រ៉ែដែកបានកើនឡើងលើការនាំចូលរបស់ប្រទេសចិន នៅពេលប្រទេសនេះកំពុងដោះស្រាយជាមួយនឹងការកើនឡើងនូវតម្លៃទំនិញ

129

ចិន៖ រ៉ែដែកនៅក្នុងប្រទេសចិន បានបន្តកើនឡើង ខណៈពេលដែលការនាំចូលកើនឡើងដល់កម្រិតខ្ពស់ ក្នុងរយៈពេលប្រាំខែកន្លង់ទៅ ។ សញ្ញាដែលបង្ហាញពីតំរូវការដ៏ខ្លាំងក្លា នៅពេលប្រទេសនេះកំពុងដោះស្រាយជាមួយនឹងការកើនឡើងនូវតម្លៃទំនិញផងដែរ  ។

ចំពោះការនាំចូលមានចំនួន ១០០ លានតោន ជាលើកដំបូងគិតចាប់ពីខែតុលា ។ ជាមួយនឹងបរិមាណនៅត្រីមាសទី ១ កើនឡើង ៨% ពីមួយឆ្នាំមុន ។ នេះបើយោងតាមទិន្នន័យពន្ធគយ ចេញផ្សាយកាលពីថ្ងៃអង្គារ ។ការនាំចូលនូវផលិតផលដែកថែប បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំនេះ ហើយការនាំចេញដែកថែបនេះដែលបានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៧ មក ។

អ្វីដែលគួរកត់សម្គាលនោះ រ៉ែដែកបានកើនឡើង ដោយផ្អែកលើការផ្គត់ផ្គង់ក្នុងរយៈពេលខ្លី និង ការកើនខ្ពស់នៃតម្លៃដែកថែប នៅពេលដែលប្រទេសចិនជំរុញឱ្យមានការទប់ស្កាត់ការបញ្ចេញកាបូនក្នុងវិស័យនេះ បានបង្កើនប្រាក់ចំណេញនៅតាមរោងម៉ាស៊ីន ។ ខណៈពេលដែលទិន្នន័យពាណិជ្ជកម្មចុងក្រោយ បង្ហាញពីតម្រូវការខ្លាំង ពីវិនិយោគិនផ្តោតលើវិសាលភាព ដែលការជំរុញគាំទ្រការពារបរិស្ថានរបស់ប្រទេសនេះ នឹងការរឹតត្បិតផលិតកម្មដែកថែប ។

ទន្ទឹមនឹងនោះ ប្រទេសចិនក៏មានផែនការពង្រឹងការគ្រប់គ្រងលើទីផ្សារវត្ថុធាតុដើម ដើម្បីជួយកំណត់ការចំណាយសម្រាប់ក្រុមហ៊ុនចំពេលមានការកើនឡើងនៃតម្លៃទំនិញផងដែរ ។

ខណៈពេលដែលបទប្បញ្ញត្តិបរិស្ថានរួមទាំងការរឹតត្បិតផលិតកម្ម អាចធ្វើឱ្យតម្លៃរ៉ែដែកចុះខ្សោយ ។ តែការធ្លាក់ចុះគឺត្រូវបានកំណត់ ដោយមូលដ្ឋានគ្រឹះតឹងរឹង នៅក្នុងទីផ្សាររ៉ែដែកពិភពលោក ។ សាជីវកម្មមូលធនអន្តរជាតិ ចិនអិលធីឌី បាននិយាយនៅក្នុងកំណត់សម្គាល់មួយ ។

នៅផ្នែកផ្គត់ផ្គង់ការនាំចេញរ៉ែដែកជារៀងរាល់ថ្ងៃ ពីប្រទេសប្រេស៊ីលមានចំនួន ១,៣២ លានតោន ក្នុងរយៈពេល ៦ ថ្ងៃដំបូងនៃខែមេសានេះ ។ បើប្រៀបធៀបជាមួយ ១,២ លាននាក់ នៅក្នុងខែដដែល កាលពីឆ្នាំមុន ។ ការនាំចេញពីកំពង់ផែ Port Hedland បានកើនឡើងដល់កម្រិតខ្ពស់បំផុតរយៈពេល ៩ ខែក្នុងខែមីនា ។

គួរបញ្ជាក់ផងដែរថា៖ តម្លៃរ៉ែដែកនៅទីក្រុងដាឡិនបានកើនឡើង ០,៩ ភាគរយមុនពេលបិទការកើនឡើង ០,៨ ភាគរយនៅត្រឹម ១០២២,៥ យន់ ក្នុងមួយតោន ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ៣០ ខែមីនា ។ តម្លៃប្រេងក្នុងកិច្ចសន្យាអនាគត នៅប្រទេសសិង្ហបុរីបានធ្លាក់ចុះ ០,៣ ភាគរយ ទៅ ១៦៦,១៥ ដុល្លារ ក្នុងមួយតោនត្រឹមម៉ោង ៣ និង ១៥ នាទី ។ នាពេលអនាគត រ៉ែដែក និង ប្រេងនៅសៀងហៃទាំងពីរ បានកើនឡើងជាង ២,៦% ។

ប្រភពពី៖yahoo