ប្រសិនបើអ្នកជាមនុស្សដំបូង ដែលត្រូវក្មេងស្រីអាយុ ១៣ ឆ្នាំរូបនេះសាក់ឲ្យ តើអ្នកយល់ព្រមទេ? ប៉ុន្តែសូមបញ្ជាក់ថា បច្ចុប្បន្ននេះនាងជាអ្នកជំនាញ និងល្បីល្បាញម្នាក់ (មានវីដេអូ)

សិង្ហបុរី៖ ទោះបីជាទើបតែមានអាយុ ១៣ ឆ្នាំក៏ដោយក៏កុមារី លីលីធ៍ស៊ីវ គឺជាអ្នកសិល្បៈសាក់រូបម្នាក់ ដែលត្រូវបានគេនិយាយច្រើនជាងគេនៅក្នុងប្រទេសសិង្ហបុរី ក្នុងរយៈកាល ២ ឆ្នាំកន្លងមកនេះ។

លីលីធ៍ បានបង្ហាញឈ្មោះលើចំណងជើងព័ត៌មានអន្តរជាតិជាលើកដំបូងនៅក្នុងឆ្នាំ ២០១៩ នៅពេលដែលនាងបានចូលរួមក្នុងពិព័រណ៍គំនូរវប្បធម៌នៅប្រទេសសិង្ហបុរី ជាកន្លែងដែលនាងបានបង្ហាញពីដៃ និងសមត្ថភាពជាកិច្ចការសម្រាប់មនុស្សអត់ធ្មត់។

ក្មេងអាយុ ១៣ ឆ្នាំ រូបនេះជាកូនស្រីរបស់លោក យ៉ូសែបតាន់ នៃអ្នកសាក់រូបអូហ្សាំម៉ាសាក់សាក់ ដែលជាអ្នកចាក់សាក់ដ៏ល្បីល្បាញម្នាក់នៅប្រទេសសិង្ហបុរី ដោយមានបទពិសោធជាង ២០ ឆ្នាំ។ យ៉ូសែប បានសួរនាងថា តើនាងចាប់អារម្មណ៍នឹងការចាក់សាក់ទេ ហើយចាប់យកជំនាញក្នុងការចាក់សាក់ដោយខ្លួនឯងដែរឬទេ នៅពេលនោះនាងបានឆ្លើយថា “ចាស៎” គាត់ក៏បានចាប់ផ្តើមយកនាងធ្វើការក្នុងហាងជាមួយគាត់។

ក្មេងស្រីនេះបានចំណាយពេលចុងសប្តាហ៍ និងថ្ងៃសម្រាកពីការសិក្សានៅសាលា នាងអាចចាប់យកជំនាញចាក់សាក់នៅក្នុងហាងសាក់ឪពុករបស់នាងបានយ៉ាងលឿ និងចាប់យកល្បិចផ្សេងៗពីគាត់បានយ៉ាងរហ័ស ត្រឹមរយៈពេលតែ ៦ ខែ នាងចាប់ផ្ដើមត្រៀមខ្លួនធ្វើការសាក់លើកដំបូង។

“ ជនរងគ្រោះ” ដំបូងរបស់លីលីធ៍ គឺជាមិត្តម្នាក់របស់ឪពុកនាងដែលអនុញ្ញាតឱ្យនាងសាក់គំនូរជីវចលលើខ្លួនរបស់គាត់។ ពេលនោះនាងភ័យ ហើយចំណាយត្រូវពេលរហូតដល់ ៩០ នាទី ដើម្បីបញ្ចប់ការសាក់របស់នាង ប៉ុន្តែជាលទ្ធផលនាងទទួលបានល្អមធ្យម។

កុមារី លីលីធ៍ស៊ីវ បានសារភាពថា ៖ «ខ្ញុំមានអារម្មណ៍ភ័យខ្លាចតាំងពីលើកដំបូង ។ អ្នកអាចលុបគំនូរ ដែលអ្នកធ្វើការសាក់ខុសរាប់រយ ប៉ុន្តែអ្នកមិនអាចលុបការចងចាំនៃភាពភ័យខ្លាចរបស់អ្នកនៅគ្រាដំបូងជារៀងរហូត»។

ទំនុកចិត្តរបស់ក្មេងស្រី លីលីធ៍ បានកើនឡើងជាបន្តបន្ទាប់ ដោយនាងបានសាក់រាប់សិបដងរួចទៅហើយ ចាប់តាំងពីនាងត្រូវបានគេថតរូបលើកដំបូង។ ឪពុករបស់នាងបាននិយាយបែបលេងសើចថា សម្រាប់គាត់ គាត់នឹងមិនយល់ព្រមឲ្យកូនស្រីរបស់គាត់សាក់ទេ ប្រសិនបើមនុស្សដែលនាងត្រូវសាក់ជាលើកដំបូងគឺ ជារូបគាត់។

លីលីធ៍ ត្រូវបានគេស្គាល់ថាជាសិល្បៈករវ័យក្មេងបំផុតរបស់ប្រទេសសិង្ហបុរី នាងនៅតែបន្តសិក្សាលើការសាក់រូបនេះក្នុងនាមជាកូនជាងរបស់ឪពុកនាង ប៉ុន្តែនាងនឹងត្រូវទទួលយកតំណែងជាអ្នកគ្រប់គ្រងហាងពីគាត់នាពេលអនាគត។

កាលពីឆ្នាំ ២០១៧ យើងក៏ធ្លាប់បានបង្ហាញរូបសាក់មួយផ្សេងទៀតគឺកុមារី អ៊ី ហ្សរ៉ាដដូម៉ុន មកពីទីក្រុងប៉ាណាម៉ា ដែលមានអាយុ ១២ ឆ្នាំជាសិល្បករសាក់វ័យក្មេងជាងគេនៅលើពិភពលោក៕ ប្រភពពី៖ odditycentral