នេះជារឿង ៦ យ៉ាងដែលប្រជាជនម៉ាឡេស៊ី បានធ្វើពេញមួយឆ្នាំ ២០២០ ដោយសារតែកូវីដ-១៩

ម៉ាឡេស៊ី៖ ប្រទេសមួយចំនួនមិនបានដឹងថា ការរស់នៅរបស់ពួកយើងមានបទដ្ឋានបែបណានោះទេ មិនត្រឹមតែរបៀបរស់នៅប៉ុណ្ណោះទេ ប៉ុន្តែអ្វីៗគ្រប់គ្រប់យ៉ាងនៅក្នុងប្រទេសត្រូវបានផ្លាស់ប្ដូរស្ទើរតែទាំងស្រុង ចាប់តាំងពីកើតមានជម្ងឺកូវីដចង្រៃ។

តើរឿងទាំងអស់នេះនឹងត្រូវចប់នៅពេលណា?

ប៉ុន្តែយើងនឹងព្យាយាមរកថ្ងៃបញ្ចប់នូវពេលវេលាដ៏អាក្រក់នេះឲ្យបាន ហើយពេលនោះយើងនឹងប្រាប់កូនចៅជំនាន់ក្រោយត្រូវស្ដាយនូវពេលវាលា ដែលចំនាយលើរឿងឥតបានការ ត្រូវស្វែងរកសេចក្ដីសុខសម្រាប់ខ្លួនឯង ត្រូវរក្សាអនាម័យជានិច្ច និងត្រូវចេះស្រឡាញ់នូវអ្វីដេលយើងមាននៅពេលនេះ។

ប្រជាជនម៉ាឡេស៊ី សូមចែករំលែកនូវអ្វី ដែលពួកយើងបានឆ្លងកាត់ពេញមួយឆ្នាំ ២០២០ ។ នេះជាអ្វីដែលអ្នកគួរយល់ដឹង និងចងចាំ? ជាពិសេសកុំសើចយំ កុំដាក់បន្ទុក កុំបន្ទោសអ្នកដទៃ បើយើងមិនបានការពារខ្លួនឯង ឬនៅតែធ្វេសប្រហែស។

១. កុំភ្លេចស្កេនកម្មវិធី MySejahtera!

នៅពេលចូលហាង ឬភោជនីយដ្ឋានណាមួយ ក្នុងបទដ្ឋានចាស់យើងដើរចូលទៅញ៉ាំបន្ទាប់មកបង់លុយហើយក៏ចេញមកវិញ ប៉ុន្តែចាប់តាំងពីបទដ្ឋានថ្មីត្រូវបានអនុវត្ត អ្នកដែលមិនស្កេនកម្មវិធី MySejahtera នឹងអាចត្រូវបានពិន័យ!

នៅដើមដំបូងមនុស្សគ្រប់គ្នាមិនធ្លាប់ស្គាល់ និងភ្លេចជានិច្ច ប៉ុន្តែយូរៗទៅវាបានក្លាយជាកាតព្វកិច្ច និងជាទម្លាប់។

២. សូមតម្រង់ជួរហើយរក្សាចម្ងាយរបស់អ្នក!

ក្នុងបទដ្ឋានចាស់ជនជាតិម៉ាឡេស៊ី មិនត្រូវបានតម្រង់ជួរនោះទេ ប្រសិនបើអ្នកបង់ប្រាក់នៅបញ្ជររួចរាស់ អ្នករង់ចាំរថភ្លើងមកតែប៉ុណ្ណោះ បន្ទាប់មកក៏នាំគ្នារត់ ឬដើរចូល ប៉ុន្តែចាប់តាំងពី SOP ( នីតិវិធីប្រតិបត្តិការស្តង់ដារ ) ត្រូវបានអនុវត្តគ្រប់ទីកន្លែងមនុស្សគ្រប់គ្នាបានគោរព និងតម្រង់ជួរឈរមានគម្លាតគ្នា ២ ម៉ែត្រ។

៣. ថែរក្សាអនាម័យផ្ទាល់ខ្លួនអោយបានខ្ជាប់ខ្ជួន!

មនុស្សជាច្រើនបានដឹងពីសារៈសំខាន់នៃការរស់នៅស្អាត ប៉ុន្តែយើងមិនបានគិតថាវាជារឿងសំខាន់បំផុតដើម្បីចៀសវាងការឆ្លងមេរោគ Covid-19 នោះទេ។ ជំនួសឱ្យភាពខ្ជិលច្រអូសក្នុងការលាងដៃរបស់អ្នក ឥឡូវនេះបើអាចខ្ញុំចង់លាងដៃរៀងរាល់នាទី។

កាលពីមុនកម្រណាស់ ឃើញមនុស្សពាក់ម៉ាស លើកលែងតែពេលដែលមានអ័ព្ទ ឬអាកាសធាតុត្រជាក់។ ប៉ុន្តែនៅក្នុងបទដ្ឋានថ្មីនេះម៉ាស និង ការរក្សាអនាម័យដោយលាងដៃបានក្លាយជាភាពចាំបាច់ ដូច្នេះប្រជាជនទូទៅតែងតែឈរតម្រង់ជួរនៅតាមឱសថស្ថានដើម្បីទិញអាល់កុល និងជែលសម្លាប់មេរោគ។ វាអាចជារឿងហួសពេលព្រោះភាគច្រើននៃកន្លែងទាំងនោះគឺអស់ពីស្តុក!

៤. ធ្វើការនិងសិក្សាពីផ្ទះ

មិនត្រឹមតែសាលាត្រូវបានបិទប៉ុណ្ណោះទេ ប៉ុន្តែវិស័យការងារភាគច្រើនក៏មិនត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការផងដែរ ហើយពួកយើងភាគច្រើនត្រូវធ្វើការនៅផ្ទះ។ ស្រមៃមើលថាត្រូវធ្វើការ ហើយក្នុងពេលតែមួយត្រូវតាមដានការសិក្សារបស់កុមារតាមអ៊ិនធរណេតទៀត។ តើវាពិតជាពិបាកណាស់ត្រូវទេ!

៥. មនុស្សគ្រប់គ្នាគឺជា មេចុងភៅ !

ពេលដែលមនុស្សគ្រប់គ្នានៅផ្ទះឲរៀងរាល់ថ្ងៃប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានជន់លិចដោយរូបភាពម្ហូបគ្រប់ប្រភេទ។ ដោយក្នុងនោះមានមុខម្ហូប និងរូបមន្តទាំងអស់ ដែលអ្នកចង់សាកល្បង។

សូមចាំថាទោះបីជាអ្នកមិនចង់ធ្វើជាចុងភៅនៅពេលនោះ នឹងគ្មានម្ហូបឲ្យអ្នកញ៉ាំច្រើនទេ ហាង និងភោជនីយដ្ឋានមួយចំនួនត្រូវបានបិទ រីឯប្រាក់ប្រចាំថ្ងៃត្រូវបានកាត់បន្ថយ ដើម្បីទប់នឹងចំណាយដ៏ច្រើនមានតែធ្វើម្ហូបដោយខ្លួនឯង។

៦. បញ្ជាទិញម្ហូបតាមអ៊ិនធរណេត

ដោយសារយើងទាំងអស់គ្នាមិនត្រូវបានអនុញ្ញាតឱ្យញ៉ាំនៅហាង ឬធុញទ្រាន់ក្នុងការចម្អិនដោយដៃរបស់ខ្លួនឯង ពេលខ្លះមិនមានពេលវេលាគ្រាប់គ្រាន់។ ដូច្នេះសេវាកម្មដឹកជញ្ជូនម្ហូប គឺជាជម្រើសសំខាន់របស់ប្រជាជនម៉ាឡេស៊ី។

ភាពងាយស្រួលមួយទៀត អ្នកមិនចាំបាច់រង់ចាំយូរនៅតាមហាង ហើយក្នុងនោះក៏មានជម្រើសម្ហូបគ្រប់ប្រភេទ ដូច្នេះ FoodPanda ជាជម្រើសដ៏ល្អបំផុត៕ ប្រភពពី៖ says