មិនធម្មតាទេ! ក្រុមហ៊ុនកូរ៉េខាងត្បូងរួមសហការគ្នាជាមួយក្រុមហ៊ុនតៃវ៉ាន់វ៉ាទីផ្សារចិនដាច់ឆ្ងាយណាស់

79

តូខ្យូ៖ របាយការណ៍ស្រាវជ្រាវនាពេលថ្មីៗនេះបានបង្ហាញថា ការចំណាយដើមទុនលើឧបករណ៍អេឡិចត្រូនិចរបស់ក្រុមហ៊ុនសាមស៊ុងរបស់កូរ៉េខាងត្បូងនិងក្រុមហ៊ុនផលិតឧបករណ៍ពាក់កណ្តាលអេឡិចត្រូនិករបស់តៃវ៉ាន់បានវ៉ាដាច់ក្រុមហ៊ុនចិនឆ្ងាយណាស់។ បើយោងតាមការបំភ្លឺរបស់ ​​IC Insights របស់ក្រុមហ៊ុន Samsung បានឱ្យដឹងថា ខ្លួននៅតែដើរតួជាអ្នកចំណាយធំជាងគេបំផុតនៅលើពិភពលោកចាប់តាំងពីឆ្នាំ ២០១០ ដោយរួមសហការគ្នាជាមួយក្រុមហ៊ុនផលិតឧបករណ៍ពាក់កណ្តាលអេឡិចត្រូនិករបស់តៃវ៉ាន់។

ក្រុមហ៊ុនទាំងពីរត្រូវបានគេរំពឹងថានឹងទទួលខុសត្រូវចំពោះការចំណាយសរុបចំនួន ៤៣ ភាគរយនៃការចំណាយសរុបទូទាំងពិភពលោកនៅឆ្នាំនេះ។ ក្រុមហ៊ុនទាំងពីរបានគ្របដណ្តប់លើទីផ្សារឧស្សាហកម្មផលិតឈីបស្តង់ដារពិភពលោកក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ។ វិស័យសាធារណៈនិងឯកជនរបស់ចិនបានខិតខំលើកកម្ពស់ឧស្សាហកម្មផលិតឈីបរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០១៤ មកម្លេះ។ នេះក៏ជាការចំណាយដើមទុនរបស់អ្នកផលិតឈីបក្នុងស្រុករបស់ចិននៅឆ្នាំ ២០១៧ និង ២០២០ មានចំនួនត្រឹមតែ ៤៤,៧ ពាន់លានដុល្លារតែប៉ុណ្ណោះ។

បើយើងក្រឡេកមើលក្រុមហ៊ុនសាំស៊ុងវិញបានវិនិយោគនូវចំនួនទឹកប្រាក់សរុបនោះជិត ២ ដង។ មានន័យថាក្រុមហ៊ុនសាំស៊ុងនិងដៃគូបានចំណាយដើមទុនសរុបប្រហែល ៨៩,៤ ពាន់លានដុល្លារ។ របាយការណ៍របស់ IC Insights បាននិយាយថា សម្រាប់ប្រទេសចិនទោះបីមានប្រាក់ច្រើនក៏ដោយ ក៏ប្រទេសអ្នកផលិតឈីបមួយនេះប្រាកដជាត្រូវបានរារាំងផងដែរ ពីព្រោះប្រទេសមួយនេះហាក់បីដូចជាកំពុងតែរិះរកវិធីដំណើរផលិតផលរបស់ខ្លួននៅលើទីផ្សារដោយប្រណាំងប្រជែងជាមួយប្រទេសមហាអំណាចជាច្រើននៅលើពិភពលោក។

វាជាការរារាំងដោយបញ្ហាពាណិជ្ជកម្មដែលហាមឃាត់នូវគ្រឿងបន្លាស់សំខាន់ៗមួយចំនួនពីការលក់ទៅក្នុងប្រទេសនិងក្រៅប្រទេស។ ក្រុមហ៊ុនផលិតបន្ទះឈីបក្រៅពីក្រុមហ៊ុន Samsung និងក្រុមហ៊ុនផលិតឧបករណ៍ពាក់កណ្តាលអេឡិចត្រូនិករបស់តៃវ៉ាន់បានប្រយ័ត្នប្រយែងចំពោះការវិនិយោគលើដើមទុនដោយសារតែការចំណាយខ្ពស់ក្នុងការផលិតរោងចក្រ។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកាំង Intel បានប្រកាសថានឹងចំណាយថវិកាចំនួន ២០ ពាន់លានដុល្លារនៅឆ្នាំ ២០២៤ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបថ្មីចំនួនពីរនៅរដ្ឋអារីហ្សូណា។

ប្រភពពី IC Insights បាននិយាយថា តួលេខរបស់ Intel គឺមិនមានទីកន្លែងគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងទីផ្សាររបស់ក្រុមហ៊ុន Samsung និងក្រុមហ៊ុនផលិតឧបករណ៍ពាក់កណ្តាលអេឡិចត្រូនិករបស់តៃវ៉ាន់បានទេ។ ម៉្យាងវិញទៀតក្រុមហ៊ុនផលិតឧបករណ៍ពាក់កណ្តាលអេឡិចត្រូនិករបស់តៃវ៉ាន់បានគ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ ១៨៩ លានដុល្លារអាមេរិកដើម្បីបង្កើតកន្លែងសម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍នៅខេត្ត Ibaraki របស់ប្រទេសជប៉ុន ដែលវាជាចំនួនតិចតួចបំផុតសម្រាប់ក្រុមហ៊ុនទាំងពីរខាងលើ៕ ប្រភព៖ Big News Network