ហួសចិត្ត! បុរសម្នាក់រត់ទៅរកពេទ្យ ឲ្យជួយដោះវីសចេញពីអាអូន សូមទៅមើលប្រតិបត្តិការជួយសង្គ្រោះ ញាក់សាច់

1002

បុរសជនជាតិអ៊ុយក្រែនម្នាក់ បានរត់ទៅរកគ្រូពេទ្យ និងក្រុមអ្នកជួយសង្គ្រោះ ឲ្យជួយដោះវីសចេញពីប្រដាប់ភេទរបស់គាត់ ក្រោយពីវាជាប់ដោះមិនចេញ រហូតគ្រូពេទ្យត្រូវប្រើឧបករណ៍កាត់ដែក កាត់វីសនោះចេញទើបអាចជួយបាន ។

រឿងរ៉ាវដ៏សែនហួសចិត្តកើតឡើងនៅប្រទេសអ៊ុយក្រែន បន្ទាប់ពីបុរសម្នាក់បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យក្នុងក្រុង Kiev ដើម្បីសុំឲ្យគ្រូពេទ្យជួយដោះក្បាលវីសដែកចេញពីអវយវភេទរបស់គាត់។ ប៉ុន្តែបញ្ហានេះ វាគឺហួសពីសមត្ថភាពរបស់វេជ្ជបណ្ឌិត ព្រោះដោយសារតែពួកគេមិនមានឧបករណ៍សម្រាប់កាត់ដែក ដូច្នេះគ្រូពេទ្យក៏ទាក់ទងសេវាកម្មជួយសង្គ្រោះនៃទីក្រុង Kiev បន្តទៀត ។

“ដើម្បីសង្គ្រោះជីវិតបុរសរងគ្រោះ វាចាំបាច់ត្រូវប្រើត្រូវឧបករណ៍ពិសេស ដោយការប្រុងប្រយ័ត្ន និងម៉ត់ចត់បំផុត” នេះជាការលើកឡើងរបស់ក្រុមអ្នកជួយសង្គ្រោះ។ តែទោះជាយ៉ាងណា ចំពោះប្រតិបត្តិការខាងលើដំណើរការទៅបានយ៉ាងល្អ ហើយបុរសម្នាក់នេះក៏មិនមានរងរបួសអ្វីដែរ “យើងបានធ្វើការជាមួយវេជ្ជបណ្ឌិត ដើម្បីយកវីសចេញពីអវយវភេទ របស់បុរសរងគ្រោះដោយជោគជ័យ ហើយគាត់មិនរងរបួសទេ” ។

ក្រោយមកទាំងគ្រូពេទ្យ ទាំងក្រុមអ្នកជួយសង្គ្រោះ ពួកគេក៏បាននិយាយដាស់តឿនផងដែរថា “កុំព្យាយាមសាកអ្វីចម្លែកៗ នៅលើរាងកាយរបស់អ្នក” ។ ហើយនៅពេលបេសកកម្មជួយសង្គ្រោះត្រូវបានបញ្ចប់ ក្រុមគ្រូពេទ្យ និងអ្នកជួយសង្គ្រោះបានថតរូបជាមួយគ្នា ក៏ដូចជាការនាំយកវីសថតរូបផងដែរ ។ ប៉ុនែ្តបើតាមសេចក្តីរាយការណ៍ គឺមិនមានបញ្ជាក់ពីមូលហេតុថា បុរសរងគ្រោះមានគោលបំណងអ្វីទេ? ដូច្នេះវាបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតមានការងឿងឆ្ងល់ ខ្លះក៏នាំគ្នាប៉ាន់ស្មានផ្សេងៗគ្នា ។

តែទោះយ៉ាងណា នេះមិនមែនជាលើកទីមួយទេ កាលពីឆ្នាំមុនក៏ធ្លាប់មានបុរសជនជាតិអ៊ុយក្រែន អាយុ ៤០ ឆ្នាំម្នាក់ ត្រូវបានប្រពន្ធចាប់ពាក់វីសពេលកំពុងគេង ព្រោះដោយសារតែប្រពន្ធខ្លាចថា ប្តីលួចក្បត់ចិត្តមានស្រីផ្សេង ក៏សម្រេចចិត្តធ្វើបែបនេះតែម្តង ។

ហើយហេតុការណ៍មួយទៀត កើតឡើងនៅក្នុងប្រទេសចិន នៅពេលបុរសអាយុ ២៨ ឆ្នាំម្នាក់ បានព្យាយាមដោះវីសចេញពីអវយវភេទរបស់់គាត់អស់រយៈពេលជាង ១០ ម៉ោង ប៉ុន្តែមិនបានសម្រេច គាត់បានទៅមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យជួយដោះវីសចេញដោយសុវត្ថិភាព ប៉ុន្តែបុរសរូបនោះបានបដិសេធមិនប្រាប់ពីមូលហេតុឡើយ ៕

ប្រភព : dailystar / КАРС