IMF ព្រមានពីការកើនឡើងបំណុលនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្ដាល ដែលរងការវាយប្រហារដោយ COVID

វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា បណ្តាប្រទេសនៅមជ្ឈឹមបូព៌ា និងអាស៊ីកណ្តាលចាំបាច់ត្រូវទប់ស្កាត់តម្រូវការហិរញ្ញប្បទានរបស់ពួកគេ ដោយសារតែការកើនឡើងនូវបំណុលរដ្ឋាភិបាល ដែលកាន់តែធ្ងន់ធ្ងរដោយជំងឺរាតត្បាត បានគំរាមកំហែងដល់ការងើបឡើងវិញ។

តំបន់នេះរួមបញ្ចូលទាំងប្រទេសជិត ៣០ ពីប្រទេសម៉ូរីស្យា ដល់កាហ្សាក់ស្ថាន ដោយប្រទេសពីរបានឃើញការស្ទុះងើបឡើងវិញនូវសេដ្ឋកិច្ចនៅត្រីមាសទី ៣ ដោយសារប្រទេសនានាកំពុងតែបន្ធូរបន្ថយវិធាននានា ដើម្បីទប់ទល់នឹងមេរោគឆ្លងថ្មី។

ប៉ុន្តែទស្សនវិស័យនៅតែមិនប្រាកដប្រជាខ្ពស់ ហើយផ្លូវដែល Covid ងើបឡើងវិញនឹងមានភាពខុសគ្នាអាស្រ័យលើល្បឿននៃការចាក់វ៉ាក់សាំង ដូច្នេះការពឹងផ្អែកលើវិស័យដែលរងផលប៉ះពាល់ខ្លាំងដូចជាទេសចរណ៍ និងគោលនយោបាយសារពើពន្ធរបស់ប្រទេសនឹងនាំឲ្យជួបបញ្ហាសេដ្ឋកិច្ច។

លោក Jihad Azour ប្រធាននាយកដ្ឋានមជ្ឈឹមបូព៌ា និងអាស៊ីកណ្តាលនៅ IMF បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា “ ការស្តារឡើងវិញនូវវិស័យសេដ្ឋកិច្ចបានចាប់ផ្តើម ប៉ុន្តែការព្យាបាលអ្នកកូវីដឲ្យសះស្បើយនៅតែមានភាពយឺតយ៉ាវ និងមិនប្រាកដប្រជា” ។

ចក្ខុវិស័យនៃសេដ្ឋកិច្ចមិនប្រាកដប្រជាទេ ពីព្រោះករណីកូវីដ-១៩ នៅតែមាន ជាពិសេសវិស័យសេដ្ឋកិច្ចកាន់តែដុនដាបសម្រាប់ប្រទេសដែលមានបំណុលខ្ពស់។

IMF បាននិយាយថា “ អ្នកអាចមានសេដ្ឋកិច្ចងើបឡើងដំបូង” រួមមានបណ្តាប្រទេស ដែលមានប្រេងកាតនៅតាមឈូងសមុទ្រដូចជា កាហ្សាក់ស្ថាន និងម៉ារ៉ុកនឹងឈានដល់កម្រិតផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ ២០១៩ នឹងកើនឡើងនៅឆ្នាំក្រោយ។ ខណៈសម្រាប់ប្រទេសដទៃទៀតការស្តារវិស័យសេដ្ឋកិច្ចឡើងវិញនេះ ទំនងជាត្រូវចំណាយពេលយ៉ាងហោចណាស់មួយឆ្នាំបន្ថែមទៀត (ឆ្នាំ ២០២៣) ។

អ្នកផ្តល់ប្រាក់កម្ចីសកល ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយនៅក្នុងរបាយការណ៍ចក្ខុវិស័យក្នុងតំបន់ និងសេដ្ឋកិច្ចរបស់ខ្លួនថា “ តម្រូវការហិរញ្ញប្បទានខ្ពស់អាចរារាំងទំហំគោលនយោបាយ ដែលត្រូវការដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច”។ តម្រូវការទាបជាងមុន និងការធ្លាក់ចុះតម្លៃទំនិញបានធ្វើឱ្យហិរញ្ញវត្ថុរដ្ឋធ្លាក់ចុះកាលពីឆ្នាំមុន។

នៅមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង ឱនភាពសារពើពន្ធបានកើនឡើងដល់ ១០,១ ភាគរយនៃ GDP នៅឆ្នាំ ២០២០ ដោយចាប់ផ្ដើមពី ៣,៨ ភាគរយនៅឆ្នាំ ២០១៩ ។

វិបត្តិនេះបាននាំឲ្យប្រទេសជាច្រើន បានជំពាក់បំណុល ដែលមួយផ្នែកបានទាញយកអត្ថប្រយោជន៍ពីសាច់ប្រាក់ងាយៗជាច្រើននៅលើទីផ្សារពិភពលោក ដើម្បីចំណាយបន្ថែមទៅលើកិច្ចការចាំបាច់សម្រាប់កាត់បន្ថយផលប៉ះពាល់ដែលកើតឡើងដោយសារជំងឺរាតត្បាត។

មូលនិធិរូបិយវត្ថុអន្តរជាតិបានព្រមានថា តម្រូវការហិរញ្ញប្បទានត្រូវបានព្យាករថានឹងកើនឡើងក្នុងរយៈពេល ២ ឆ្នាំខាងមុខ ដោយទីផ្សារដែលកំពុងលេចធ្លោនៅក្នុងតំបន់នេះទំនងជាត្រូវការថវិកាប្រមាណ ១,១ សែនកោដិដុល្លារ ក្នុងអំឡុងពេល ២០២១-២២ ដែលចាប់ផ្ដើមពី ៧៨៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨-១៩ ។

ប្រការនេះបានបង្ហាញពីហានិភ័យស្ថិរភាពហិរញ្ញវត្ថុ និងអាចធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញយឺត។ ប្រទេសជាច្រើន ដែលពឹងផ្អែកលើធនាគារក្នុងស្រុកដើម្បីផ្គត់ផ្គង់តម្រូវការអធិបតេយ្យភាព អាចធ្វើឱ្យឥណទានមានភាពងាយស្រួលសម្រាប់សាជីវកម្ម និងសហគ្រាសធុនតូច។

បណ្តាប្រទេស ដែលមានបំណុលខាងក្រៅខ្ពស់ក៏ងាយស្រួលរងគ្រោះនូវការរឹតបន្តឹងនៃស្ថានភាពហិរញ្ញវត្ថុពិភពលោក ដែលនឹងបង្កើនថ្លៃដើមនៃខ្ចីប្រាក់របស់ពួកគេ និងទប់ស្កាត់ការចូលទៅកាន់ទីផ្សារ៕ ប្រភពពី៖ Reuters