សណ្ឋាគារនៅអារ៉ាប់រួម ទទួលភ្ញៀវទេសចរបានច្រើននៅចំណាត់ថ្នាក់ទី ២ នៅលើពិភពលោកកាលពីឆ្នាំ ២០២០

175

អាប៊ូដាប៊ី៖ ក្រសួងសេដ្ឋកិច្ចបាននិយាយថា សណ្ឋាគារនៅប្រទេសអារ៉ាប់រួមទទួលបានជំណាត់ថ្នាក់ទី ២ នៅលើពិភពលោកបន្ទាប់ពីប្រទេសចិនកាលពីឆ្នាំ ២០២០។ វាជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីតជំរុញទេសចរណ៍ក្នុងស្រុកនិងបានចាត់វិធានការដើម្បីពន្លឿនការងើបឡើងវិញនៃវិស័យនេះ។ លោក Belhoul Al Falasi បានមានឱ្យដឹងថា អារ៉ាប់រួមអាចទប់ស្កាត់ផលប៉ះពាល់ការផ្ទុះឡើងយ៉ាងឆាប់រហ័សលើវិស័យទេសចរណ៍ក្នុងស្រុក។

យោងតាមរបាយការណ៍ទេសចរណ៍ពិភពលោក ប្រទេសអារ៉ាប់រួមបានទទួលភ្ញៀវចំនួន ១៤,៨ លាននាក់។ ភ្ញៀវបានចំណាយជាមធ្យមតែ ៣,៧ ក្នុងមួយយប់នៅលើសណ្ឋាគារចំនួន ១.០៨៩ កាលពីឆ្នាំមុន។ ភាពជោគជ័យរបស់ប្រទេសនេះគឺបណ្តាលមកពីការពឹងផ្អែកលើការច្នៃប្រឌិត ភាពរហ័សរហួន កិច្ចប្រឹងប្រែង ការលើកទឹកចិត្ត ការផ្តួចផ្តើមគំនិត ការបង្កើតឱកាស និងការចូលរួមចំណែករបស់រដ្ឋាភិបាលនិងភាគីពាក់ព័ន្ធដើម្បីឱ្យមានកំណើនផលិតផលក្នុងស្រុក។

បើយោងតាមទិន្នន័យរបស់អង្គការពាណិជ្ជកម្មពិភពលោក ប្រទេសអារ៉ាប់រួមគឺជាមជ្ឈមណ្ឌលទេសចរណ៍ក្នុងតំបន់បានកើនលើសអត្រាមធ្យមពិភពលោកនិងតំបន់មជ្ឈិមបូព៌ា។ អារ៉ាប់រួមជាប្រទេសឧស្សាហកម្មទេសចរណ៍ពិភពលោក ហើយក៏ជាប្រទេសដែលរងគ្រោះខ្លាំងជាងគេដោយសារជំងឺរាតត្បាតផងដែរ។ ប្រទេសអារ៉ាប់រួមធ្លាប់បានបិទព្រំដែន ជើងហោះហើរ និងតម្រូវការធ្វើដំណើរជាដើម។

សណ្ឋាគារចិនដណ្តើមបានលំដាប់កំពូលដោយមានអត្រា ៥៨ ភាគរយ ខណៈដែលអាមេរិកឈរនៅលំដាប់ទី ៣ មានអត្រា ៣៧ ភាគរយ ចំណែកឯប្រទេសម៉ិកស៊ិកមានអត្រា ៣២ ភាគរយនិងប្រទេសតួគីមានអត្រាត្រឹមតែ ៣០ ភាគរយតែប៉ុណ្ណោះ។ សណ្ឋាគារនៅអារ៉ាប់រួមបានចាប់ផ្តើមយុទ្ធនាការដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក ដែលបានចូលរួមវិភាគទានចំនួន ១១ ពាន់លានដុល្លារអាមេរិកដល់សេដ្ឋកិច្ចជាតិ។ តួលេខនេះនឹងកើនឡើងទ្វេដងនៅឆ្នាំខាងមុខ។

លោក Al Falasi បានបន្ថែមថា ការពង្រឹងវិស័យទេសចរណ៍ក្នុងស្រុកគឺជាការចាំបាច់ដើម្បីធានានូវការងើបឡើងវិញកាន់តែលឿននៃសេដ្ឋកិច្ចពីវិស័យទេសចរណ៍។ ប្រទេសអារ៉ាប់រួមក៏ទទួលបានអត្ថប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធដែលជឿនលឿន កន្លែងទំនើបៗ សេវាកម្មល្អ និងសកម្មភាពលើកកម្ពស់គោលដៅទេសចរណ៍ដើម្បីផ្តល់ជូនតម្រូវការរបស់ភ្ញៀវទេសចរ។ អារ៉ាប់រួមធ្លាប់ធ្លាក់ចុះតិចតួចបំផុតនៅក្នុងចរាចរណ៍ទេសចរណ៍កាលពីឆ្នាំមុនមកនៅត្រឹម ៤៥,២ ភាគរយ។

ប្រទេសថៃបានធ្លាក់ចុះអស់ ៨៣ ភាគរយ ប្រទេសអង់គ្លេស ៨២ ភាគរយ ប្រទេសអេស្ប៉ាញ ៧៨ ភាគរយ និងសហរដ្ឋអាមេរិក ៧៧ ភាគរយ។ ការស្ទុះងើបឡើងវិញនៃវិស័យនេះនឹងរួមបញ្ចូលគំនិតផ្តួចផ្តើមដើម្បីរក្សាដំណើរការរឹងមាំនិងជំរុញការងើបឡើងវិញ។ យុទ្ធនាការរដូវរងារត្រជាក់បំផុតនៅលើពិភពលោករបស់ប្រទេសអារ៉ាប់រួមដែលបានចាប់ផ្តើមកាលពីឆ្នាំមុនបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុកប្រមាណមួយលាននាក់និងបានបង្កើតប្រាក់ចំណូលជូនរដ្ឋថែមទៀតផង។

សមិទ្ធិផលក្នុងវិស័យទេសចរណ៍ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់របស់គ្រប់ភាគីពាក់ព័ន្ធដើម្បីលើកកម្ពស់វិស័យនេះ។ ប្រទេសអារ៉ាប់រួមស្ថិតក្នុងចំណោមប្រទេសកំពូលទាក់ទងនឹងអត្រានៃការចាក់វ៉ាក់សាំងកូវីតដែលបានជួយដល់សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។ ប្រទេសនេះបានចាក់វ៉ាក់សាំងើ់ពលរដ្ឋចំនួន ៨.៩២៣.៥៤៣ នាក់ដោយអត្រាវ៉ាក់សាំង ៩០,២២ ដូសសំរាប់មនុស្ស ១០០ នាក់គិតត្រឹមថ្ងៃសុក្រ៕ ប្រភព៖ The National News