Updating: លោក Vice និង Louhrey បានចេញមកបកស្រាយនូវរាល់ការកែប្រែរូបរបស់ជនរងគ្រោះក្នុងរបបខ្មែរក្រហម ឲ្យមានស្នាមញញឺម ប៉ុន្តែត្រូវបានគេនិយាយថា វាជារឿងមិនសមហេតុសមផល និងជាការប្រមាថដល់ជនរងគ្រោះ

កម្ពុជា៖ រូបភាពប្រវត្តិសាស្រ្ត គឺជាមធ្យោបាយសំខាន់បំផុតមួយក្នុងការចងក្រងឯកសារ និងស្វែងយល់អំពីប្រវតិ្តសាស្រ្តដូច្នេះនៅពេលមានករណីនៃការនិយាយមិនពិត ដោយចេតនានោះប្រជាជននឹងមិនអង្គុយស្ងៀមនោះទេ។

ថ្មីៗនេះលោក Vice បានចេញផ្សាយអត្ថបទមួយ ដែលបង្ហាញពីមុខមាត់របស់ជនរងគ្រោះក្នុងរបបខ្មែរក្រហម។ ចាប់តាំងពីពេលនោះមកអត្ថបទនេះត្រូវបានគេលុបចោលបន្ទាប់ពីទទួលបានការតបតយ៉ាងធ្ងន់ៗ និងការគំរាមកំហែងចាត់វិធានការតាមផ្លូវច្បាប់ទៅលើការប្រឌិតនេះ។

អត្ថបទថ្មីៗរបស់ Vice បាននិយាយអំពីគម្រោងស្តាររូបថតរបស់វិចិត្រករជនជាតិអៀរឡង់ម្នាក់ឈ្មោះ Matt Louhrey ស្តីពីជនរងគ្រោះ ពាក់ព័ន្ធនឹងរបបខ្មែរក្រហមនៅក្នុងគុកស -២១ ក្នុងឆ្នាំ ១៩៧០។ នេះយោងតាម Thai Enquirer បានឱ្យដឹងថា វាគឺជាការប៉ុនប៉ងមួយដើម្បី “ ក្រឡៃប្រវត្តិសាស្ដ្រនៃសោកនាដកម្ម” ។

បើក្រឡេកមើលមួយភ្លែត រូបភាពទាំងនេះហាក់ដូចជាគ្រាន់តែជាសំណុំនៃរូបថត ដែលមានពណ៌ និងបែបឌីជីថលប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយបន្ទាប់ពីឆ្លងកាត់ការពិនិត្យរូបថតនីមួយៗ ពីមួយទៅមួយធ្វើឲ្យមានភាពទើសចិត្តមួយកើតឡើង ដោយជនរងគ្រោះមានស្នាមញញឹមនៅគ្រប់រូបថតដូចជា ពួកគេស្វាគមន៍ចំពោះការរងគ្រោះ និងការស្លាប់។

ការពន្យល់មួយត្រូវបានផ្តល់ឱ្យដោយលោក Louhrey ដែលក្នុងនោះគាត់បានភ្ជាប់ស្នាមញញឹមជាមួយនឹងអារម្មណ៍ភ័យ ហើយប្រហែលជាជនរងគ្រោះកំពុងព្យាយាមលាក់បាំងការភ័យខ្លាចរបស់ពួកគេនៅពីក្រោយទឹកមុខរីករាយទាំងនោះ។ ទោះយ៉ាងណាមិនបានសាកសួរបន្ថែមទៅលើលោកក៏ដោយក៏មានមនុស្សជាច្រើន មិនពេញចិត្តទៅលើអ្វីដែលលោកបានធ្វើ។

បន្ទាប់មកនៅថ្ងៃទី ១០ ខែមេសាអ្នកថតរូបអាជីពម្នាក់រស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ១៦ ឆ្នាំ លោក John Vink បានយករូបថតទាំងនេះទៅទៅផូស្ត៍ក្នុង Twitter ដើម្បីប្រកាសថា រូបថតទាំងនោះមិនត្រឹមតែមានពណ៌ទេ ប៉ុន្តែត្រូវបានគេផ្តល់ស្នាមញញឹមក្លែងក្លាយ។ ភ្ជាប់ទៅនឹងការបង្ហោះនេះគឺជារូបភាពដើមមួយរួមជាមួយនឹងសំណៅរបស់លោក Louhrey និងការអត្ថាធិប្បាយមួយថា គាត់កំពុងតែក្លែងបន្លំប្រវត្តិសាស្ត្រ។

លោក Louhrey មិនបាននៅស្ងៀមទេ ហើយបានចេញមកនិយាយថា វាត្រូវបានធ្វើឡើងស្របតាមការស្នើសុំរបស់គ្រួសារកម្ពុជា ដែលគាត់បានធ្វើការជាមួយក្នុងកំឡុងពេលគម្រោងនេះ។ គាត់ក៏បានបន្ថែមទៀតថាស្នាមញញឹមខ្លះគឺជា “ ការពិត” ។

Lydia ដែលជាសាច់ញាតិរបស់ជនរងគ្រោះម្នាក់នៃមន្ទីរស -២១ បានបង្ហាញថា អ្វីដែល Louhrey បាននិយាយមានការពិតខ្លះ បន្ទាប់ពីនាងយំរួច នាងបានមើលទៅលើរូបភាពដើមរបស់ពូនាង ហើយឃើញថារូបភាពទាំងពីរមានស្នាមញញឹមដូចគ្នា។

ទោះយ៉ាងណារឿងរ៉ាវដែលបានប្រាប់អំពីពូរបស់នាង គឺមិនពិតនោះទេ។ គាត់ជាគ្រូបង្រៀននៅសាលាបឋមសិក្សាមួយ ដែលមានឈ្មោះថា ‘Khva Leang’ ជំនួសឱ្យមុខរបរជាកសិករម្នាក់ មានឈ្មោះថា Bora ដែលបាននិយាយដោយ Louhrey ។

ដើម្បីធ្វើឱ្យរឿងរ៉ាវកាន់តែអាក្រក់ នៃសារមន្ទីរមរតកជាតិ និងការចងចាំក្នុងរបរខ្មៅងងឹត ក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា លោក Louhrey មិនបានទទួលការយល់ព្រមពីគ្រួសារជនរងគ្រោះក្នុងប្រទេសកម្ពុជានោះទេ ហើយការនិយាយមិនពិតត្រូវបានចាត់ទុកថាជាអំពើហឹង្សា។

បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានគំរាមចាត់វិធានការផ្នែកច្បាប់ ទើបធ្វើឲ្យលោក Vice បានសំរេចចិត្តលុបចោលនូវអត្ថបទនេះកាលពីថ្ងៃអាទិត្យទី ១១ ខែមេសាឆ្នាំ ២០២១ ។

ស្នាមញញឹមនៅលើរូបថតទាំងនេះមិនត្រឹមតែផ្លាស់ប្ដូររឿងរ៉ាវមួយប៉ុណ្ណោះទេ វាថែមទាំងកែប្រែនូវរឿងផ្សេងទៀតប្រសិនបើយើងពិនិត្យឲ្យលំអិត តាមរយៈការបន្ធូបន្ថយនូវភាពភ័យរន្ធត់ និងការគូររូបភាពទៅជារីករាយ វានឹងក្លាយជាកំហុសដ៏ធ្ងន់ធ្ងរមួយនៅក្នុងប្រវត្តិសាស្ត្រ ដែលយើងអាចរៀនបាន។

រូបតំណាងដ៏ត្រឹមត្រូវមានសារៈសំខាន់ណាស់ ជាពិសេសក្នុងករណីសោកនាដកម្ម ពីព្រោះពួកគេមិនត្រឹមតែធ្វើជាអ្នករំលឹកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់កិត្តិយសដល់អ្នកដែលបានឆ្លងកាត់របបនេះក៏ដូចជាក្រុមគ្រួសាររបស់ពួកគេដែលរស់នៅ ដើម្បីព្យាយាមព្យាបាលចិត្តរបស់ពួកគេ៕ ប្រភពពី៖ Thai Enquirer