ប្រេស៊ីល៖ មនុស្សរាប់ពាន់នាក់ នៅក្នុងប្រទេសប្រេស៊ីលបានប្រមូលផ្តុំគ្នា ដើម្បីអបអរលោក Bolsonaro ដោយមិនអើពើនឹង Covid

ប្រេស៊ីល៖ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាពាសពេញប្រទេសប្រេស៊ីលក្នុងការគាំទ្រដល់ប្រធានាធិបតីខាងស្តាំលោក Jair Bolsonaro ។

ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅ Sao Paulo, Rio de Janeiro និងរដ្ឋធានី Brasilia ជាកន្លែងដែលមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅលើ Esplanade នៃក្រសួង ខណៈដែល Bolsonaro បានឆ្លងកាត់ទៅភ្លាមៗ នៅក្នុងឧទ្ធម្ភាគចក្រមួយ។

បាតុករដែលមើលទៅមានអាយុជាង ៦០ ឆ្នាំបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅទីក្រុងប្រេស៊ីលីថា៖ «វាជាពេលវេលាដ៏សំខាន់មួយ ហើយ Bolsonaro ត្រូវការការគាំទ្រពីប្រជាជន។

លោក Bolsonaro បានបន្តនិយាយពីភាពធ្ងន់ធ្ងរនៃ COVID-១៩ ដោយច្រានចោលនូវពាក្យថា វាគ្រាន់តែជា “ ជំងឺផ្តាសាយតូចមួយ” មុនពេលកើតមានជំងឺរាតត្បាត ប៉ុន្តែគាត់ច្រានចោលនូវវិធានការសុខភាពសាធារណៈដូចជាការចាក់សោរតំបន់ បើទោះបីប្រជាជនប្រេស៊ីលនៅតែបន្តកើតមានវិបត្តិជំងឺ Covid ក៏ដោយ។

ប្រទេសអាមេរិកខាងត្បូង មានចំនួនអ្នកស្លាប់រហូតដល់ ៤០០,០០០ នាក់ ដោយជាប់ទាក់ទងនឹងការឆ្លងកូវីដ ១៩ កាលពីថ្ងៃសុក្រ ដែលជាចំនួនសរុបខ្ពស់បំផុតទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ហើយប្រទេសនេះមានអ្នកឆ្លងច្រើនជាង ១៤,៦ លាននាក់។

ច្រើនជាងពាក់កណ្តាលនៃការស្លាប់ទាំងនោះត្រូវបានកត់ត្រាក្នុងឆ្នាំ ២០២១ ខណៈខែមេសាគឺជាខែ ដែលមានគ្រោះថ្នាក់បំផុតចាប់តាំងពីវីរុសនេះ បានចាប់ផ្តើមរីករាលដាលនៅក្នុងប្រទេសប្រេស៊ីលកាលពីឆ្នាំមុន។

ក្រុមអ្នកជំនាញបាននិយាយថាកូវីដប្រភេទថ្មីងាយសាហាវជាងមុន និងងាយឆ្លងជាងមុន ដែលវាជាចំណែកនៃការរីករាលដាល ខណៈដែលមនុស្សជាច្រើនបានស្តីបន្ទោសលោក Bolsonaro ចំពោះការមិនចាត់វិធានការដើម្បីទប់ទល់នឹងជម្ងឺថ្មីដែលកំពុងឆ្លងក្នុងប្រទេស ។

កាលពីសប្តាហ៍មុនព្រឹទ្ធសភាប្រេស៊ីល បានបើកការស៊ើបអង្កេតមួយទៅលើការគ្រប់គ្រងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់រោគរាតត្បាត រួមមានរបៀបដែលមណ្ឌលសុខភាពនៅ Amausan នៃទីក្រុង Manaus មានបញ្ហាកង្វះអុកស៊ីសែនកាលពីដើមឆ្នាំនេះ ។

ទោះជាយ៉ាងណាលោក Bolsonaro បានច្រានចោលការរិះគន់ទាំងនោះ ដោយនិយាយកាលពីសប្តាហ៍មុនថារដ្ឋាភិបាលរបស់លោកនឹងមិនទទួលយកនយោបាយបិទខ្ទប់នោះទេ ក៏និងបិទខ្ទប់អ្វីៗទាំងអស់នោះដែរ។

រដ្ឋាភិបាលប្រេស៊ីលក៏បានរងការរិះគន់ផងដែរ ចំពោះការខកខានមិនបានធានា និងចែកចាយវ៉ាក់សាំងការពារកូវីដ ។

និយតកររបស់ប្រទេសនេះបានផ្តល់ភ្លើងខៀវដល់វ៉ាក់សាំង COVID-19 ចំនួនពីរ នៅខែមករា គឺ AstraZeneca និង Coronavac ហើយក៏បានអនុម័តផងដែរ ទាំងវ៉ាក់សាំ Pfizer-BioNTech និង Johnson និង Johnson ដែលមិនទាន់មកដល់។

កាលពីសប្តាហ៍មុនអ្នកអភិវឌ្ឍន៍វ៉ាក់សាំង Sputnik V របស់រុស្ស៊ី បានរិះគន់ប្រទេសប្រេស៊ីលចំពោះការបដិសេធមិននាំចូលបារ៉ាប ដោយនិយាយថាការសម្រេចចិត្តនេះគឺជាហេតុផលនយោបាយ ។

ទន្ទឹមនឹងនេះដែរសហគមន៍ក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស ហើយក៏នឹងបន្តទទួលរងគ្រោះដោយសារវីរុសនេះ ខណៈមនុស្សរាប់លាននាក់ក៏កំពុងបង្ហាញពីកង្វះអាហារផងដែរ នៅពេលមានវិបត្តិ៕ ប្រភពពី៖ AFP