វិមាន Buckingham បានចេញផ្សាយរូបថតថ្មីរបស់ព្រះអង្គម្ចាស់ Philip ដែលត្រូវបានថតដោយអ្នកម្នាង Kate Middleton

340

ទីក្រុងឡុង៖ វិមាន Buckingham បានបញ្ចេញរូបភាពដែលមិនធ្លាប់ឃើញពីមុនរបស់ព្រះអង្គម្ចាស់ Philip ដែលមានចៅទួតរបស់ព្រះអង្គព័ទ្ធជុំវិញ។ ព្រះអង្គម្ចាស់ Philip និងមហាក្សត្រីយានី Elizabeth II បានថតជាមួយចៅទួត ៧ អង្គត្រូវបានចេញផ្សាយដោយគណនីធ្វីតថឺរបស់គ្រួសាររាជវង្សានុវង្ស បន្ទាប់ពីការសោយទិវង្គតរបស់ព្រះអង្គកាលបីថ្ងៃសុក្រ។រូបថតនេះត្រូវបានថតនៅក្នុងឆ្នាំ ២០១៨ ដោយអ្នកម្នាង Duchess of Cambridge Kate។

អ្នកម្នាង Kate មានចំណាប់អារម្មណ៍និងតែងតែចែករំលែករូបថតរបស់ទ្រង់ជាមួយក្រុមគ្រួសារទៅកាន់ពិភពលោកនៅក្នុងឱកាសផ្សេងៗ។ រូបថតមួយសន្លឹកទៀតដែលត្រូវបានចែករំលែកទៅក្នុងគណនី Instagram របស់អ្នកអង្គម្ចាស់ Kensington Royal បង្ហាញពីរូបថតរបស់រាជវង្សានុវង្សដែលថតនៅ Balmoral កាលពីឆ្នាំ ២០១៥។

នៅក្នុងរូបថតមួយទៀតដែលត្រូវបានថតដោយអ្នកម្នាង Kate ដែលមានរូបព្រះអង្គម្ចាស់ Philip អង្គុយនៅលើរទេះសេះមួយជាមួយព្រះអង្គម្ចាស់ George។ ព្រះអង្គម្ចាស់ George បានពណ៌នាថា”ខ្ញុំមានសំណាងដែលមិនត្រឹមតែមានគំរូរបស់ទ្រង់ដែលដឹកខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែវត្តមានរបស់ទ្រង់បានជ្រាបចូលទៅក្នុងជីវិតពេញវ័យរបស់ខ្ញុំផងដែរ ទាំងពេលល្អនិងថ្ងៃលំបាកបំផុត។

អ្នកម្នាង Kate បានពណ៌នាថា”ខ្ញុំនឹងនឹករលឹកគុណជានិច្ចចំពោះទង្វើសប្បុរសធម៌របស់ទ្រង់ជានិច្ច។ ខ្ញុំមិនដែលភ្លេចនូវអនុស្សាវរីយ៍ពិសេសៗនៅពេលដែលបុត្ររបស់ខ្ញុំតែងតែទទួលបានទ្រង់ឡើយ។ ទ្រង់បានយករទេះមកដឹកចៅៗ ហើយមើលទៅហាក់ដូចជាដំណើរផ្សងព្រេងហើយពេលខ្លះទទួលបានអារម្មណ៍កំប្លែងទៀតផង”!

ព្រះអង្គម្ចាស់ George បានបន្តថា”ជីតារបស់ខ្ញុំគឺជាមនុស្សអស្ចារ្យ។ Catherine និងខ្ញុំនឹងបន្តធ្វើអ្វីដែលទ្រង់ចង់បាន ហើយនឹងគាំទ្រដល់មហាក្សត្រីនាពេលខាងមុខ។ ខ្ញុំនឹងនឹកដល់ទ្រង់ ប៉ុន្តែខ្ញុំដឹងថាទ្រង់ចង់ឲ្យយើងបន្តការងារនេះ”។ ពិធីបុណ្យសពរបស់ព្រះអង្គម្ចាស់ Philip នឹងត្រូវបានធ្វើឡើងនៅថ្ងៃសៅរ៍នៅឯវិមាន Windsor Castle។ ទីនោះជាកន្លែងដែលគេបានកំណត់មនុស្សចូលរួមត្រឹម ៣០ នាក់តែប៉ុណ្ណោះដោយសារតែការរឹតត្បិតជម្ងឺកូវីត។

ការរៀបចំត្រូវបានធ្វើឡើងនៅបន្ទាយយោធា Pirbright Barracks កាលពីថ្ងៃពុធ។ បុគ្គលិកនិងស្ត្រីមកពីកងនាវាចរកងម៉ារីន កងទ័ពនិងកងកំលាំងទ័ពអាកាសនឹងចូលរួមក្នុងពិធីដង្ហែសព ហើយមឈូសរបស់ព្រះអង្គម្ចាស់ Philip នឹងត្រូវគេដឹកតាមរថយន្ត Land Rover ដែលគាត់បានរចនានៅតាមផ្លូវ St George’s Chapel នៅឯប្រាសាទមួយ៕ ប្រភព៖ The National News