ផ្អើលពិភពគុណហើយ! នេះគឺជាឈ្មោះរបស់កុមារម្នាក់ Ghlynnyl Hylhyr Yzzyghyl Mampuan Buscato

71

ម៉ានីល៖​ រឿងពិបាកបំផុតមួយដែលតែងតែកើតឡើងបន្ទាប់ពីសម្រាលកូនរួចនោះគឺការជ្រើសរើសឈ្មោះដ៏ពីរោះ ងាយចាំ និងមានន័យឱ្យកូនៗ។ មនុស្សជាច្រើនសម្រេចចិត្តដាក់ឈ្មោះឱ្យកូនៗរបស់ពួកគេដែលមានអត្ថន័យតាមឈ្មោះផ្កា វត្ថុអស្ចារ្យ សត្វមានដែលមានថាមពលខ្លាំង មនុស្សដែលមានប្រជាប្រិយភាពជាដើម។

បើយោងតាមសារព័ត៌មាន GMA News Online បានអោយដឹងថា គ្រួសារមួយនៅប្រទេសហ្វីលីពីនបានសម្រេចដាក់ឈ្មោះកូនប្រុសរបស់ពួកគេថា Ghlynnyl Hylhyr Yzzyghyl Mampuan Buscato។ មានមនុស្សម្នាជាច្រើនយល់ថា វាគឺជាការដាក់បញ្ចូលគ្នានូវឈ្មោះឪពុក ម្តាយ ជីតា និងជីដូនរបស់ទារកនោះ។

ប្រសិនបើយើងមើលទៅសំបុត្រកំណើតរបស់ទារកនោះ យើងនឹងបានឃើញអក្សរពុម្ពដែលជាឈ្មោះរបស់ទារកនោះ។ ប៉ុន្តែអ្វីដែលជារឿងដ៏សំខាន់បំផុតនោះគឺអក្ខរក្រមមានភាពពិបាកប្រកប។ ជីតារបស់កុមារបានលើកឡើងថាឈ្មោះចៅរបស់គាត់សម្បូរទៅដោយព្យញ្ជនៈ ប៉ុន្តែមិនសូវមានស្រៈដើម្បីឱ្យងាយប្រកបទេ ដូច្នេះវាប្រហែលជាឈ្មោះដ៏ចម្លែកហើយ។

លោកតា Raugyl Ferolin Estrera បានបញ្ជាក់ទៀតថា“ប្រសិនបើគាត់ជាអ្នកដាក់ឈ្មោះវិញ គាត់ត្រូវតែដាក់ឈ្មោះនោះឱ្យមានន័យតាមគ្រួសារ។ ឈ្មោះរបស់កុមារគឺមិនគួរដាក់តាមការនឹកឃើញឡើយ។ លោកតាបានប្តេជ្ញាបង្រៀនឱ្យចៅប្រុសរបស់គាត់ចេះប្រកបឈ្មោះ នៅពេលគាត់ចេះអាននិងចេះសរសេរ”។

លោកតាបានបន្ថែមថា គាត់នឹងពន្យល់ចៅប្រុសរបស់គាត់អំពីឈ្មោះដែលបានដាក់រួចនោះ នៅពេលនោះ Buscato នឹងស្គាល់ឈ្មោះខ្លួនឯងនិងអត្ថន័យរបស់វា។ គួររំលឹកផងដែរថាលោក Elon Musk បានដាក់ឈ្មោះកូនរបស់គាត់ថា X Æ A-12។ វាជាហេតុធ្វើឱ្យមនុស្សម្នាជាច្រើននៅលើពិភពលោកយល់ថា វាជាការដាក់ឈ្មោះទៅតាម អត្ថន័យដែលឪពុកម្តាយចង់បាន៕​ ប្រភព៖ World of Buzz