ដោយក្ដីស្រឡាញ់ ស្ត្រីចំណាស់ម្នាក់ ហ៊ានចំណាយ ៨២០ ដុល្លារសិង្ហបុរីក្នុងមួយខែ ដើម្បីចិញ្ចឹមឆ្មាក្នុងសហគមន៍ចំនួន ៣០ ក្បាលអស់រយៈពេល២០ឆ្នាំ

សិង្ហបុរី៖ ស្ត្រីម្នាក់នៅអាងម៉ូ បានចំណាយប្រាក់ប្រហែល ៨២០ ដុល្លារសិង្ហបុរី ក្នុងមួយខែ ដើម្បីចិញ្ចឹមឆ្មាសហគមន៍លើដីរបស់គាត់ ខណៈប្រាក់ចំណូលបានមកពីការងារបោសសំអាត។

ព័ត៌មានលម្អិតអំពីអ្នកផ្តល់ចំណីឆ្មាត្រូវបានគេដាក់ចូលក្នុង ហ្វេសប៊ុក នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១។

ការបង្ហោះអមដោយរូបថតដែលសរសេរថា អ្នកមីង Aunty Jenny បានផ្តល់អាហារដល់សត្វឆ្មាចំនួន ៣០ ក្បាលក្នុងមួយថ្ងៃ។

សរុបទៅស្ត្រីអាយុ ៦៧ ឆ្នាំរូបនេះ នាងបានផ្តល់ចំណីអាហារដល់សត្វឆ្មានៅក្នុងតំបន់នេះអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។

យោងតាមការចុះផ្សាយបានឲ្យដឹងថា គ្រាន់តែសម្រាប់ខែមេសាឆ្នាំ ២០២១ អ្នកចិញ្ចឹមត្រូវការចំណីឆ្មាស្ងួត Fancy Feast ២០ គីឡូក្រាម ដែលមានតម្លៃ ២៥០ ដុល្លារសិង្ហបុរីក៏ដូចជាអាហារសើម ២៥ កេសរបស់ Fancy Feast និង Bistro Cat មានតម្លៃ ៥៧០ ដុល្លារ។

ជាការឆ្លើយតបនឹងការអំពាវនាវរកការបរិច្ចាគជនជាតិសាម៉ារីខ្លះបានបរិច្ចាគជិត ២០០ ដុល្លារសឹង្ហបុរី និងព្រមជាមួយអាហារឆ្មាមួយចំនួន ប៉ុន្តែចំនួននេះមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ និងចំណាយពេញមួយខែនោះទេ តែគាត់ក៏សប្បាយចិត្តដែលមានមនុស្សមានចិត្តដូចគាត់។

ការចុះផ្សាយនោះក៏បានបញ្ជាក់យ៉ាងច្បាស់ថា រាល់ថវិកាដែលត្រូវបរិច្ចាគអាចទៅដល់តែអ្នកផ្តល់ចំណីតាមរយៈការផ្ទេរទៅគណនីសន្សំផ្ទាល់ខ្លួនរបស់នាង និងមិនមែនតាមរយៈ PayNow ទេ ព្រោះនាងមិនប្រើជម្រើសនោះទេ។ នៅក្នុងនោះក៏មានអ្នកផ្ដល់ជាចំណីដល់សត្វនេះផងដែរ៕ ប្រភពពី៖ mothership