ក្រុមហ៊ុន Nike និយាយថាខ្លួនបានបង់ពន្ធជាង ៩ ពាន់លានដុល្លារចាប់តាំងពីឆ្នាំ ២០១៦

167

នៅពេលរដ្ឋបាល Biden បានលេចចេញមកនូវលទ្ធភាពនៃពន្ធសាជីវកម្មខ្ពស់លើក្រុមហ៊ុនធំៗ ក្រុមហ៊ុន Nike (NKE) បានរងនូវការប៉ះទង្គិចពីសំណាក់អ្នកនយោបាយមួយចំនួន រួមទាំងសមាជិកព្រឹទ្ធសភា Bernie Sanders ផងដែរ ដោយសារមិនបានបង់ចំណែកត្រឹមត្រូវ ។

យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានផ្តល់ទៅឱ្យក្រុមហ៊ុន Yahoo Finance យីហោម៉ាក Swoosh បាននិយាយថា ខ្លួនបង់ពន្ធសហព័ន្ធរដ្ឋ និង ពន្ធក្នុងស្រុកផងដែរ ។

“ NIKE, Inc. គឺជាអាជីវកម្មសកល ដែលកំពុងបង់ពន្ធសំខាន់ៗនៅសហព័ន្ធរដ្ឋ និងពន្ធក្នុងស្រុកដោយប្រយោលជារៀងរាល់ឆ្នាំ ។ តាមពិតរាប់បញ្ចូលទាំងពន្ធគយក្រុមហ៊ុន Nike បានបង់ពន្ធជាង ៩,១ ពាន់លានដុល្លារអាមេរិកក្នុងពន្ធគិតចាប់តាំងពីឆ្នាំ ២០១៦ មក ។

សេចក្តីថ្លែងការណ៍បានលើកឡើងពីកាតព្វកិច្ច និង ការចូលរួមចំណែកពន្ធរបស់ខ្លួន៖ “ កាតព្វកិច្ចពន្ធរបស់ក្រុមហ៊ុន NIKE នៅសហរដ្ឋអាមេរិក​ ផ្អែកលើកត្តាជាច្រើន រួមទាំងការវិនិយោគ ដែលបានធ្វើនៅសហរដ្ឋអាមេរិកដែលជំរុញកំណើនជុំវិញពិភពលោក ការផ្លាស់ប្តូរច្បាប់ពន្ធដែលបណ្តាលមកពីការកាត់បន្ថយពន្ធ ។

NIKE កំពុងបង់ពន្ធអន្តរកាលរហូតដល់ឆ្នាំ ២០២៥ កំណត់ដោយច្បាប់ពន្ធ និង ការងារឆ្នាំ ២០១៧ ។ រហូតមកដល់បច្ចុប្បន្ននេះក្រុមហ៊ុន NIKE បានបង់ពន្ធផ្លាស់ប្តូរពន្ធជិត ៣០០ លានដុល្លារអាមេរិក ។

គួរបញ្ជាក់ផងដែរថា៖ កាលពីថ្ងៃទី ២ ខែមេសា លោក Sanders បានអំពាវនាវឲ្យក្រុមហ៊ុន Nike បង់ពន្ធ និងចោទប្រកាន់ពីបទបង់ពន្ធចំនួន ០ ដុល្លារ ក្នុងពន្ធសហព័ន្ធរយៈពេល ៣ ឆ្នាំនេះ ។

ប្រភពពី៖yahoo