អ្នកនាង Rainie Yang បង្ហាញថាសូម្បីតែសត្វឆ្កែ ក៏មានជំងឺវង្វេងដែរ

199

តារាស្រី Rainie Yang មានអាយុ ៣៦ ឆ្នាំ គឺជាអ្នកស្រឡាញ់ និង មានចំណង់ចំណូងចិត្តក្នុងការចិញ្ចឹមសត្វឆ្កែ ។ កាលពីឆ្នាំមុនតារាចម្រៀងតៃវ៉ាន់រូបនេះ បានជូនបទចម្រៀងរបស់នាង ដែលមានចំណងជើងថា “ Nutrients ” ដល់សត្វចិញ្ចឹមរបស់នាងឈ្មោះ គឺ យូមី ។

នាងមិនដែលខកខានក្នុងការប្រារព្ធពិធីខួបកំណើតដល់សត្វចិញ្ជឹមនោះទេ ហើយឆ្នាំនេះក៏ពុំមានអ្វីប្លែកដែរ គ្រាន់តែការប្រារព្ធពិធីនេះមានសភាពជូរចត់បន្តិច។

រីករាយថ្ងៃកំណើតយូមី!

នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ Rainie បានចែករំលែករូបភាពនៃពិធីជប់លៀងបន្តិចបន្តួចតាមរយៈ Instagram ដែលនាងបានធ្វើខួបកំណើតគម្រប់ ១៦ ឆ្នាំរបស់យូមី ។

នៅក្នុងចំណងជើងរបស់អ្នកនាង Rainie ដែលទើបតែវិលត្រឡប់មកពីតៃវ៉ាន់វិញ បន្ទាប់ពីចំណាយពេលរាប់ខែនៅប្រទេសចិនក្នុងការចូលរួមប្រកួតប្រជែងក្នុងកម្មវិធី sister who make waves2 ។ នាងបានសរសេរថា នាងអរគុណដែលនាងមកទាន់ពេលវេលាសម្រាប់ធ្វើពិធីខួបកំណើតឲ្យយូមី។ទោះជាយ៉ាងណាអ្វីៗមិនដូចការគិត ចំពោះយូមី ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាកើតមានជំងឺវង្វេងស្មារតី។

យ៉ាងណាមិញ Rainie មិនមានការភ្ញាក់ផ្អើលចំពោះព័ត៌មាននេះទេ ហើយ Rainie បានបង្ហើបថានៅក្នុងរយៈពេល ៣ ខែដែលនាងឃ្លាតឆ្ងាយ វាមានការផ្លាស់ប្តូរទៅលើឥរិយាបទ និងទម្លាប់ប្រចាំថ្ងៃរបស់យូមី។

“ប៉ុន្តែខ្ញុំសប្បាយចិត្តណាស់នៅពេលដែលខ្ញុំបានជួបជាមួយយូមី ខ្ញុំបានដឹងថា យូមី នៅតែចងចាំខ្ញុំ និងនៅតែចង់ប្រលែងលេងជាមួយខ្ញុំ បើទោះជា យូមី មានអាកប្បកិរិយាដូចជាស្ត្រីវ័យចំណាស់ម្នាក់ក៏ដោយ ” ។


ថ្វីត្បិតតែនាងមានការខកចិត្តចំពោះព័ត៌មាននេះក៏ដោយ តែ Rainie មិនមានភាពភ្ញាក់ផ្អើលចំពោះការធ្វើរោគវិនិច្ឆ័យនោះទេ ដោយសារតែការពិចារណាទៅលើអាយុរបស់យូមី។ សម្រាប់សត្វឆ្កែដែលមានអាយុ ១៦ ឆ្នាំ វាប្រៀបបានទៅនឹងមនុស្សម្នាក់ដែលមានអាយុប្រមាណជា ៨០ ឆ្នាំ។

បើនិយាយឲ្យត្រង់ទៅទោះជាខ្ញុំបានត្រៀមខ្លួនយ៉ាងណាក៏ដោយ ប៉ុន្តែខ្ញុំនៅតែខ្លាចពេលឃើញ យូមី ចាស់ទៅៗ ហើយដល់ថ្ងៃមួយដែល លែងអាចរួមដំណើរជាមួយគ្នាទៀត។

ដូច្នេះខ្ញុំតែងតែស្រឡាញ់រាល់ពេលដែលខ្ញុំនៅជាមួយគ្នា ហើយបើទោះបីជា យូមី ចំណាយពេលភាគច្រើនទៅលើការគេងក៏ដោយ” ។“ យូមី ម្តាយពិតជាស្រឡាញ់អ្នកណាស់ ខ្ញុំសង្ឃឹមថាអ្នកនឹងមានសុខភាពល្អនិងសប្បាយរីករាយបរិភោគនិងគេងលក់ស្រួល។ រីករាយ ថ្ងៃ កំណើត!”

នៅឆ្នាំ ២០១៨ យូមីត្រូវទទួលការវះកាត់ដើម្បីយកដុំសាច់មហារីកចេញ (MCT) ហើយយូមី នៅតែអាចរស់រានមានជីវិត។ ការវះកាត់នេះទទួលបានជោគជ័យ ហើយសត្វឆ្កែនេះបានជាសះស្បើយយ៉ាងពេញលេញ។

ប្រភពពី៖todayonline