ក្មេងស្រីអាយុ ៦ ឆ្នាំម្នាក់ មានទេពកោសល្យជិះក្ដាររអិលរហូតដល់កម្ពស់ ១២ ហ្វីត នៅក្នុងសម្លៀកបំពាក់ព្រះនាងពណ៌ផ្កាឈូក (មានវីដែអូ)

អូស្ត្រាលី៖ វីដេអូរបស់អ្នកជិះបន្ទះក្តាររអិលអាយុ ៦ ឆ្នាំបង្ហាញពីភាពស្ទាត់ជំនាញរបស់នាង ពេលនាងជិះដោយស្លៀករ៉ូបពណ៌ផ្កាឈូក ដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

កុមារី Paige Tobin មកពីប្រទេសអូស្ត្រាលីចេះជិះបន្ទះក្តាររអិលចាប់តាំងពីនាងមានអាយុទើបតែ ២ ឆ្នាំ ហើយឥឡូវនាងមានអាយុ ៦ ឆ្នាំ នាងបានឈ្នះការប្រកួតប្រជែងរួចហើយ។

ប៉ុន្តែទោះបីជានាងសំដែងនូវល្បិចក្នុងការជិះខ្លះៗក៏ដោយក៏ Paige នៅមានអាយុទើបតែ ៦ ឆ្នាំប៉ុណ្ណោះ ហើយជាក្មេងស្រីដែលមានសម្រស់ស្រស់ស្អាតម្នាក់ ថែមទាំងថ្មីៗនេះនាងបានយកឈ្នះអ្នកជិះក្ដាររអិលនៅឧទ្យានជិះស្គីដោយនាងបានទទួលមេដៃនៃការប៉ិនប្រសព្វរបស់នាងថែមទៀតផង។ ។

កុមារី Paige ក៏មានគណនី Instagram ដែរ ដែលគ្រប់គ្រងដោយឪពុកម្តាយរបស់នាង ជាអ្នករូបថតនាងនៅពេលនាងអាចជិះបានតាំងពីនាងមានអាយុ ២ ឆ្នាំ និងចេះជិះក្ដារលើទឹកនៅអាយុ ៤ ឆ្នាំ។ ក្នុងខែនេះនាងបានឈ្នះការប្រកួតស្តេចជិះបន្ទះក្តារនៅលើបេតុងជាលើកដំបូង។

 

View this post on Instagram

 

A post shared by Paige Tobin (@paigeetobin)

 នាងក៏ទទួលបានប្រាក់រង្វាន់ច្រើនពីអ្នកគាំទ្រផងដែរ ដោយមានអ្នក Follow Instagram រហូតដល់ចំនួន ១៤៥,០០០ នាក់ ហើយពេលនេះបន្ទាប់ពីវីដេអូនៃការជិះស្គីលើទឹករបស់នាងត្រូវបានគេចែកចាយនៅលើបណ្តាញសង្គមធ្វីតទ័រនាងមានការកោតសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រ។ មនុស្សជាង ៣ លាននាក់បានទស្សនាឃ្លីបមួយរបស់កុមារី Paige នៅពេលដែលនាងជិះស្គីដោយស្លៀករ៉ូប› ។

វីដេអូនេះត្រូវបានថតនៅថ្ងៃទី ២៩ ខែមីនា ដែលជាថ្ងៃកំណើតគម្រប់ ៦ ឆ្នាំរបស់ Paige ហើយនាងបានស្លៀករូ៉បដើម្បីអបអរពិធីខួបកំណើតរបស់នាងផងដែរ។

 

View this post on Instagram

 

A post shared by Paige Tobin (@paigeetobin)

វីដេអូមួយទៀតដែលត្រូវបានថតនៅថ្ងៃនោះបង្ហាញពី Paige ជិះបន្ទះក្ដាររអិលរបស់នាងនៅឯឧទ្យានជិះស្គីមុនពេលនាងទទួលបានថ្នូរជានំខេកពីម្តាយរបស់នាង។

អ្នកនិយមលេងបណ្ដាយសង្គមម្នាក់បានសរសេរថា “ រ៉ូបរបស់នាងមើលទៅដូចជា ព្រះនាង ដែលមើលទៅសាកសមនឹងនាងខ្លាំងណាស់” ។

វីដេអូមួយទៀតសរសេរថា “ អស្ចារ្យណាស់ វីដេអូ ២០ វិនាទីរបស់ក្មេងតូចអាយុ ៦ ឆ្នាំ នៅឆ្នាំក្រោយនាងនឹងរឹតតែធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាងនេះទៅទៀត” ៕ ប្រភពពី៖ dailymail