ថ្មីទៀតហើយ! ក្រុមហ៊ុន Apple បានបង្កើតប្រព័ន្ធប្រតិបត្តិការ iOS ថ្មី អាចដោះសោដោយប្រើ Face ID ពេលពាក់ម៉ាស

259

សឹង្ហបុរី៖ ការធ្វើបច្ចុប្បន្នភាពថ្មីលើប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុន Apple អាចមានភាពងាយស្រួលឱ្យអ្នកប្រើប្រាស់ iPhone អាចដោះសោទូរស័ព្វដៃរបស់ពួកគេ ដោយប្រើ Face ID ពេលពាក់ម៉ាស ប៉ុន្តែពួកគេក៏ត្រូវមាន Apple Watch ដើម្បីឱ្យមុខងារនោះដំណើរការផងដែរ ។

លក្ខណៈពិសេសដែលជាផ្នែកមួយនៃការបង្កើតថ្មី iOS 14.5 របស់ក្រុមហ៊ុន ធ្វើការជាមួយម៉ូដែល iPhone X ហើយនិង Apple Watch Series 3 ចាប់ពីពេលនេះតទៅ ។ យ៉ាងណាមិញ ដើម្បីដោះសោរនៃឧបករណ៍ របស់ពួកគេដោយសុវត្ថិភាព អ្នកប្រើប្រាស់ត្រូវពាក់នាឡិកាដៃ Apple Watch ដែលប្រើសម្រាប់ដោះសោរលើទូរស័ព្វដៃ។

គួរបញ្ជាក់ផងដែរ៖ នៅលើទូរស័ព្ទ iPhone  អនុញ្ញាតឱ្យដោះសោរបានទោះបីជាយើងកំពុងពាក់ម៉ាស់ក៏ដោយ តាមរយៈ  Face ID របស់លោកអ្នក  ។ បន្ទាប់មក អ្នកប្រើប្រាស់ នឹងទទួលបានព័ត៌មានត្រឡប់ មកនាឡិការរបស់ពួកគេ នោះមានន័យថាទូរស័ព្ទរបស់ពួកគេត្រូវបានដោះសោរួចហើយ ។

មុខងារ “ ដោះសោរជាមួយនាឡិកា Apple Watch  ” អាចរកបាននៅក្រោមលេខសម្គាល់មុខ និងលេខកូដសម្ងាត់ នៅក្នុងការកំណត់ ។ រីឯលក្ខណៈពិសេសថ្មីរបស់  iOS 14.5  ផ្សេងទៀត រួមមានសំលេងរបស់ Siri  ដែលមានលក្ខណៈចម្រុះ ដើម្បីជ្រើសរើស និង កំណត់សញ្ញាអារម្មណ៍ជាមួយជម្រើសសម្លេងកាន់តែច្រើន ។

ក្រុមហ៊ុន  Apple  ក៏បានណែនាំនូវឧបករណ៍ភាពជាឯកជនមួយ គឺ កម្មវិធីតាមដានតម្លាភាពផងដែរ ។ វាអនុញ្ញាតឱ្យអ្នកប្រើជ្រើសរើសថា តើត្រូវអនុញ្ញាតិឱ្យកម្មវិធីតាមដានទិន្នន័យរបស់ពួក គេនៅលើកម្មវិធី ឬគេហទំព័រ ដែលគ្រប់គ្រងដោយក្រុមហ៊ុនផ្សេងទៀត សម្រាប់ការផ្សាយពាណិជ្ជកម្ម ឬ ចែករំលែកទិន្នន័យរបស់ពួកគេជាមួយឈ្មួញកណ្តាលទិន្នន័យដែរឬទេ ។

អ្វីដែលពិសេសជាងទៅទៀត នៅក្រោមការកំណត់អ្នកប្រើក៏អាចមើលឃើញកម្មវិធីណា ដែលបានស្នើសុំការអនុញ្ញាត ដើម្បីធ្វើការផ្លាស់ប្តូរនៅពេលណាក៏បាន ។

ប្រភពពី៖todayonline