ញាក់សាច់! គ្រួសារមួយក្រុមថា ទៅកម្សាន្តមើលត្រីនៅក្នុងសមុទ្រ ស្រាប់តែជួបហេតុការណ៍ហួសស្មាន ស្ទើរក្លាយជាចំណីរត្រីបាឡែន (មានវីដេអូ)

អា​ព្រិច​ខាងត្បូង៖ ត្រីបាឡែនមួយក្បាល កំពុងហែលដេញចាប់ចំណីនៅឆ្នេរសមុទ្រអាហ្វ្រិកខាងត្បូង បុកជាមួយទូកអ្នកដំណើរមួយទំហឹង បណ្តាលឲ្យបុរសជាឪពុកម្នាក់ធ្លាប់ចុះពីលើទូក ស្ទើរតែក្លាយជាចំណីររបស់ត្រីបាឡែនសំណាងល្អមានអ្នកជួយទាន់ ខណៈពេលកំពុងជិះទូកទៅមើលទេសភាពផ្ទៃសមុទ្រ ។

លោក Marinoger Bavaz អាយុ ៥១ ឆ្នាំ បានចូលរួមដំណើរកម្សាន្ត ទស្សនាត្រីបាឡែនជាមួយកូនស្រីរបស់គាត់ ឈ្មោះ Gillian និងសមាជិកគ្រួសារដទៃទៀត នៅក្នុងតំបន់អាល់ហ្គោល ប្រទេសអា​ព្រិច​ខាងត្បូង រឿងរ៉ាវទាំងអស់នេះកើតឡើងនៅថ្ងៃទី ៣ ខែមេសាកន្លងមក ។ Gillian បាននិយាយថា ពួកគេកំពុងរង់ចាំមើលសត្វផ្សោតដេញហ្វូងត្រីសាឌីន ស្រាប់តែពេលនោះត្រីបាឡែនមួយក្បាលបានបង្ហាញខ្លួន ខណៈពេលកំពុងចាប់ត្រី មុនពេលវាហែលមកបុកជាទូកភ្ញៀវទេសចរពេញមួយទំហឹង ។

ក្នុងពេលកំពុងមានភាពវឹកវរកើតឡើង Gillian មិនបានដឹងឡើយថា ឪពុករបស់នាងបានធ្លាក់ចូលទឹក។ ប៉ុន្តែសំណាងល្អណាស់ នៅពេលនោះមានកប៉ាល់មួយផ្សេងទៀតបានជួយគាត់ទាន់ពេលវេលា មុនពេលត្រីបាឡែនត្រឡប់មកវិញម្តងទៀត ដោយសារវាបម្រុងនឹងចាប់ត្រីនៅម្តុំនោះជាចំណី។

ជាក់ស្តែង ត្រីបាឡែនវាស៊ីតែចំណីសមុទ្រតូចៗ ដូចជាត្រីសាឌីន រឺផែនតុនក៏ពិតមែន ប៉ុន្តែជារឿយៗវាក៏អាចមានឱកាសនឹងលេបសត្វដទៃទៀតដែលមានទំហំៗ ដោយទៅដែរ។

ទន្ទឹមនឹងនោះ Gillian បានរៀបរាប់ហេតុការណ៍មុនពេលឪពុករបស់នាងបានធ្លាក់ចូលទឹកថា ដំបូងឡើយ នាងបានឃើញសត្វផ្សោតមួយហ្វូងធំកំពុងហែលដេញចាប់ត្រីដែរ ក្រោយមកត្រីផ្សោតមួយក្រុមនោះបានព្យាយាមលាក់ខ្លួននៅតំបន់ទូកភ្ញៀវទេសចរ បន្ទាប់មកស្រាប់តែមានត្រីបាឡែនមួយក្បាលមិនដឹងមកពីខាង បានហែលស្ទុះចូលទៅស៊ីត្រីផ្សោតដែលកំពុងលាក់ខ្លួននៅជុំវិញទូកភ្ញៀវទេសចរ “ដំបូងខ្ញុំគិតថា ទូកបុកជាមួយថ្ម និងមានសម្លេងផ្ទុះខ្លាំង” ក្រោយមកទើបនាងដឹងថា ឪពុករបស់នាងបានធ្លាក់ចូលក្នុងទឹកបាត់ទៅហើយ ។ គ្រានោះនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយព្រួយបារម្ភពីសុវត្ថិភាពឪពុករបស់នាងណាស់ ប៉ុន្តែនៅពេលនាងដឹងថា ឪពុកមិនអី ហើយអាចហែលទឹកបាន នាងក៏មានអារម្មណ៍ធូរស្រាលទៅវិញ ។

ខាងផ្នែក Lloyd Edwards ជាម្ចាស់ទូកឈ្មោះបាននិយាយថា “សំណាងល្អដែលត្រីបាឡែន មិនបានចូលមកបំបុកទូកចំកណ្តាល បើមិនដូច្នោះទេទូកអាចនឹងក្រឡាប់ជាក់ជាមិនខាន់” គាត់បានបន្តទៀតថា ត្រីបាឡែនពិតជាកញ្ជ្រោលចង់ចាប់ហ្វូងត្រីជាចំណីរណាស់។ រីឯទូកដែលត្រូវត្រីបាឡែនបុកនោះ ឃើញថាវាមានប្រហោង ប៉ុន្តែគាត់បានជួសជុលវារួចហើយ។ ភ្លាមៗនោះដែរ គាត់បានសរសេររបាយការណ៍ទៅឆ្មាំសមុទ្រដើម្បូបញ្ជាក់ពីកំណត់ត្រាសុវត្ថិភាពរបស់ភ្ញៀវទេសចរទាំងអស់ ៕

សូមទស្សនាវីដេអូខាងក្រោម៖