អ្នកដំណើរកម្សាន្តសប្បាយចិត្ត ខណៈដែលនាវាកម្សាន្តនឹងត្រឡប់មកកំពង់ផែអាមេរិកវិញនៅខែកក្កដា

177

វ៉ាស៊ីងតោន៖ នាវាកម្សាន្តត្រូវបានគេរំពឹងថានឹងដំណើរការឡើងវិញនៅកំពង់ផែអាមេរិកនៅខែកក្កដា។ ក្រោយពីទទួលបានការរឹតត្បិតជាថ្មីដែលត្រូវបានដាក់លើឧស្សាហកម្មនេះ។ នៅក្នុងវិធានការណ៍ថ្មីតម្រូវឱ្យនាវិកនិងអ្នកដំណើរទាំងអស់ត្រូវចាក់វ៉ាក់សាំងជំងឺកូវីដមុនពេលធ្វើដំណើរកម្សាន្ត។

កាលពីពាក់កណ្តាលសប្តាហ៍មុននៅក្នុងលិខិតមួយដែលបានចេញផ្សាយដោយមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺបានផ្តល់ដំណឹងដលើនាវាកម្សាន្តថា វាអាចចាប់ផ្តើមបើកបើកដំណើរការឡើងវិញ ប្រសិនបើពួកគេបង្ហាញថាសមាជិកនាវិក ៩៨ ភាគរយនិងអ្នកដំណើរ ៩៥ ភាគរយបានទទួលថ្នាំបង្ការគ្រប់ចំនួននៅលើនាវានោះ។

ចាប់តាំងពីខែតុលាប្រតិបត្តិករទូកកម្សាន្តត្រូវបានតម្រូវឱ្យសាកល្បងដឹកអ្នកដំណើរស្ម័គ្រចិត្ត និងត្រូវបានដាក់ពាក្យសុំសេចក្តីសម្រេចមុនពេលទទួលដំណើរកម្សាន្តរបស់អ្នកដំណើរម្តងទៀត។ យើងរំពឹងថាការជិះទូកកម្សាន្តនឹងមិនទទួលបានហានិភ័យទេ ចំណែកឯអ្នកគ្រប់គ្រងនាវាកម្សាន្តត្រូវអនុវត្តតាមបទបញ្ញត្តិដើម្បីកាត់បន្ថយហានិភ័យជម្ងឺកូវីដ-១៩។

បទបញ្ញត្តិមានគោលដៅពង្រឹងសុវត្ថិភាពសុខមាលភាពសាធារណៈ របស់សេវាកម្មនាវាទេសចរណ៍តាមសមុទ្រនិងនៅទូទាំងសហគមន៍ជាពិសេសសុវត្ថិភាពនៅតាមកំពង់ផែ។ លោកស្រី Aimee Treffiletti បាននិយាយថា លើសពីនេះទៀតនាវាទេសចរណ៍នឹងអាចចតនៅតាមកំពង់ផែជាច្រើនក្នុងសហរដ្ឋអាមេរិក។

មន្ត្រីសុខាភិបាលនិងប្រតិបត្តិករទូកកម្សានត្រូវបើកការប្រជុំពីរដងក្នុងមួយសប្តាហ៍ ដើម្បីអភិវឌ្ឍនីតិវិធីជិះទូកកំសាន្តដោយសុវត្ថិភាព។ នៅក្រោមកិច្ចព្រមព្រៀងថ្មីអ្នកដំណើរនឹងត្រូវធ្វើតេស្តជំងឺកូវីដភ្លាមៗនៅនឹងកន្លែងនៅពេលឡើងជិះនាវាកម្សាន្ត ចៀសវាងការបង្ហាញភស្តុតាងពីការធ្វើតេស្តិ៍អវិជ្ជមានរបស់មន្ទីរពិសោធន៍៕ ប្រភព៖ Big News Network