តារាសម្ដែងអ្នកនាង Seo Yea-ji ទទួលបានភាពចម្រូងចម្រាសម្ដងទៀតជុំវិញការចោទប្រកាន់ចំពោះបញ្ហាអត្តចរិត

កូរ៉េខាងត្បូង៖ ភាពចម្រូងចម្រាសជុំវិញតារាសម្តែង Seo Yea-ji បានបន្តកើនឡើង ខណៈដែលការចោទប្រកាន់ជាច្រើនអំពីការសម្លុតធ្វើបាបបានកើតឡើង បើទោះបីជាមានការបដិសេធពីទីភ្នាក់ងាររបស់នាងនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការក៏ដោយ។

បុគ្គលិកដែលអះអាងថា ធ្លាប់ធ្វើការជាមួយតារាសម្តែងរូបនេះបានបង្ហោះនៅលើវិបផតថលតាមអ៊ិនធឺរណេតកាលពីព្រឹកថ្ងៃពុធថា អ្នកនាង Seo បានធ្វើបាបបុគ្គលិករបស់នាងជាទៀងទាត់នៅក្នុងទីភ្នាក់ងាររបស់នាងគឺ Gold Medalist។

“ ក្នុងនាមជាបុគ្គលិកម្នាក់ដើរលេងក្នុងឡានជាមួយនាងអស់រយៈពេលជាច្រើនឆ្នាំ ការរំលោភបំពានពាក្យសំដីមិនមានអ្វីសំខាន់នោះទេ។ នាងជក់បារីនៅក្នុងឡាន ដូច្នេះខ្ញុំទទួលរងពីផ្សែងបារី នាងបានអោយខ្ញុំទិញបារី ហើយនឹងស្តីបន្ទោសខ្ញុំចំពោះកំហុសតូចមួយ ព្រមទាំងផ្លុំផ្សែងចំមុខខ្ញុំ” ។

អ្នកនាង Seo ត្រូវបានចោទប្រកាន់ថាបានឆែកទូរស័ព្ទរបស់បុគ្គលិកជាប្រចាំ និងធ្វើការគំរាមកំហែងក្នុងចំណោមការប្រព្រឹត្តិបំពានដទៃទៀតចំពោះបុគ្គលិក។ ការលាតត្រដាងនេះគឺជារឿងចុងក្រោយនៅក្នុងជម្លោះជាច្រើនជុំវិញតារាសម្តែង។

សារព័ត៌មានក្នុងស្រុក Dispatch បានបង្ហើបកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនថា Seo ដែលត្រូវបានគេស្គាល់ថាជាតួឯកស្រីក្នុងរឿងភាគទូរទស្សន៍ “ It’s Okay to Not Be Okay” ត្រូវបានគេរាយការណ៍ថាបានរារាំងអតីតមិត្តប្រុសរបស់ខ្លួន តារាសម្តែងលោក Kim Jung-hyun នៅពេលដែលគាត់កំពុងថតរឿងភាគ “ time

” ជាមួយ Seohyun ក្នុងឆ្នាំ ២០១៨

សារព័ត៌មាន Dispatch បានបង្ហាញនូវសារដែលបានចោទប្រកាន់រវាងអតីតគូស្នេហ៍ ដែលបានអះអាងថា Seo បានស្នើសុំលោក Kim មិនឲ្យប៉ះពាល់គ្នាជាមួយតួស្រីនៅក្នុងរឿងនោះទេ បើទោះបីជាភាពយន្តភាគនេះជារឿងស្នេហាក៏ដោយ។

Kim Jung Hyun Carries Girls’ Generation’s Seohyun In Intense Teaser For Upcoming Drama “Time”

លោក Kim ត្រូវបានគេនិយាយថា ដើម្បីចៀសវាងការប៉ះរាងកាយរបស់អ្នកនាង Seohyun ពេលកំពុងថត ទីបំផុតគាត់បានលាឈប់ពីតួនាទីដឹកនាំរបស់គាត់នៅពាក់កណ្តាលផលិតកម្មដោយលើកឡើងពីកង្វល់សុខភាព។

នៅក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការ Gold Medalist បានសារភាពថាអ្នកទាំងពីរបានណាត់ជួបគ្នា ប៉ុន្តែក្រុមហ៊ុនបានបដិសេធថាអ្នកនាង Seo មិនមែនជាហេតុផល ដែលធ្វើឱ្យលោក Kim ចាកចេញពីផលិតកម្មនោះទេ។

ទីភ្នាក់ងារនេះបាននិយាយថា “ យើងពិបាកយល់ណាស់ ដែលតួឯកប្រុសដើរតួដោយគ្មានឆន្ទៈ ពីព្រោះតែមានគេប្រាប់គាត់មិនឲ្យស្និទ្ធស្នាលនោះ” ។

ទាក់ទងនឹងការអះអាងដែលថាអ្នកនាង Seo បញ្ជាឱ្យលោក Kim សម្ដែងដោយគ្មានឈុតស្និទ្ធស្នាលនោះ ទីភ្នាក់ងារនេះបាននិយាយថា “ ជម្លោះដែលកើតឡើងពីសេចក្ដីស្រឡាញ់គឺជារឿងធម្មតាក្នុងចំណោមគូស្នេហ៍ជាតារាសម្តែង។ ប៉ុន្តែតួអង្គទាំងអស់ចូលទៅថតដោយមិនបានយកចិត្តទុកដាក់លើការថត។ Kim Jung-hyun គួរតែមានបញ្ហាផ្ទាល់ខ្លួនផ្សេងពីនេះទើបត្រូវ។

ទីភ្នាក់ងារនេះក៏បានបដិសេធចំពោះការចោទប្រកាន់ដែលថា Seo ជាមនុស្សចូលចិត្តសម្លុតនៅក្នុងសាលា និងថានាងបានក្លែងបន្លំប្រវត្តិនៃការសិក្សារបស់នាងនោះ។ ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នាងត្រូវបានគេទទួលយកទៅមហាវិទ្យាល័យមួយក្នុងទីក្រុងម៉ាឌ្រីដ ប៉ុន្តែមិនបានបំពេញតាមក្រេឌីតបានទេ ព្រោះនាងបានចាប់ផ្តើមចូលសម្ដែង។

អ្នកនាង Seo មិនបានចូលរួមសន្និសីទកាសែតនៅថ្ងៃអង្គារនោះទេសម្រាប់ខ្សែភាពយន្តរឿង “ Recalled” ក្នុងនោះ នាងសម្តែងជាតួឯកស្រី ដែលគ្រោងនឹងចាក់បញ្ចាំងនៅសប្តាហ៍ក្រោយ៕ ប្រភពពី៖ allkpop