អ្នកលក់តាមចិញ្ចើមផ្លូវម្នាក់ ត្រូវបានអ្នកលេងបណ្ដាញសង្គមនិយាយថា ស្រដៀង និងតារាកូរ៉េ លោក Lee Min-ho ដែលធ្វើឲ្យការចាប់អាម្មរណ៍ជាខ្លំាង (មានវីដេអូ)

121

លោក Doddy Angga Andrianto គឺជាអ្នកលក់ nasi kuning vendor  ឬ (អង្ករលឿងអមដោយសាច់មាន់ចៀន ) ពីរដ្ឋធានី Kalimantan ខាងកើតនៃ  Samarinda ហើយថ្មីៗនេះ វីដេអូ TikTok របស់គាត់កំពុងទទួលបានការចាប់អាម្មរណ៍ជាច្រើន  ។

បន្ទាប់ពីអ្នកលេងបណ្ដាលសង្គមបានបង្ហាញថា គាត់មានមុខមាត់ស្រដៀងនិងតារាកូរ៉េដ៏ល្បីល្បាញម្នាក់ គឺលោក Lee Min-ho ។ ទន្ទឺមនឹងនោះមានអតិថិជនម្នាក់បានបង្ហោះវីដេអូរបស់គាត់ នៅពេលគាតលក់ផងដែរ ។

Doddy បានប្រាប់ Kompas ថាគាត់នៅតែតស៊ូដើម្បីដោះស្រាយនូវកិត្តិនាមថ្មីរបស់គាត់ ។ ទោះបីជាអាជីវកម្មនេះមានភាពប្រសើរក៏ដោយ ។ អតិថិជនខ្លះមកលេង ហើយព្យាយាមសួរ ព្រមទាំងលើកដៃគាត់ថែមទៀត ។ ប៉ុន្តែវាមិនមានបញ្ហាទេសម្រាប់គាត់ ។ ជាមួយនឹងការកោតសរសើរនេះ ក៏មានអ្នកលេងអ៊ិនធឺរណែត មួយចំនួនបានព្យាយាមសើចចំអករូបលោក ទោះបីជាគាត់មិនបានឃើញពីភាពស្រដៀងគ្នា ទៅនឹង Lee Min-ho យ៉ាងណាក្ដី ។

” ខ្ញុំគ្មានអ្វីដែលគួរឲ្យចាប់អាម្មរណ៍ទេ ខ្ញុំមិនខ្លំាងគ្រប់គ្រាន់ទេ ”

Doddy មានអ្នកគាំទ្រនៅលើ TikTok របស់គាត់  រជាង ២៤ k ដែលគាត់បានដាក់ឈ្មោះថា Oppa Anga  ។វីដេអូរបស់គាត់ភាគច្រើនមាន បង្ហាញពីភាពសប្បាយៗ បែបកំប្លែងស្ងួត ។

@anggaandrian23semoga orang tua ku keluarga ku bahagia liat aku dan tujuan ku pengen bahagikan mereka 🥺♬ original sound – Oppa Angga

 គោលបំណងតែមួយគត់របស់បុរសអាយុ ២៧ ឆ្នាំឥឡូវនេះ គឺ ដើម្បីធ្វើឱ្យឪពុកម្តាយរបស់គាត់ទាំងពីរសប្បាយរីករាយ ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ  Mulawarman  លោក Doddy បានធ្វើការជាប្រតិបត្តិករទូរគមនាគមន៍ ប៉ុន្តែគាត់បានសំរេចចិត្តលាឈប់ពីការងារ ព្រោះគាត់មិនអាចឈរមើលម្តាយរបស់គាត់លក់តែម្នាក់ឯងបានទេ ។

មុនពេលបង្ហាញភាពស្រដៀងទៅនឹង Lee Min-ho លោក Doddy បាននិយាយថា មិត្តរួមថ្នាក់របស់គាត់ក៏បានប្រាប់ថា គាត់មើលទៅដូចជាបុគ្គលិកល្បី ៗ ជាច្រើនទៀតដូចជា ម្ចាស់ផ្ទះឥណ្ឌូនេស៊ី លោក  Boy William សមាជិក Super Junior សមាជិក Choi Siwon ក៏ដូចជាតារាហុងកុង Andy Lau  ជាដ់ើម  ។

ប្រភពពី៖worldofbuzz