អុញ! សហរដ្ឋអាមេរិកនឹងទាមទារវ៉ាក់សាំងបន្ថែមក្នុងប្រទេសរបស់ខ្លួនក្នុងពេលឆាប់ៗនេះ

103

ញូយ៉ក៖ បើតាមការវាយតម្លៃរបស់លោកបណ្ឌិត Scott Gottlieb ជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Pfizer និងជាអតីតស្នងការគណៈគ្រប់គ្រងចំណីអាហារនិងឱសថបានឱ្យដឹងថា​​ សហរដ្ឋអាមេរិកនឹងទាមទារការផ្គត់ផ្គង់វ៉ាក់សាំងជាច្រើនសម្រាប់ប្រទេសក្នុងពេលឆាប់ៗនេះ។

លោក Gottlieb បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកគួរតែរៀបផែនការបែងចែកវ៉ាក់សាំងរបស់ខ្លួនឱ្យបានគ្រប់គ្រាន់ដល់ប្រជាជននៅតាមរដ្ឋនានា។ លោករំពឹងថា ការផ្គត់ផ្គង់វ៉ាក់សាំងរបស់ប្រទេសនេះនឹងមានច្រើនជាងតម្រូវការនៅដើមសប្តាហ៍ទី ៣។

លោកបានបន្តថា រដ្ឋជាច្រើននឹងទទួលបានការផ្គត់ផ្គង់លើសចំនួននិងការណាត់ជួបច្រើនដើម្បីទទួលយកវ៉ាក់សាំងតាំងនោះ។ ប៉ុន្តែសហរដ្ឋអាមេរិកមិនបានត្រៀមវ៉ាក់សាំងទុកសម្រាប់រដូវក្តៅទេ។ ដូច្នេះវាគឺជាដើមហេតុមួយដែលសហរដ្ឋអាមេរិកត្រូវក្រឡេកមើលទៅក្រោយ ដើម្បីឱ្យឃើញកង្វះខាតខាងផ្នែកគម្រោង ដូច្នេះវានឹងក្លាយជារឿងដ៏អាម៉ាស់មួយ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺនិងការបង្ការបានឱ្យដឹងថា រហូតមកដល់ពេលនេះសហរដ្ឋអាមេរិកបានផ្តល់ថ្នាំវ៉ាក់សាំងចំនួន ១៨៣.៤៦៧.៧០៩ ដូសស្មើនឹងចំនួន ៣៥,៣ ភាគរយនៃចំនួនប្រជាជន។​ លោក Gottlieb បានលើកឡើងចំពេលរដ្ឋ Michigan បានកើនឡើងនៃការឆ្លងវីរុសដែលបានរកឃើញករណីថ្មីចំនួន ៦.៨៩២ នាក់និងអ្នកស្លាប់ ៧៤ នាក់កាលពីថ្ងៃសៅរ៍ និងករណីសរុបចំនួន ៧.៨៣៤ កាលពីថ្ងៃសុក្រ។

កាលពីថ្ងៃអាទិត្យលោកស្រី Gretchen Whitmer ជាអភិបាលរដ្ឋ Michigan បាននិយាយថា ការស្នើសុំឱ្យសេតវិមានផ្តល់វ៉ាក់សាំងបន្ថែមដល់រដ្ឋ Michigan និងស្នើសុំឱ្យសាធារណជនឈប់សម្រាករយៈពេលពីរសប្តាហ៍។ គេបានជម្រុញឱ្យសាលាវិទ្យាល័យនានាផ្អាកការសិក្សា ការលេងល្បែងកម្សាន្ត សកម្មភាពកីឡា ការបរិភោគអាហារក្រៅផ្ទះ និងការជួបជុំគ្នាជាដើម។

ឥឡូវនេះសហរដ្ឋអាមេរិកមានស្ថានភាពល្អ ព្រោះខ្លួនកំពុងតែមានវ៉ាក់សាំងនៅក្នុងដៃ ហើយចំនួនវ៉ាក់សាំងនឹងកើនឡើងសាំងបន្ថែមទៀត។ សហរដ្ឋអាមេរិកត្រូវប្រញាប់ប្រញាល់ទៅកន្លែងដែលកំពុងតែត្រូវការ ពីព្រោះការកើនឡើងនៅរដ្ឋ Michigan វានឹងធ្វើឱ្យកើនឡើងនៅរដ្ឋផ្សេងទៀតផងដែរ៕ ប្រភព៖ Big News Network