រូបសំណាក់ Master Yodaចាកចេញពីវាលភក់ Lucasfilm សិង្ហបុរី Sandcrawler តែត្រឡប់មកវិញក្រោមរូបរាងថ្មី ដែលមិនគួរឲ្យជឿ

283

ប្រទេសសិង្ហបុរី៖ កាលពីជាង ៧ ឆ្នាំមុនអគារ Lucasfilm Sandcrawlerដែលមានកម្ពស់ ៨ ជាន់ត្រូវបានបើកជាផ្លូវការនៅប្រទេសសិង្ហបុរីនៅពេលដែលលោក George Lucas និង លោក Kathleen Kennedy (ប្រធានាធិបតីបច្ចុប្បន្ន Lucasfilm) បានប្រារព្ធពិធីបើក ។

កាលពីដើមឆ្នាំនោះ មានព័ត៌មានបែកធ្លាយថាក្រុម Blackstone ចាប់អារម្មណ៍ទិញអគារនេះក្នុងតម្លៃប្រហែល ១៣២ លានដុល្លារ ។ មើលទៅដូចជាការទិញពិតប្រាកដមែន ហើយថ្មីៗនេះមានរឿងចម្លែកមួយ នៅថ្ងៃទី ៧ ខែមេសាឆ្នាំ ២០២១ រូបសំណាក់ Master Yoda ដែលមានទីតាំងស្ថិតនៅកណ្តាលសួនច្បារនៅលើទីធ្លាត្រូវបានរុះរើចេញ ដែលថាអគារនេះលែងជាកម្មសិទ្ធិ ដោយ Lucasfilmទៀតហើយ  ។

កាលខែមករា ឆ្នាំ ២០១៤ ឯណោះវិញឃើញថា មានអ្នកគាំទ្រ Star War ជាច្រើនទៅលេងអាគារនេះដើម្បី “ គោរព ” ម៉ាស្ទ័រយូដា ឬគ្រាន់តែយកសំលៀកបំពាក់សម្រាប់ការលើកសសើរអ្វីមួយនៅមុខរូបសំណាក់នោះ ។

បន្ទាប៉ពីរឿងរ៉ាវនោះបានកើតឡើងនាថ្ងៃទី ៧ មេសា ២០២១ រូបសំណាក់បានបាត់ដោយអាថ៌កំបាំង ប៉ុន្តែគ្មាននរណាដឹងថាបាត់ទៅដោយរបៀបណាឡើយ ជាងប្រាំពីរឆ្នាំមកហើយវានៅកន្លែងនេះ គេឆ្ងល់ថាតើផ្ទះថ្មីរបស់គាត់នឹងនៅទីណា ។

ត្រលប់ទៅ Skywalker Ranch ប្រហែលជា? យើងបានបាត់បង់កន្លែងដ៏ល្បីល្បាញមួយសម្រាប់អ្នកគាំទ្រ Star War នៅប្រទេសសិង្ហបុរី ។ ពួកគេនិយាយថា វាគួរអោយសោកស្ដាយដែលគាត់មិនបានគ្រប់គ្រងវាឱ្យបានយូររហូតដល់ថ្ងៃ Star War 4 ឆ្នាំនេះចេញនៅ ខែឧសភា ។

យោងតាមអ្នកមានជំនឿនិយាយថា ” ឬគាត់ត្រៀមខ្លួនរួចរាល់ហើយ  ប៉ុន្តែមិនគួរឲ្យជឿទេព្រះអើយ រូប Master Yoda មកកាន់ទីកន្លែងដើមវិញហើយ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺថាម្ដងនេះរូបរាងមិនដូចពីមុនឡើយ ជារូបដែលនឹកស្មានមិនដល់ចំពោះអ្នកមានជំនឿលើMaster Yoda ទាំងអស់គ្នាផងដែរ ។

ប្រភពពី៖asiaone