ថ្មីៗនេះ! ក្រុមតារាចម្រៀង BTS ទទួលបានចំណាត់ថ្នាក់កំពូលទៀតហើយ​ ក្នុងកម្មវិធីពានរង្វាន់ MTV Movie & TV Awards

211

លោកអ្នកប្រហែលបានស្គាល់រួចមកហើយ ពីក្រុមតារាចម្រៀង BTS ដែលជាក្រុមមួយទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន នៅប៉ុន្មានឆ្នាំនេះ ។ មិនតែប៉ុណ្ណោះពួកគេបានចូលរួមរៃអង្គាសថវិកាដើម្បីជួយឧបត្ថម្ភប្រទេសណាដែលជួបបញ្ហា ដូចជាប្រទេសឥណ្ឌាជាដើមដែលកំពុងជួបនឹងវិបត្តិជម្ងឺកូវី ១៩ ។​

មកមើលនាពេលថ្មីៗនេះក្រុមតារាកូរ៉េ BTS ដែលត្រូវបានគេស្គាល់ថា ជាស៊ុបភើស្តារបានឈរនៅចំណាត់ថ្នាក់កំពូលនៃកេរ្តិ៍ឈ្មោះម៉ាកយីហោសម្រាប់ខែទី ៣៦ ជាប់ៗគ្នាបង្កើតកំណត់ត្រាមិនធ្លាប់មាន! ។ ឥឡូវនេះក្រុមសកល បានបង្កើតការតែងតាំងសម្រាប់ពានរង្វាន់ MTV Movie & TV Awards ថ្មីឆ្នាំនេះផងដែរ ។

ពានរង្វាន់ MTV ត្រូវបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម Twitter របស់ពួកគេ ហើយបានប្រកាសថាខ្សែភាពយន្តឯកសាររបស់ BTS គឺ Break the Silence: The Movie ត្រូវបានគេតែងតាំង ដោយសារត្រូវបានគេបោះឆ្នោតគាំទ្រជាសាធារណៈនៃខ្សែភាពយន្តតន្ត្រីល្អបំផុត។

នៅឆ្នាំនេះពានរង្វាន់ MTV ភាពយន្ត និង ទូរទស្សន៍បានប្រកាសអំពីពានចំនួនពីរ ដែលត្រូវបោះឆ្នោត គឺ ខ្សែភាពយន្តឯកសារ និង តន្ត្រីល្អបំផុត ។ ម្យ៉ាងវិញទៀត ការបោះឆ្នោតគាំទ្រ របស់អ្នកគាំទ្រសម្រាប់ខ្សែភាពយន្តនេះ នឹងត្រូវបើកនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២១ តាមវេលាម៉ោងនៅលើកញ្ចក់ទូរទស្សន៍ Instagram Stories របស់ទូរទស្សន៍ MTV ហើយនឹងបញ្ចប់ នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១ ។

យ៉ាងណាមិញ អ្នកឈ្នះនឹងត្រូវប្រកាសនៅយប់ទី ២ នៃពានរង្វាន់ MTV Movie & TV Awards៖ សម្រាប់ពានរង្វាន់មិនធ្លាប់មាន ដែលនឹងចាក់ផ្សាយនៅថ្ងៃទី ១៧ ខែឧសភា ។ រីឯក្រុម BTS នឹងចេញបទចម្រៀងជាភាសាអង់គ្លេសទីពីររបស់ពួកគេ គឺ ប៊ឺ នៅថ្ងៃទី ២១ ខែឧសភា វេលាម៉ោង ៩ និង ៣០ នាទីព្រឹកថ្ងៃដដែល ។

ប្រភពពី៖pinkvilla