ថ្មីទៀតហើយ! ចម្លាក់ថ្មមានអាយុកាល ២០០០ ឆ្នាំ គឺជាផែនទីដែលចំណាស់ជាងគេបំផុតនៅអឺរ៉ុប

110

ប៉ារីស៖ អ្នកស្រាវជ្រាវបាននិយាយថា ថ្មមួយផ្ទាំងដែលត្រូវបានគេឆ្លាក់រំលេចជាខ្សែនិងចុះកាលបរិច្ឆេតយ៉ាងច្បាស់ៗដែលទាក់ទងនឹងយុគសម័យ Bronze Age (ថ្មសំរិទ្ធ)ហើយវាគឺជាផែនទីដ៏ចំណាស់ជាងគេបំផុតនៅអឺរ៉ុប។ បើយោងតាមការស្ទង់មតិនិងការថតរូបបែប 3D អ្នកស្រាវជ្រាវបានពិនិត្យផ្ទាំងគំនូរថ្មដែលមានឈ្មោះថា Saint-Bélec Slab ឡើងវិញ។ វាគឺជាចម្លាក់ថ្មដែលត្រូវបានរកឃើញកាលពីឆ្នាំ ១៩០០ ប៉ុន្តែត្រូវបានគេបំភ្លេចចោលអស់រយៈពេលជិតមួយសតវត្សរ៍។

ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាននិងសាកលវិទ្យាល័យជាច្រើនបាននិយាយថា ការសិក្សាអំពីចម្លាក់ថ្មកាលពីពេលថ្មីៗបានបង្ហាញថា វាមានអាយុកាលចាស់ជាងគេ។ អ្នកស្រាវជ្រាវខ្លះបាន​បង្ហាញថា វាគឺជារូបតំណាងទឹកដីនៅអឺរ៉ុបកាលពីឆ្នាំ ១៩០០។ ផ្ទាំងថ្មដែលមានចម្លាក់ដ៏ស្មុគស្មាញនិងគំនូររាយប៉ាយបានបង្ហាញជីវិតដ៏មមាញឹកនាសម័យនោះ។ តាមរយៈផែនទីខាងលើគេបានរកឃើញទីបញ្ចុះសពនៅភាគខាងលិចតំបន់ Brittany ​ប្រទេសបារាំង។

វាត្រូវបានគេប្រើដើម្បីបញ្ចុះសពបុរាណកាលពីចុងបញ្ចប់យុគសម័យថ្មសំរិទ្ធរវាងឆ្នាំ ១៩០០ ដល់ ១៦៤០ មុនគ្រិស្តសករាជ។ អ្នកជំនាញនិយាយថា ផែនទីនេះត្រូវបានគេយកវាធ្វើជាជញ្ជាំងប្រអប់មួយដែលមានរាងដូចមឈូសនិងមានសាកសពមនុស្សនៅខាងក្នុង។ នៅពេលជីកផ្នែកខាងលើមួយកំណាត់ទៀតដែលមានប្រវែងប្រហែល ៣,៩ ម៉ែត្រត្រូវបានខូចខាតដោយភាពពុកផុយអស់ពាក់កណ្ដាល។

កាលពីឆ្នាំ ១៩០០ វាត្រូវបានផ្លាស់ប្តូរទៅសារមន្ទីរឯកជនមួយហើយរហូតដល់ទសវត្សឆ្នាំ ១៩៩០ វាត្រូវបានរក្សាទុកនៅក្នុងសារមន្ទីរបុរាណវិទ្យាជាតិក្នុងប្រាសាទ Saint-Germain-en-Laye ដែលជាកន្លែងពិសេសមួយ។ នៅទីនោះគេបានដាប់(ចោះ)ជញ្ជាំងប្រាសាទដើម្បីដាក់សពកាលពីសម័យកាលនោះ។ កាលពីឆ្នាំ ២០១៤ វាត្រូវបានគេរកឃើញនៅក្នុងបន្ទប់ក្រោមដីមួយនៃសារមន្ទីរ។ ការសិក្សាអំពីផ្ទាំងថ្មដែលរកឃើញត្រូវបានអ្នកស្រាវជ្រាវចាប់ផ្តើមសិក្សាឡើងវិញម្តងទៀត។

ការសិក្សាស្រាវជ្រាវនេះគេបានលម្អិតទៅលើចម្លាក់ដែលមានរាងដូចផែនទី ដែលមានគំនូរដដែលៗតភ្ជាប់គ្នាជាជួរ។ ក្រុមអ្នកសិក្សាស្រាវជ្រាវបានកត់សម្គាល់ឃើញថា ផ្ទៃខាងលើរបស់វាមានរាងត្រីកោណតំណាងឱ្យជ្រលងភ្នំនិងភ្នំ។ ចំណែកឯខ្សែបន្ទាត់នៅលើផ្ទាំងថ្មតំណាងឱ្យទន្លេ។ ក្រុមអ្នកសិក្សាបានកត់សម្គាល់ឃើញថា ភាពដូចគ្នារវាងចម្លាក់លើផ្ទាំងថ្មនិងទេសភាពនៅភាគខាងលិចតំបន់ Brittany ​ប្រទេសបារាំង។

ទឹកដីដែលតំណាងនៅលើផ្ទាំងថ្មគឺស្មើនឹងតំបន់មួយបណ្តោយប្រហែល ៣០,៣៧ គីឡូម៉ែត្រ និងទទឹងប្រហែល ២១ គីឡូម៉ែត្រតាមបណ្តោយដងទន្លេ Odet។ លោក Clément Nicolas បានប្រាប់ CNN ថាវាបានបង្រៀនឱ្យដឹងពីសង្គមនៅបុរេប្រវត្តិតាមរយៈគំនូរជីវចល។ យើងនៅតែមិនទាន់ដឹងច្បាស់ពីមូលហេតុដែលផ្ទាំងថ្មនេះត្រូវបានបែកបាក់តាំងពីដំបូងទេ។ វាបានបង្ហាញអំពីទឹកដីដែលបានគ្រប់គ្រងទឹកដីយ៉ាងតឹងរឹងនៅដើមយុគសំរិទ្ធ៕ ប្រភព៖ CNN