ថ្មីៗនេះមានដំណឹងថា ក្រុមហ៊ុន Honest របស់តារាសម្ដែង Jessica Alba បានលក់ហ៊ុនរបស់ខ្លួនជាលើកដំបូង ប៉ុន្តែព័ត៌មាននេះមិនទាន់ផ្សព្វផ្សាយជាទូទៅនៅឡើយទេ

145

ក្រុមហ៊ុន The Honest Co ជាយីហោថែទាំផ្ទាល់ខ្លួន ដែលបង្កើតឡើងដោយតារាសម្តែង Jessica Alba បានដាក់លក់ភាគហ៊ុន ជាសាធារណៈដំបូងក្នុងតម្លៃ ១៦ ដុល្លារក្នុងមួយហ៊ុន ប៉ុន្តែព័ត៌មាននេះមិនទាន់ចេញផ្សាយជាទូទៅនៅឡើយទេ ។

ក្រុមហ៊ុន និង ម្ចាស់ភាគហ៊ុន បានលក់ភាគហ៊ុនប្រហែល ២៥,៨ លានហ៊ុនក្នុងតម្លៃ ១៤ ទៅ ១៧ ដុល្លារក្នុងមួយហ៊ុន ។ ចំណែកឯក្នុងតម្លៃ ១៦ ដុល្លារក្នុងមួយហ៊ុន នោះក៏មានការចុះបញ្ជី នឹង រៃអង្គាសប្រាក់បាន ៤១៣ លានដុល្លារ និង ផ្តល់តម្លៃដល់ក្រុមហ៊ុនប្រហែល ១,៤៥ ពាន់លានដុល្លារ ផងដែរ តែអ្នកតំណាងរបស់ក្រុមហ៊ុន Honest បានបដិសេធមិនធ្វើអត្ថាធិប្បាយ ។

គួរបញ្ជាក់ថា៖ ក្រុមហ៊ុនបានបង្កើតឡើងក្នុងឆ្នាំ ២០១១ Honest បានរីកចម្រើនទៅជាយីហោជាតិ និង មានភាពជាដៃគូជាមួយក្រុមហ៊ុនលក់រាយ រួមទាំងក្រុមហ៊ុន Target Corp ។

ជាក្រុមហ៊ុនមានមូលដ្ឋាននៅ Los Angeles មានជំនាញខាងផលិតផលទារក ដូចជាក្រណាត់កន្ទបទារក និង ក្រណាត់ជូតដែលមានចំនួន ៦៣ ភាគរយ នៃការលក់កាលពីឆ្នាំមុន ក៏ដូចជាគ្រឿងផ្គត់ផ្គង់សំអាតក្នុងផ្ទះ និងគ្រឿងសំអាងជាដើម ។

ទន្ទឹមនិងនេះ ការលក់ភាគហ៊ុននេះផ្តល់ឱ្យក្រុមហ៊ុន អាល់បា នូវភាគហ៊ុនដែលមានតម្លៃប្រហែល ៩០ លានដុល្លារ ។ នេះបើយោងតាមឯកសាររបស់ក្រុមហ៊ុនជាមួយគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក ។

ម្យ៉ាងទៀត ឯកសារដែលបានបង្ហាញថា វិនិយោគិន​ លក់ភាគហ៊ុនមួយចំនួនរបស់ខ្លួន នៅក្នុង IPO រួមមានក្រុមហ៊ុនភាគហ៊ុនឯកជន L Catterton ដៃគូសហគ្រាស Venture, Lightspeed Venture Partners និង General Catalyst ។

បច្ចុប្បន្ននេះ Alba  ជាប្រធានច្នៃប្រឌិតរបស់ក្រុមហ៊ុន ដែលមានភាគហ៊ុនចំនួន ៥,៦៥ លានហ៊ុន ។ ហើយនាងមិនមានគម្រោងលក់ភាគហ៊ុនរបស់នាង ដូចនៅក្នុងការផ្សព្វផ្សាយនោះទេ ។ នេះបើយោងតាមឯកសារដែលបានលើកឡើង។

ថ្វីបើការខាតបង់របស់ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅ Los Angeles បានធ្លាក់ចុះ តែប្រាក់ចំណូលបានកើនឡើងកាលពីឆ្នាំមុន ។ រីឯការខាតបង់សុទ្ធចំនួន ១៤,៥ លានដុល្លារ លើប្រាក់ចំណូលចំនួន ៣០១ លានដុល្លារ ក្នុងឆ្នាំ ២០២០ បើប្រៀបធៀបនឹងការខាតបង់ ៣១ លានដុល្លារលើប្រាក់ចំណូល ២៣៦ លានដុល្លារកាលពីឆ្នាំមុន ។នេះបើយោងតាមឯកសារ ៕

 

ប្រភពពី៖finance.yahoo