតារាសម្តែងរូបនេះបានបរិច្ចាគប្រាក់រហូតដល់ទៅ ៥០ លានយ័ន (៩,៩ លានដុល្លារ) ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ៕ ប្រភពពី៖ Todayonline