គម្រោងសិក្សាទៅលើការវិវឌ្ឍន៍នៃខួរក្បាល បានធ្វើឲ្យមនុស្សមួយក្រុមស្ម័គ្រចិត្តរស់នៅក្នុងរូងភ្នំក្រោមដីរយៈពេល ៤០ ថ្ងៃ (មានវីដេអូ)

បារាំង៖ ធ្លាប់ឆ្ងល់ទេថាតើអ្នកនឹងមានអារម្មណ៍យ៉ាងណា នៅពេលដកចេញពីពិភពដែលមានទំនាក់ទំនងគ្នា ហើយលាក់ខ្លួននៅក្នុងរូងភ្នំងងឹតអស់រយៈពេល ៤០ ថ្ងៃ?

ប្រជាជនបារាំងចំនួន ១៥ នាក់បានធ្វើដូច្នោះ ដោយធ្វើបែបនេះដើម្បីពិសោធន៍វិទ្យាសាស្ត្រ ដែលអាចនិយាយថាពេលវេលាហាក់បីដូចជាមានដំណើរការយឺតៗ ដោយពួកគេបានចូលទៅទីជំរកនៅក្រោមដីនាភាគខាងត្បូងឆៀងខាងលិចប្រទេសបារាំង ជាកន្លែងពួកគេត្រូវបានគេដកហូតនាឡិកា។

ជាមួយនឹងស្នាមញញឹមដ៏ធំនៅលើមុខស្លេកស្លាំងរបស់ពួកគេ មានបុរស ៨ នាក់ និងស្ត្រី ៧ នាក់ ភាពឯកោនៃការស្ម័គ្រចិត្តរស់នៅក្នុងរូងភ្នំ Lombrives រហូតដល់ពួកគេទទួលបានអបអរសាទរ និងអាចឈរនៅទីភ្លឺបាន ខណៈពេលដែលពួកគេមិនទានដោះពាក់វ៉ែនតាពិសេស ការពារភ្នែករបស់ពួកគេក្នុងទីងងឹតនៅឡើយ។

លោកស្រី Marina Lancon អាយុ ៣៣ ឆ្នាំជាសមាជិកម្នាក់ក្នុងចំនោមសមាជិក ៧ នាក់នៃក្រុមពិសោធន៍បាននិយាយថា“ វាដូចជាការសម្រាកមួយភ្លែត ឬការបញ្ឍប់ពេលវេលាដើម្បីសម្រាក” ។

ទោះបីជានាងប្រាថ្នាចង់ស្នាក់នៅក្នុងរូងភ្នំពីរបីថ្ងៃទៀតក៏ដោយក៏នាងបាននិយាយថា នាងសប្បាយចិត្តដែលអាចចេញមកស្រូបយកខ្យល់បរិសុទ្ធម្តងទៀត និងឮសត្វបក្សីច្រៀងនៅលើដើមឈើនៃប្រាសាទ Pyrenees បារាំង។ នាងមានគំរោងបិទស្មាតហ្វូនពីរបីថ្ងៃទៀត ដោយសង្ឃឹមថានឹងអាចគេចចេញពីជីវិតពិតនៅក្នុងសង្គមមនុស្ស។

គម្រោង Deep Time

អស់រយៈពេល ៤០ ថ្ងៃ និង ៤០ យប់ក្រុមនេះបានរស់នៅ និងសិក្សាស្រាវជ្រាវក្នុងរូងភ្នំ ដែលជាផ្នែកមួយនៃគម្រោង Deep Time ។

ការរស់នៅទីនោះមិនមានពន្លឺព្រះអាទិត្យចូលទេ រីឯសីតុណ្ហភាពគឺ ១០ អង្សាសេ ហើយសំណើមមានដល់ទៅ ១០០ ភាគរយ។ អ្នករស់នៅក្នុងរូងភ្នំត្រូវឆ្លងកាត់ ការបិទទំនាក់ទំនងជាមួយពិភពខាងក្រៅ គ្មានព័ត៌មានថ្មីៗអំពីរោគរាតត្បាត ហើយក៏មិនមានទំនាក់ទំនងជាមួយមិត្តភក្តិ ឬក្រុមគ្រួសាររបស់ពួកគេដែរ។

អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានអាដាប់ធ័រជាអ្នកដឹកនាំគម្រោង Deep Time មានទឹកប្រាក់ ១,២ លានអឺរ៉ូ (១,៩ លានដុល្លារ) បាននិយាយថា ការពិសោធន៍នេះនឹងជួយឱ្យពួកគេយល់កាន់តែច្បាស់ពីរបៀប ដែលមនុស្សសម្របខ្លួនរស់នៅក្នុងស្ថានភាពថ្មី និងបរិដ្ឋានប្លែក។

ដូចអ្វីដែលបានរំពឹងទុកអ្នករស់នៅក្នុងរូងភ្នំលែងគិតពីពេលវេលា។

លោក Christian Clot ប្រធានគំរោងបានមានប្រសាសន៍ថា “ យើងនៅទីនេះហើយ! យើងទើបតែបានចាកចេញ បន្ទាប់ពីយើងរស់នៅទីនោះបាន ៤០ ថ្ងៃ រឿងនេះពិតជាគួរឱ្យភ្ញាក់ផ្អើលដែលពួកយើងអាចធ្វើបាន” ។

យ៉ាងហោចណាស់សមាជិកក្រុមម្នាក់ បានប៉ាន់ស្មានពេលវេលានៅក្រោមដីទើបតែ ២៣ ថ្ងៃ។

Johan Francois អាយុ ៣៧ ឆ្នាំ ជាគ្រូបង្រៀនគណិតវិទ្យា និងជាអ្នកធ្វើដំណើរតាមទូក លោកបានរត់ចម្ងាយ ១០ គីឡូម៉ែត្រក្នុងរូងភ្នំជាប្រចាំ ដើម្បីរក្សារាងនៅតែស្អាត។ ពេលខ្លះគាត់ហាត់សម្រកខ្លាញ់ ក្បាលពោះដើម្បីកុំឲ្យកកខ្លាំងពេក។

លោកបានមានប្រសាសន៍ថាដោយសារគ្មានការងារធ្វើប្រចាំថ្ងៃ និងគ្មានកុមារនៅជុំវិញខ្លួន ដូច្នេះខ្ញុំត្រូវប្រកួតប្រជែងនឹងពេលវេលា“ ដើម្បីទទួលការចំណេញផ្នែកសុខភាពរាងកាយ នៅទីនោះគ្មានអ្វីត្រូវគិត ហើយក៏គ្មានអ្វីត្រូវខ្វល់ពីរយៈពេលមួយម៉ោង ទៅមួយម៉ោង”។ ចិត្តមានភាពស្រឡះច្រើន ហើយក៏គ្មានអ្វីត្រូវកង្វល់ផងដែរ។

ក្នុងភាពជាដៃគូជាមួយមន្ទីរពិសោធន៍នៅប្រទេសបារាំង និងប្រទេសស្វីសអ្នកវិទ្យាសាស្ត្រ បានតាមដានមើលការគេងរបស់សមាជិកទាំង ១៥ នាក់ អន្តរកម្មសង្គម និងប្រតិកម្មអាកប្បកិរិយា តាមរយៈឧបករណ៍ចាប់សញ្ញាអារម្មណ៍។

សមាជិកក្រុមបានតាមដាននាឡិកាជីវសាស្រ្តរបស់ពួកគេ ដើម្បីដឹងថាពេលណាត្រូវភ្ញាក់ពីគេង ពេលណាត្រូវចូលគេង និងពេលណាត្រូវញ៉ាំ។ ពួកគេបានរាប់ថ្ងៃ ដែលស្នាក់នៅ មិនមែនរាប់ម៉ោងទេ សម្រាប់ការគេងរបស់ពួកគេ។

អនាគតរបស់យើងជាមនុស្សនៅលើភពផែនដីនេះនឹងវិវត្តទៅមុខ

កាលពីថ្ងៃសុក្រអ្នកវិទ្យាសាស្ត្រ ដែលឃ្លាំមើលអ្នកចូលរួមទាំងនេះបានចូលក្នុងរូងភ្នំ ដើម្បីប្រាប់ពួកគេថា ការស្រាវជ្រានឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ។

លោក Clot បាននិយាយនៅមុនពេលថតខាងក្នុងរូងភ្នំថា “ វាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ក្នុងការសង្កេតមើលថាតើក្រុមនេះ ធ្វើសកម្មភាពយ៉ាងដូចម្តេចខ្លះនៅក្នុងការសិក្សានេះ” ។

លោក Benoit Mauvieux អ្នកឯកទេសខាងការស្រាវជ្រាវបាននិយាយថា ទោះបីជាអ្នកចូលរួមមើលទៅហាក់ដូចជានឿយហត់ នៅពេលចាកចេញពីរូងភ្នំក៏ដោយក៏ ២/៣ នៃពួកគេ មានបំណងចង់រស់នៅក្រោមដីយូរបន្តិចទៀត ដើម្បីបញ្ចប់គម្រោងជាក្រុមឲ្យគ្រប់ថ្ងៃនៃបេសកកម្មនេះ។

លោកក្លូតមានប្រសាសន៍ថា “ អនាគតរបស់យើងក្នុងនាមជាមនុស្សនៅលើភពផែនដីនេះនឹងមានការវិវត្ត” ។

យើងត្រូវតែរៀនស្វែងយល់ឱ្យកាន់តែច្បាស់អំពីរបៀប ដែលខួរក្បាលរបស់យើងមានសមត្ថភាពក្នុងការស្វែងរកដំណោះស្រាយថ្មីៗ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ៕ ប្រភពពី៖ abc