អ្នកនិយមលេងអ៊ីនធឺណេត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានដឹងថារឿងថ្មីរបស់ Louis Koo គឺជា Maori (មានវីដេអូ)

ខ្សែភាពយន្តចុងក្រោយរបស់លោក Louis Koo ដែលមានឈ្មោះថា Dynasty Warriors ទីបំផុតបានចាប់ផ្ដើមចេញផ្សាយហើយ ដែលធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត ចំពោះវីដេអូវគ្គដំបូងនៃវីដេអូហ្គេមដ៏ពេញនិយមរបស់ជប៉ុន។

អ្នកផលិតខ្សែភាពយន្ត ដែលត្រូវបានគេដឹងថាភាគច្រើនគឺថតនៅក្នុងប្រទេសនូវែលហ្សេឡង់ បានចែករំលែកវីដេអូនៅពីក្រោយចំណាប់អារម្មណ៍របស់អ្នកនិយមលេងអ៊ីនធឺណេត ដោយលោកបញ្ជាក់ថា ការឈរនៅក្នុងខ្សែភាពយន្តរបស់ Louis ការពិតទៅគឺជាតារាសម្តែង Maori ។

អ្នកលេងអ៊ីនធឺណេតមិនជឿថា លោក Maori ដើរតួជំនួសលោក Louis

អ្នកផលិតបាននិយាយថា ការជ្រើសមនុស្សដែលមានស្បែកស្រដៀងនឹងតារាសម្តែងដ៏ល្បីល្បាញ គឺលោក Louis ជារឿងល្អបំផុត ។ ប៉ុន្តែអ្នកនិយមលេងអ៊ីនធឺរណេតបាននិយាយថា លោក Louis មានស្បែកសជាងលោក Maori ដូច្នេះពួកគេមិនជឿងថានៅក្នុងឈុតប្រយុទ្ធលោក Maori ជាអ្នកដើរតួនោះទេ។ នៅក្នុងនោះអ្នកផលិតបាននិយាយថា ការសម្ដែងត្រូវបានគេប្រើអំពូលជំនួយ ដូច្នេះរឿងនេះមិនមែនជារឿងពិបាកនោះទេ ហើយផ្នែកកាមេរ៉ាពន្លឺ និងផ្តោតតែលើកន្លែងកើតហេតុប៉ុណ្ណោះ។

នៅក្នុងខ្សែវីដេអូហ្គេមលោក Maori គឺជាមនុស្សតែម្នាក់ដែលល្អឥតខ្ចោះសម្រាប់ជំនួសលោក Louis មិនត្រឹមតែពណ៌ស្បែកប៉ុណ្ណោះទេ ប៉ុន្តែក៏មានកម្ពស់ស្មើគ្នាផងដែរ។ នៅក្នុងហ្គេម Dynasty Warriors លោក Louis ដើរតួជាមេទ័ពលោក Lu Bu ។

លោក Louis សម្ដែងជា Lu Bu

តាមពិតទៅអ្នកដឹកនាំរឿង គឺលោក Roy Chow ត្រូវបានគេរាយការណ៍ថា ពេញចិត្តនឹងសកម្មភាពក្នុងការសម្ដែងរបស់លោក Maori ទើបគាត់ថតរូបទុកជាអនុស្សាវរីយ។

អ្នកលេងអ៊ីនធឺណេតបាននិយាយលេងសើចថាលោក Louis ឥឡូវប្រែហើយ មិនត្រឹមស្បែកខ្មៅជាងមុនទេ សូម្បីសញ្ញាតិក៏ប្ដូរដែរ។

ទោះបីជាយ៉ាងណាក៏ដោយ Louis មិនមែនតែងតែមានស្បែកពណ៌ទង់ដែងនោះទេ គាត់ត្រូវបានគេដឹងថាមានសម្បុរសស្អាតគួរសម នៅពេលដែលគាត់ទើបចូលសម្ដែងជាលើកដំបូង។

លោក Louis បានចែករំលែកនៅក្នុងបទសម្ភាសន៍ជាច្រើន ដោយគាត់បានបញ្ជាក់ថាគាត់មើលទៅស្អាតជាងមុន និងសជាងមុន ព្រោះតែគាត់ថែរក្សាវាដោយមិនចេញសម្ដែងទេ នៅពេលដែលអាកាសធាតុក្ដៅខ្លាំង៕ ប្រភពពី៖ Todayonline