ក្រុមហ៊ុនបារាំងនឹងព្យាយាមកសាងកំពង់ផែបេរូតដែលបានបំផ្លាញឡើងវិញ

139

ប៉ារីស៖ ក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័ររបស់បារាំង(CMA CGM Group) បាននិយាយថា ខ្លួននឹងសាងសង់កំពង់ផែបេរូតដែលបានបំផ្លាញកាលពីពេលថ្មីៗនៅរយៈពេល ៣ ឆ្នាំទៀត។ ក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័ររបស់បារាំងបានប្រកាសពីផែនការបង្កើតកំពង់ផែថ្មីឡើងវិញ ទោះបីរដ្ឋាភិបាលអសុពលភាពរបស់ប្រទេសលីបង់មិនអាចសាងសង់វាឡើងវិញបានក៏ដោយ។ កំពង់ផែ Beirut ត្រូវបានឆេះនិងផ្ទុះដោយសារធាតុគីមីដ៏ធំមួយកាលពីខែសីហា។ ហេតុការណ៍នោះបានបំផ្លាញសង្កាត់ Beirut និងបានសម្លាប់មនុស្ស ២០០ នាក់។

យោងតាមលោក Joe Dakkak អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័ររបស់លីបង់ដែលបានថ្លែងកាលពីថ្ងៃសៅរ៍ថា ផែនការរបស់ក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័ររបស់បារាំងនឹងកសាងកំពង់ផែនិងឃ្លាំងឡើងវិញដែលបានបំផ្លាញ។ យើងក៏នឹងពង្រីកតំបន់ចូលចតដោយចំណាយថវិកាប្រមាណពី ៤០០ ទៅ ៦០០ លានដុល្លារផងដែរ។ លោកបានប្រាប់រ៉យទ័រថា ការផ្តល់ជូននេះនឹងត្រូវមានកិច្ចព្រមព្រាងគ្នាដោយស្របច្បាប់និងភាពប្រាកដនិយម ទោះបីជាស្ថានការណ៍នេះបានកើតឡើងក្នុងភាពបន្ទាន់ក៏ដោយ។

ដូចគ្នានេះផងដែរកាលពីថ្ងៃសុក្រក្រុមហ៊ុនអាឡឺម៉ង់បានស្នើផែនការផ្ទាល់ខ្លួន ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លាររបស់ពួកគេដើម្បីសាងសង់កំពង់ផែក្រុងបេរូតនិងតំបន់នៅក្បែរនោះ។ លោក Dakkak ក៏បានមានប្រសាសន៍ថា ក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័ររបស់បារាំងបានត្រៀមធ្វើការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ស្តីពីការកសាងកំពង់ផែនិងអភិវឌ្ឍប៍សង្កាត់នោះឡើងវិញ។ ក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័ររបស់បារាំងត្រូវបានគ្រប់គ្រងដោយគ្រួសារសាបារាំងកាត់លីបង់មួយ។

ក្រុមមន្រ្តីរបស់រដ្ឋាភិបាលបារាំងបានបញ្ជាក់ថា ខ្លួនមិនបានពាក់ព័ន្ធទៅនឹងផែនការកសាងឡើងវិញរបស់ក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័របារាំងឡើយ។ ទោះយ៉ាងណាក្រុមហ៊ុនបារាំងនិងស្ថាប័នហិរញ្ញវត្ថុរបស់ខ្លួនបានបង្ហាញចំណាប់អារម្មណ៍នៅក្នុងគម្រោងនេះ។ ចំណែកឯរដ្ឋាភិបាលលីបង់បានបង្ហាញថាខ្លួននឹងធ្វើជាដៃគូនៅក្នុងគម្រោងនេះតាមរយៈភាពជាដៃគូសាធារណៈនិងឯកជន បន្ទាប់ពីឧបករណ៍កំពង់ផែត្រូវបានបំផ្លាញក្នុងកំឡុងពេលដែលវាបានផ្ទុះនិងឆេះ។

មកដល់ពេលនេះរាល់សេវាកម្មដឹកជញ្ជូនត្រូវចំណាយពេលទ្វេដងក្នុងការផ្ទុកនិងដឹកជញ្ជូនទំនិញនៅកំពង់ផែខាងលើ។ ដូច្នេះទើបគេដឹងថា រាល់ប្រតិបត្តិការដឹកជញ្ជូននឹងខាតបង់ជាក់ជាពុំខាន។ ក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័ររបស់បារាំងគឺជាក្រុមហ៊ុនដឹកជញ្ជូនធំជាងគេនៅកំពង់ផែបេរូតដែលកាន់កាប់ ៦០ ភាគរយនៃការដឹកជញ្ជូនទាំងអស់។ ក្រុមហ៊ុនបារាំងរំពឹងថានឹងដេញថ្លៃលើប្រតិបត្តិការកំពង់ផែនេះ នៅពេលអំឡុងពេលការដេញថ្លៃដែលអាចនឹងកើតឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ៕ ប្រភព៖​ Big News Network