លោក អេនស្ទេន គឺជាមនុស្សពូកែអស្ចារ្យ ប៉ុន្តែហេតុអ្វីកូនរបស់គាត់ ២ នាក់ បែរជាមានសតិមិនប្រក្រតី

តើអ្នកណាជាអ្នកវិទ្យាសាស្ត្រអស្ចារ្យជាងគេក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ? មនុស្សភាគច្រើនជ្រើសរើសរវាងលោក ញូតុន និងលោក អេនស្ទេន។

រីឯមនុស្សខ្លះគិតថាលោក ញូតុន គឺជាអ្នកវិទ្យាសាស្រ្តអស្ចារ្យបំផុតក្នុងប្រវត្តិសាស្រ្ត ឯអ្នកខ្លះទៀតជ្រើសរើសលោក អេនស្ទេន។ មិនត្រូវនិយាយថាអ្នកណាខ្លាំងជាងអ្នកណាទេ តែពេលនេះយើងសូមនិយាយពីកូនចៅរបស់គាត់វិញ។ ដូចដែលយើងដឹងហើយថាលោក ញូវតុន មិនបានរៀបការ ក៏នឹងគ្មានកូនចៅដែរ ប៉ុន្តែលោក អេនស្ទេន បានរៀបការមានគ្រួសារ។ លោក អេនស្ទេន គឺជាមនុស្សពូកែម្នាក់ ប៉ុន្តែកូនពីរនាក់ក្នុងចំណោមបីនាក់របស់គាត់មានជំងឺសតិមិនល្អ។

អេនស្ទេន គឺជាអ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យម្នាក់ ហើយទ្រឹស្តីធំៗបំផុតចេញពីលោក។ នៅពីក្រោយធម្មជាតិកំប្លុកកំប្លែងរបស់គាត់ លោកអេនស្ទេន គឺជាមនុស្សទុទិដ្ឋិនិយម។

បើនិយាយពីកូនៗរបស់លោក អេនស្ទេន គាត់មានកូនបីនាក់ ហើយម្នាក់ក្នុងចំនោមពួកគេគឺជាសាស្រ្តាចារ្យវិទ្យាសាស្រ្ត ប៉ុន្តែកូនប្រុស និងកូនស្រីពីរនាក់ផ្សេងទៀត មានបញ្ហាសតិមិនប្រក្រតី។ កូនស្រីរបស់គាត់ឈ្មោះ លីសឺរ មានកូនតែមិនបានរៀបការ។

យោងតាមព័ត៌មានបានអោយដឹងថា លីសឺរ បានទទួលរងពីជំងឺសតិមិនប្រក្រតី តាំងពីនាងនៅជាទារក ហើយគ្មាននរណាម្នាក់ដឹងច្បាស់ថាមានអ្វីកើតឡើងលើនាងនោះទេ។ កូនទី ៣ របស់នាងគឺ អេដឌឺដ ក៏បានកើតរោគសញ្ញានៃជំងឺសតិមិនប្រក្រតីនៅអាយុ ២០ ឆ្នាំផងដែរ។

លោក អេនស្ទេន គឺជាមនុស្សពូកែ ប៉ុន្តែហេតុអ្វីបានជាកូនប្រុស និងកូនស្រីរបស់គាត់មានសតិមិនប្រក្រតី? តាមពិតភាពប៉ិនប្រសប់ និងសតិមិនប្រក្រតី មានភាពខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ។

អ្នកស្រាវជ្រាវក៏បានបង្ហាញផងដែរថា ដំណើរការខួរក្បាលរបស់មនុស្សមានទេពកោសល្យ គឺដូចគ្នានឹងខួរក្បាលរបស់មនុស្សឆ្កួតដែរ។ តាមពិតលោក អេនស្ទេន ខ្លួនឯងផ្ទាល់ធ្លាប់មានរោគសញ្ញាសតិមិនប្រក្រតីមួយចំនួនកាលពីមុន ប៉ុន្តែអភូតហេតុបានធ្វើឲ្យលោកអាចរួចផុតពីជម្ងឺនេះ។

ដូច្នេះអាចនិយាយបានថាខួរក្បាលមនុស្សមានទេពកោសល្យពិតជាងាយនឹងបង្កជាជំងឺសតិមិនប្រក្រតីផ្សេងៗ។ ពីអតីតកាលរហូតមកដល់ពេលនេះមានករណីជាច្រើន ដែលបង្ហាញពីរឿងនេះ។

តាមពិតនៅពីក្រោយភាពប៉ិនប្រសប់របស់សិល្បករឆ្នើមៗរបស់ពិភពលោកដូចជា វ៉ាន់ហ្គូក វាជាភស្តុតាងដែលបង្ហាញថាពួកគេជាអ្នកមានបញ្ហាសតិមិនប្រក្រតី។ ដោយមើលឃើញនៅក្នុងពន្លឺនេះកូនៗរបស់លោក អេនស្ទេន ទំនងជាទទួលបានហ្សែនឆ្កួតៗពីឪពុករបស់ពួកគេ៕ ប្រភពពី៖ allthatsinteresting