អុញនោះ! ក្រុមហ៊ុន Tesla មិនធ្វើការអត្ថាធិប្បាយចំពោះ រឿងការកំណត់ពេលវេលាដល់ក្រុមអាឡឺម៉ង់របស់ខ្លួននោះទេ

402

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានផ្តល់ពេលវេលាដល់ក្រុមអាឡឺម៉ង់របស់ខ្លួនចំនួន ៦ ខែទៀត ដើម្បីចាប់ផ្តើមផលិតកម្ម នៅរោងចក្រដែលពន្យាពេលរបស់ខ្លួនជិតទីក្រុងប៊ែរឡាំង ។

រោងចក្រ gigafactory បានបង្កើតមុនគេបង្អស់នៅអឺរ៉ុប ។ បើតាមសារព័ត៌មាន Automobilwoche អាល្លឺម៉ង់ប្រចាំសប្តាហ៍ បានរាយការណ៍ថា អ្នកនាំពាក្យក្រុមហ៊ុន Tesla បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ ។

ក្រុមហ៊ុនបានសំអាងលើសេចក្តីថ្លែងការណ៍ជាផ្លូវការ កាលខែមុនពីក្រុមហ៊ុនផលិតរថយន្ត ដែលបានដាក់របាយការណ៍ចាប់ផ្តើមផលិតកម្មនៅទីតាំង  Gruenheide សម្រាប់ចុងឆ្នាំ ២០២១ ។

សូមបញ្ជាក់ថា៖ ដំបូងឡើយក្រុមហ៊ុន Tesla បានគ្រោងចាប់ផ្តើមផលិតកម្មនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ ។ ប៉ុន្តែក្រោយមកគ្រោងការ និងការសាងសង់រោងចក្រផលិតអាគុយ នៅលើទីតាំងនោះ ក៏ត្រូវបានពន្យារពេលវិញ ។

កាលពីខែមុនក្រុមហ៊ុន Tesla បានកាត់បន្ថយដំណើរការបទប្បញ្ញត្តិដ៏វែងរបស់ខ្លួន ក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប ។ រីឯក្របខណ្ឌនៃការអនុម័តរបស់ខ្លួនវិញ នឹងរៀបចំផែនការបន្ទាន់ផ្សេងទៀត ហើយនិងស្វែងយល់ពីគម្រោងបន្ថែមដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងបំរែបំរួលអាកាសធាតុ  ។

 

ប្រភពពី៖yahoo