Breaking: រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ទីតាំងមួយចំនួន ក្នុងខណ្ឌ៣ ដែលបានឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ

329

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងនៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ អំពីការសម្រេចបិទខ្ទប់ទីតាំងមួយចំនួន ដែលបានឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ នៅក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ដូចខាងក្រោម៖

  • ការបិទខ្ទប់ភូមិសាស្រ្តសង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
  • ការបិទខ្ទប់ភូមិទ្រុងមាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
  • ការបិទខ្ទប់ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១ ភូមិចំការឳឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ និង ភូមិចំការឳឡឹក១ នៃសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ការបិទខ្ទប់ភូមិសាស្ត្រមួយចំនួនដែលមានការឆ្លងធ្ងន់ធ្ងរខាងលើនេះ មានរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ០០៖០០ ថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

យោងតាមសេចក្តីសម្រេចនេះ អំឡុងពេលបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន ឬទីតាំងសំណាក់បច្ចុប្បន្ន លើកលែងតាំងក្នុងករណីចាំបាច់ ដូចមានចែងក្នុងប្រការ២ នៃសេចក្តីសម្រេចនេះ។

សូមអានសេចក្ដីសម្រេចខាងក្រោមនេះ៖