ក្តៅៗ! លោក Paing Takhon ត្រូវបានយោធាចាប់ខ្លួន ស្របពេលដែលលោកកំពុងឈឺធ្ងន់

ភូមា៖ មន្ត្រីប៉ូលីស និងកងទ័ពភូមាបានសម្រុកចូលទៅចាប់ខ្លួនលោក Paing Takhon ជាតារាសម្តែងវ័យក្មេងល្បីល្បាញប្រចាំប្រទេសភូមា តាំងពីព្រលឹមស្រាងៗ បន្ទាប់ពីមានដីកាចាប់ខ្លួន ពីបទជំរុញការជួបប្រជុំគ្នា ចុងក្រោយប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ ត្រូវបានរកឃើញថាលុបចោលបាត់ទៅហើយ ។

ពីករណីកងទ័ពភូមា ចេញដីកាចាប់ខ្លួនដើម្បីចាប់ខ្លួនបុគ្គលដែលនៅក្នុងរង្វង់ឧស្សាហកម្មកំសាន្តជាង ១០០ នាក់ រួមមានអ្នកសិល្បៈ, អក្សរសាស្ត្រ, អ្នកនិពន្ធ, NetIdol, Influencer, អ្នកសារព័ត៌មាន, តារាបង្ហាញម៉ូត និងតន្ត្រីករ ពីបទញុះញង់ឲ្យមានការតវ៉ា ។ ទន្ទឹមនឹងនោះក៏មានបុគ្គលមួយចំនួន ត្រូវបានចាប់ខ្លួនហើយ ។

វឌ្ឍនភាពចុងក្រោយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២១ ត្រូវបានគេរាយការណ៍ថា តារាសម្តែងប្រុសជនជាតិភូមា ឈ្មោះ Paing Takhon  ត្រូវក្រុមយោធាចំនួន ៣ ឡាន សម្រុកចូលចាប់ខ្លួននៅម៉ោង ៥ ព្រឹក ។ នេះបើយោងតាមរយៈទំព័រហ្វេសប៊ុក របស់បងស្រីលោក Paing Takhon បានឲ្យដឹងថា ប្អូនប្រុសត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីវេលាម៉ោង ៥ ព្រឹកបន្ទាប់ពីមានការចេញដីកាចាប់ខ្លួន កាលពីល្ងាចថ្ងៃទី ៧ ខែ មេសា ។

ខណៈនេះអ្នកគ្រប់គ្រងផ្ទាល់ខ្លួន លោក Paing Takhon ក៏បានបង្ហោះការបញ្ជាក់ពីព័ត៌មានខាងលើផងដែរថា នៅពេលនេះគាត់ (Paing Takhon) កំពុងឈឺធ្ងន់ ហើយវាសនារបស់គាត់មិនទាន់ត្រូវបានគេដឹងថាទៅជាយ៉ាងណាឡើយ។ ទន្ទឹមនឹងនោះលោកបានទទូចដល់ប្រជាជនភូមា និងអ្នកគាំទ្រនៅជុំវិញពិភពលោក ឲ្យជួយដាក់សម្ពាធយោធា ឲ្យ ដោះលែងលោក Paing Takhon ផង ។ នេះបើយោងតាមការស៊ើបអង្កេត វាត្រូវបានគេរកឃើញថា គណនីបណ្តាញសង្គមរបស់ លោក Paing Takhon នៅពេលនេះ ទាំងហ្វេសប៊ុកនិង IG ត្រូវបានលុបចោលទាំងអស់ ៕

 

ប្រភព៖ AMARIN