ធ្លាប់តែឃើញ នៅក្នុងរឿង! ព្រះអង្គម្ចាស់ លង់ស្នេហ៍នារីធម្មតា ថែមទាំងជានារីនៅប៉ែកអាស៊ីទៀតផង

4029

បើនិយាយពីរឿងនិទានស្នេហា មនុស្សគ្រប់គ្នាប្រាកដជានឹកដល់សាច់រឿង ដែលមានព្រះអង្គម្ចាស់សែស្រឡាយអភិជន ជួបស្នេហ៍ជាមួយនារីធម្មតាម្នាក់។

ប៉ុន្តែតើអ្នកដឹងទេថា រឿងនេះពិតជាក៏បានកើតឡើង នៅលើភពផែនដីរបស់យើងដែរ វាជារឿងនេះជារបស់នារីវ័យក្មេងម្នាក់ ឈ្មោះ លីរ៉ាន។

លីរ៉ាន កើតនៅឆ្នាំ ១៩៨៤ នាទីក្រុងម៉ីចូវ ខេត្តក្វាងទុង ប្រទេសចិន នាងជានារីស្រស់ស្អាតម្នាក់ ក៏ជាមនុស្សម្នាក់ចូលចិត្តការរចនាម៉ូត និងភាសាបរទេសដែរ។

ដោយលីរ៉ាន សិក្សាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យភាសា និងវប្បធម៌នៅទីក្រុងប៉េកាំង ក្នុងឆ្នាំ ២០០៦ មុនពេលនាងជ្រើសរើសទៅសិក្សានៅទីក្រុងប៉ារីស ផ្នែកភាសានៃអរិយធម៌បារាំង ។

ជាលទ្ធផលនាងនិយាយភាសាអង់គ្លេស និងបារាំងបានយ៉ាងល្អ។

បន្ទាប់មកនាងក៏ចូលសិក្សាផ្នែករចនាម៉ូត ក៏ដូចជាសិក្សាផ្នែកទីផ្សារ និងការគ្រប់គ្រងកម្រិតខ្ពស់ រហូតទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច (MBA) ។

ហើយរឿងរ៉ាវស្នេហារបស់នាង បានចាប់ផ្តើមក្នុងឆ្នាំ ២០០៩ នៅពេលដែលនាងបានជ្រើសរើសធ្វើការក្រៅម៉ោង ជាអ្នកលក់នៅហាងយីហោដ៏ពេញនិយមនោះគឺម៉ាក Fendi ។

ដែលនៅពេលនោះវាពិតជាចៃដន្យណាស់ នៅពេលដែល ព្រះអង្គម្ចាស់ Prince Charles Lemorro Joseph Malcolm of Ligne-La Trémoïlle ឬព្រះអង្គម្ចាស់ឆាល សមាជិកគ្រួសាររាជវង្សបែលហ្ស៊ិកមកពីត្រកូល Ligne (House of Ligne) ហើយទ្រង់ធ្វើការជាអ្នករចនាម៉ូតនៅក្រុមហ៊ុនដែរ ។

ដោយសារមុខតំណែងនេះហើយ ទើបធ្វើឲ្យព្រះអង្គចាំបាច់ត្រូវត្រួតពិនិត្យទំនិញ និងការរចនាម៉ូតហាងផ្សេងៗ ជានិច្ច ។

ថ្ងៃមួយព្រះអង្គម្ចាស់ឆាល មានឱកាសទៅពិនិត្យមើលការរចនានៅក្នុងហាង ជាសាខាមួយដែលលីរ៉ាន ជាអ្នកទទួលភ្ញៀវ ក៏ដូចជាណែនាំរបស់របរផ្សេងៗ នៅក្នុងហាងឱ្យទ្រង់ស្តាប់ ។

នៅពេលនោះព្រះអង្គម្ចាស់មានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះភាពវាងវៃនិងភាពស្ទាត់ជំនាញរបស់លីរា៉ន ហើយពួកគេទាំងពីរនិយាយត្រូវរូវគ្នាណាស់ ដោយសារតែព្រះអង្គម្ចាស់ឆាលចូលចិត្តអរិយធម៌ភាគបូព៌ា ដូចជាលីរា៉នដែលជានារីនៅភាគបូព៌ាដែរ។

ទម្រាំតែពេលដែលទ្រង់បានដឹងខ្លួនម្តងទៀត   ព្រះអង្គម្ចាស់ឆាលបានលង់ស្រឡាញ់នារីវ័យក្មេងរូបនេះរួចទៅហើយ ។ ចាប់តាំងពីពេលនោះមក ទ្រង់ចាប់ផ្តើមរកលេសដើម្បីឈាងទៅហាងដែលលីរ៉ានធ្វើការ ។


ទន្ទឹមនឹងនោះ ព្រះអង្គក៏ព្យាយាមស្វែងរកសាច់រឿងមកនិយាយ រហូតដល់ថ្នាក់ត្រូវទៅបណ្ណាល័យ ដើម្បីខ្ចីសៀវភៅស្តីពីផ្នែកទីផ្សារ និងការគ្រប់គ្រងសម័យថ្មី យកមកនិយាយជាមួយលីរ៉ានទៀតផង។

ដោយភាពស្អាតស្អំរបស់ព្រះអង្គម្ចាស់ឆាល បានឈ្នះបេះដូងរបស់លីរ៉ាន រហូតនាងយល់ព្រមណាត់ជួប (Date) ជាមួយព្រះអង្គម្ចាស់ ហើយមានទំនាក់ទំនងគ្នាប្រហែលមួយឆ្នាំកន្លះ មុនឈានដល់ការរៀបការ។

សាច់រឿងមួយនេះ ស្តាប់មើលទៅវាហាក់ដូចជារឿងប្រលោមលោកស្នេហាដែលយើងធ្លាប់បានអាន គឺនៅពេលដែលព្រះអង្គម្ចាស់ និងស្ត្រីសាមញ្ញម្នាក់ស្រឡាញ់គ្នា ក៏នឹងមានការជំទាស់ជាច្រើនបានកើតឡើង។

ដំបូងឡើយក្រុមគ្រួសាររបស់លីនរ៉ានមានការព្រួយបារម្ភយ៉ាងខ្លាំង ថាកូនស្រីនឹងរស់នៅក្រៅប្រទេសជារៀងរហូត តែព្រះអង្គម្ចាស់ឆាលបានផ្តល់សំណើដល់លីរ៉ាន ដើម្បីឲ្យនាងទៅលេងផ្ទះបានកាន់តែញឹកញ៉ាប់ ។

រីឯគ្រួសាររបស់ព្រះអង្គម្ចាស់ឆាល មិនមានការជំទាស់ច្រើនទេ ព្រះបិតារបស់ព្រះអង្គម្ចាស់ឆាលមានសេចក្តីត្រេកអរណាស់ ដែលកូនប្រុសរបស់គាត់មានសេចក្តីសុខ នឹងភរិយាដ៏ស្រស់ស្អាត និងឆ្លាតវៃ ហើយទ្រង់ក៏មានមោទនភាព នឹងណែនាំលីរ៉ានឲ្យមហាជនបានស្គាល់ទៀតផង ។

តែទោះជាយ៉ាងនេះក្តី ពេលខ្លះក៏នៅតែមានលេចឮនូវពាក្យសម្តីរិះគន់ពីស្នេហាមិនសាកសមរបស់អ្នកទាំងពីរ ចាប់តាំងពីឋានៈ ពូជសាសន៍ជាដើម ប៉ុន្តែលីរា៉ន និងព្រះអង្គម្ចាស់ឆាល មិនខ្វល់ពីពាក្យទាំងនោះទេ។

ពិតណាស់ ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរពិតជាមានសេចក្តីសុខណាស់ រហូតដល់ពីរឆ្នាំក្រោយមក លីរ៉ានក៏បានផ្តល់កំណើតកូនប្រុសម្នាក់ ឈ្មោះ Amadeo បច្ចុប្បន្នមានអាយុ ៩ ឆ្នាំហើយ ៕

ប្រភព: daydaynews, ecbasis