សហរដ្ឋអាមេរិក កំពុងឆ្លងកាត់កង្វះអាគុយលីចូម និង អ៊ីយ៉ុង ដោយសារតម្រូវការចង្វាក់ផលិតកម្មអេឡិចត្រូនិកមានការកើនឡើង( មានវីដេអូ)

សហរដ្ឋអាមេរិក៖ នៅពេលដែលក្រុមហ៊ុនផលិតរថយន្តបន្តដោះស្រាយជាមួយនឹងកង្វះឧបករណ៍អេឡិចត្រូនិក អ្នកជំនាញខ្លះនិយាយថា វិបត្តិបន្ទាប់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកអាចពាក់ព័ន្ធនឹងអាគុយលីចូម និងអ៊ីយ៉ុង។

កង្វះអាគុយនេះដោយសារក្រុមហ៊ុនដូចជា GM, Ford និងអ្នកចាប់ផ្តើមអាជីវកម្មមួយចំនួន បានបង្កើនមហិច្ឆតារបស់ខ្លួនចំពោះរថយន្តអគ្គិសនី ការផលិតថ្មនៅអាមេរិកនាពេលបច្ចុប្បន្នមិនអាចទប់នូវតំរូវការនាពេលខាងមុខបានទេ។

ទោះបីសហរដ្ឋអាមេរិកមានកន្លែងផលិតថ្មធំៗ រាប់បញ្ចូលទាំង Gigafactory របស់ក្រុមហ៊ុន Tesla ដែលធ្វើការជាដៃគូជាមួយ Panasonic ក៏ដោយក៏ជម្លោះពាណិជ្ជកម្មរវាងក្រុមហ៊ុនផលិតអាគុយកូរ៉េ LG Chem និង SK Innovation អាចនឹងគម្រាមកំហែងដល់អនាគតរោងចក្រផលិតថ្មថ្មីនៅហ្សកហ្ស៊ីដែរ។

មើលវីដេអូដើម្បីស្វែងយល់ពីមូលហេតុដែលសហរដ្ឋអាមេរិកបានដើរពីក្រោយប្រទេសចិន អឺរ៉ុប និងអ្វីដែលត្រូវធ្វើដើម្បីចៀសវាងការរាំងស្ទះក្នុងការផលិតយានយន្តអគ្គិសនី៕ ប្រភពពី៖ absolutegeneralnews