តារាសម្ដែងតៃវ៉ាន់ លីន ឈីល ស្អាត ហើយមានទឹកចិត្តល្អទៀត បានបរិច្ចាគទឹកប្រាក់ចំនួន ៤ លានដុល្លារតៃវ៉ាន់ (ស្មើនិង ១៨៩,០០០ ដុល្លារអាមេរិក) ដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់រថភ្លើងរថភ្លើង Taroko

138

តៃវ៉ាន់៖ យើងបានដឹងហើយថា តៃវ៉ាន់កំពុងតែជួបបញ្ហាគ្រោះថ្នាក់រថភ្លើងមានមនុស្សរងរបួសមិនតិចនោះទេ ។ ក្នុងនោះផងដែរ ឃើញថាមានមូលនិធិសប្បុរសធម៌មួយរបស់តារាសម្ដែង  លីនឈីល បានប្រកាសថា នាងបានបរិច្ចាគទឹកប្រាក់ចំនួន ៤ លានដុល្លារតៃវ៉ាន់ (ស្មើនិង ១៨៩,០០០ ដុល្លារអាមេរិក) ដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់រថភ្លើងរថភ្លើង Tarokoកាលពីថ្ងៃទី ២ ខែមេសា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០ នាក់និងរបួសជាង ២០០ នាក់ ។

មូលនិធិនេះជាកម្មសិទ្ធិរបស់ Chiling បង្កើតឡើងក្នុងឆ្នាំ ២០១១ មានឈ្មោះថា Chiling Charity Foundation បន្ទាប់មក នាងបានសរសេរនៅក្នុងហ្វេសប៊ុកថា សូមថ្លែងអំណរគុណដល់អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត និង អ្នកជួយសង្គ្រោះដែលបានខិតខំប្រឹងប្រែង ក្នុងការជួយមនុស្សចេញពីគ្រោះថ្នាក់រថភ្លើងរថភ្លើងមួយនោះ។

យោងតាមការផ្សាយក្នុងស្រុកមួយបានពន្យល់បន្ថែមទៀតថា ថវិកាដែលបានបរិច្ចាគ នឹង ត្រូវបានដឹកនាំឆ្ពោះទៅរកការជួយដល់ជនរងគ្រោះ ដើម្បីផ្តល់ការគាំពារជួយថែទាំពួកគេឱ្យមានសុខភាពល្អឡើងវិញបន្ទាប់ពីការងារជួយសង្គ្រោះពីគ្រោះមហន្តរាយបានចប់សព្វគ្រប់ ។

ក្នុងឃ្លានមួយបាននិយាយថា អ្វីដែលយើងអាចធ្វើបាន គឺនៅមានកម្រិតតាមរយៈការស្រឡាញ់ និង ភាពក្លាហានយើងសង្ឃឹមថា នាំមកនូវកម្លាំងកាន់តែខ្លាំងឡើង ដើម្បីបន្តទៅមុខទៀតសម្រាប់អ្នក​​ដែលមានបញ្ហាហើយនៅតែមានសង្ឃឹមសម្រាប់ជីវិត  ។

ប្រភពពី៖ mothership