បន្លាមុតយកបន្លាជួស! នាឡិកាក្នុងប្រាសាទជប៉ុនមួយ បានឈប់ដំណើរការ ដោយសារការរញ្ជួយដី និងរលកយក្សស៊ូណាមិមួយកាលពី ១០ ឆ្នាំមុន ប៉ុន្តែ ១០ ឆ្នាំក្រោយ វាដំណើរការឡើងវិញ

ជប៉ុន៖ នាឡិកានៅប្រទេសជប៉ុន ដែលឈប់ដំណើរការក្នុងឆ្នាំ ២០១១ បន្ទាប់ពីមានការរញ្ជួយដីមួយបានចាប់ផ្តើមកាលពីមួយទសវត្សរ៍មុន ដោយនៅពេលនោះការរញ្ជួយដីមួយបានវាយប្រហារតំបន់នោះ។

នាឡិកានេះស្ថិតនៅក្នុង ព្រះវិហារព្រះពុទ្ធសាសនា មួយនៅភាគឦសាននៃប្រទេសជប៉ុន តំបន់ Yamamoto បានលិចនៅក្នុងទឹកកាលពីឆ្នាំ ២០១១ បន្ទាប់ពីរលកយក្សស៊ូណាមិ បានវាយប្រហារទីក្រុងឆ្នេរសមុទ្រមួយនេះ ដែលបានធ្វើឲ្យមនុស្សជាង ១៨.០០០ នាក់ ស្លាប់។

សូមបញ្ជាក់ថា លោកសាកាណូ បានរកឃើញនាឡិកាទំហំ ៣១ អ៊ីញ នៅក្នុងហាងបុរាណមួយកាលពីប៉ុន្មានឆ្នាំមុនពេលមានគ្រោះមហន្តរាយឆ្នាំ ២០១១ ហើយវាបានក្លាយជាផ្នែកមួយនៃប្រាសាទ Fumonji ចាប់តាំងពីពេលនោះមក។ បន្ទាប់ពីរលកយក្ស នាឡិកានេះ ត្រូវបានគេរកឃើញនៅក្នុងគំនរបាក់បែក ហើយប្រាសាទទាំងមូលត្រូវបានជន់លិចនៅក្នុងទឹក ដោយសល់តែសសរ និងដំបូលប៉ុណ្ណោះ។ សូម្បីតែនាឡិកានេះវាឈប់ដំណើរការក៏ដោយក៏វានៅតែស្ថិតក្នុងសាលធំនៃប្រាសាទដដែល។

លោក Bunshun Sakano ប្រាប់ទស្សនាវដ្ដី Mainichi Shimbun ថាបូជាចារ្យដ៏សំខាន់នៃប្រាសាទ Fumonji ខ្ញុំព្យាយាមជួសជុលវាដែរ តែមិនទទួលជោគជ័យ។

ប៉ុន្តែ ១០ ឆ្នាំក្រោយមកនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២១ មានការរញ្ជួយដីមួយផ្សេងទៀត ដែលមានអាំងតង់ស៊ីតេតូចជាងមុនបានវាយប្រហារទីក្រុងនេះដដែល គាត់បានមានប្រសាសន៍ថា ពេលលាថ្មី ចាប់ផ្តើមដំណើរការម្តងទៀត។

លោកបូជាចារ្យ អាយុ ៥៨ ឆ្នាំបានបញ្ជាក់ថា គាត់បានបំផុសគំនិតពីការជួសជុលនាឡិកានេះដល់ប្រជាជនដែរ។ លោកបានប្រាប់ទស្សនាវដ្ដីថា “ នៅពេលដែលការជំរុញរបស់ខ្ញុំត្រូវបរាជ័យម្ដងហើយម្ដងទៀត វាបានធ្វើឲ្យខ្ញុំប្តេជ្ញាចិត្តជាថ្មី” ។ ភាពបរាជ័យបានធ្វើឲ្យចិត្តរបស់ខ្ញុំកាន់តែប្រឹងប្រែង រកដំណោះស្រាយជួសជុលនាឡិកានេះឲ្យបាន” ។

បន្ទាប់ពីគ្រោះរញ្ជួយដី បានវាយប្រហារតំបន់នេះម្ដងទៀត លោកសាណូណូ បានមកកាន់សាលធំ ដើម្បីពិនិត្យមើលថាតើមានការខូចខាតអ្វីដែរឬទេ។ គាត់និយាយថាលោកមានការភ្ញាក់ផ្អើល ដោយឮសំឡេងអ្វីម្យ៉ាងបន្លឺឡើង ហើយលោកបានរកឃើញថានាឡិកាចាស់របស់ព្រះវិហារបានដំណើរម្តងទៀត ។

 

អ្នកតំណាងក្រុមហ៊ុនផលិតនាឡិកាឈ្មោះ Seiko បានប្រាប់កាសែតថា “ វាអាចទៅរួចដែលប៉ោលដែលឈប់ដំណើរការ ហើយវាចាប់ផ្តើមធ្វើចលនាម្តងទៀត ដោយសារតែមានការរញ្ជួយដី ឬធូលី ដែលបានកកនៅខាងក្នុងបានជ្រុះចេញ” ៕ ប្រភពពី៖